Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

Pioneer ជប៉ុន នឹងកាត់ បន្ថយបុគ្គលិក ២ពាន់នាក់ ក្នុងពេលស្តារ ក្រុមហ៊ុន

$
0
0

តូក្យូ ៖ ក្រុមហ៊ុនផលិត គ្រឿងអេឡិចត្រូនិក ផ្នែកគ្រប់គ្រងប្រព័ន្ធ សម្លេង Pioneer ដ៏ល្បីឈ្មោះ របស់ ជប៉ុន បានប្រកាសនៅថ្ងៃអង្គារ ទី១៦ខែកញ្ញា នេះថា នឹងកាត់ បន្ថយបុគ្គលិកចំនួន ២.០០០នាក់ ស្មើនឹង ១០ភាគរយ ដែលនេះជាការស្ម័គ្រចិត្តលាឈប់នៃបុគ្គលិកផ្នែកលក់ និង និយោជិត ក្នុងន័យលើកស្ទួយការ ស្តារឡើងវិញនៃក្រុមហ៊ុន ដែលកំពុងទន់ខ្សោយ។

ទីភ្នាក់ងារព័ត៌មានជប៉ុន ក្យូដូ ចេញផ្សាយនៅថ្ងៃអង្គារ នេះទៀតថា Pionner ក៏នឹងលក់ ពាណិជ្ជកម្ម គ្រឿងបរិក្ខា DJ របស់ខ្លួនទៅឲ្យក្រុមហ៊ុនវិនិយោគអាម៉េរិក Kohlberg Kravis Roberts & Co ក្នុងទឹក ប្រាក់ ៥៩ ពាន់លានយេន ផងដែរ ហើយវានឹងបញ្ចប់ការផ្ទេរ នៅខែមីនា ឆ្នាំក្រោយនេះ។

ដើម្បីស្តារក្រុមហ៊ុនឡើងវិញ Pioneer មានទិសដៅបង្កើនសង្វាក់ផលិតកម្មផ្នែក គ្រឿងបរិក្ខា បំពាក់លើរថយន្តវិញ ដែលវាមានស្ថិរភាពផ្នែកតម្រូវការជាង ដូចជា ប្រព័ន្ធចង្អុលផ្លូវជាដើម។

បន្ថែមពីនេះទៀត Pioneer មានគម្រោងក្នុងការ បង្កើនសមត្ថភាពលើពាណិជ្ជកម្មផ្នែក សោតទស្សន៍ និង កិច្ចសហប្រតិបត្តិការផ្សេងៗទៀតជាមួយនឹងក្រុមហ៊ុន Onkyo នៅខែមីនា ឆ្នាំក្រោយ ដែលជាផ្នែកមួយ នៃការព្យាយាមស្តារ សមត្ថភាពក្រុមហ៊ុននេះ បន្តទៅមុខទៀត៕


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>