ភ្នំពេញ៖ អត្រាមរណៈរបស់ប្រជាពលរដ្ឋខ្មែរ ដោយសារ គ្រោះថ្នាក់ចរាចរណ៍ គឺខ្ពស់ជាងគេ បើធៀបជាមួយបញ្ហា ស្លាប់ដោយសារគ្រាប់មីន និងបញ្ហាជំងឺឆ្លងផ្សេងៗ ដូចជាជំងឺអេដស៍។ ក្នុងនោះនៅឆ្នាំ២០១៣កន្លងទៅ គ្រោះថ្នាក់ ចរាចរណ៍ បានផ្តាច់ជីវិតអ្នកដំណើរលើដងវិថី ១.៩៥០នាក់បានស្លាប់ និង ១៤.២២៧នាក់ផ្សេងទៀត បានរងរបួ ស។
គ្រោះថ្នាក់ចរាចរណ៍នាឆ្នាំ២០១៣កន្លងទៅ ក៏បានធ្វើឲ្យរដ្ឋខាតបង់ថវិកាយ៉ាងធំធេងផងដែរ គឺខាតបង់រហូតដល់ ទៅ ៣៣៧លានដុល្លារអាម៉េរិក។
លោក គឹម បញ្ញា នាយកអង្គការមូលនិធិបង្ការរបួសអាស៊ី (AIP) ប្រចាំនៅកម្ពុជា បានថ្លែងថា ដើម្បីចូលរួមទប់ ស្កាត់គ្រោះថ្នាក់បញ្ហាចរាចរណ៍នេះ គ្រប់ភាគីពាក់ព័ន្ធទាំងអស់ ត្រូវតែធ្វើការផ្តោតជាសំខាន់ទៅលើបញ្ហានេះ ទាំង ការអនុវត្តន៍ច្បាប់ ទាំងការផ្សព្វផ្សាយបំផុសស្មារតីដល់ប្រជាពលរដ្ឋ ជាពិសេសប្រជាពលរដ្ឋខ្លួនឯង ដែលជាអ្នកប្រ ឈមនឹងគ្រោះថ្នាក់ ត្រូវតែមានស្មារតីខ្ពស់រាល់ពេលធ្វើដំណើរ។
លោក គឹម បញ្ញា ក៏ចង់ឃើញរាជរដ្ឋាភិបាលកម្ពុជា មានគោលនយោបាយគ្រប់គ្រងជាតិស្រវឹងមួយឲ្យបានច្បាស់ លាស់ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ព្រោះក្នុងចំណោមករណីគ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជា មូលហេតុ ដែលបង្កមកពីការបើកបរក្រោមឥទ្ធិពល នៃគ្រឿងស្រវឹង ក៏មានអត្រាខ្ពស់ផងដែរ។
ខាងក្រោមនេះ គឺជាវីដេអូបទសម្ភាសន៍ស្តីពីបញ្ហា និងការទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជា រវាងលោក វ៉ាន់ សារាយ អ្នកយកព័ត៌មានមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល និងលោក គឹម បញ្ញា៖
លោក គឹម បញ្ញា នាយកអង្គការ AIP ប្រចាំនៅកម្ពុជា