Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

អាវុធហត្ថក្រុង បាត់ដំបងឃាត់ខ្លួន ស្រ្តីម្នាក់ពីបទ ជួញដូរគ្រឿងញៀន

0
0

បាត់ដំបង ៖ កម្លាំងអាវុធហត្ថ ក្រុងបាត់ដំបង ឃាត់ខ្លួនស្រ្តីម្នាក់ និងម៉ាទឹកកក ១កញ្ចប់ធំ កាលពីវេលាម៉ោង ៦៖៣០នាទីល្ងាច ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៤ នៅចំណុចក្នុងបន្ទប់លេខ ២០២ ផ្ទះសំណាក់ហូលីដេ ស្ថិតក្នុងភូមិ ព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ពីបទជួញដូរគ្រឿងញៀន ។

លោក សំ វីឡុង មេបញ្ជាការរងអាវុធហត្ថ ក្រុងបាត់ដំបងបានឲ្យដឹងថា ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនបាន មានឈ្មោះ ឡាច កូអៀក ភេទស្រី អាយុ ៤៨ឆ្នាំ រស់នៅភូមិរូង ឃុំចែងមានជ័យ ស្រុកបាណន់ ។

លោក សំ វីឡុង បានបញ្ជាក់ថា បន្ទាប់ពីបានទទួលព័ត៌មានថា មានករណីជួញដូរគ្រឿងញៀនភ្លាម កម្លាំងរបស់ លោកបានចុះប្រតិបត្តិការ បង្រ្កាបចាប់ឃាត់ខ្លួនជនសង្ស័យក្នុងបទល្មើសជាក់ស្តែង ខណៈពេលពួកគេកំពុង ចែកចាយក្នុងផ្ទះសំណាក់ ព្រមទាំងរឹបអូសបាន ម៉ាទឹកកក១កញ្ចប់ធំ មានទម្ងន់ស្មើនិង ២៦.០២ក្រាម ឬ ស្មើនិង ៧ជី និងទូរស័ព្ទ១គ្រឿង។

ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានរកស៊ីជួញដូរថ្នាំញៀន យកមកឲ្យម៉ូយ ដោយរងចាំនៅក្នុងបន្ទប់ ផ្ទះសំណាក់ ដើម្បីធ្វើការដោះដូរពិតប្រាកដមែន ហើយក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួនបានតែម្តង ។

បច្ចុប្បន្នសមត្ថកិច្ចជំនាញ បានកសាងសំណុំរឿងបញ្ជូនខ្លួនជនសង្ស័យ និងវត្ថុតាង ដែលរឹបអូសបានទៅតុលាការ ដើម្បីចាត់ការតាមច្បាប់ ៕


Viewing all articles
Browse latest Browse all 8042

Latest Images

Trending Articles





Latest Images