ហូជីមីញ៖ អគ្គីភ័យឆាប់ឆេះផ្ទះប្រជាពលរដ្ឋមួយកន្លែង បណ្ដាលឲ្យសមាជិកគ្រួសារ ៧នាក់ស្លាប់បាត់បង់ជីវិត ខណៈដែលកំពុងដេកលង់លក់ ស្ថិតនៅតាមបណ្ដោយផ្លូវ ង្វៀន ត្រៃ លេខ៤១៦ ក្នុងទីក្រុង ហូជីមិញ សង្កាត់ទី៥។
បើតាមសារព័ត៌មានវៀតណាម ចេញផ្សាយនៅថ្ងៃអង្គារ ទី១៦ ខែកញ្ញា ឆ្នាំ២០១៤ នេះបានឲ្យដឹងថា ប៉ូលីសបានរាយការណ៍ឲ្យដឹងថា មានសមាជិកគ្រួសារចំនួន ០៨នាក់ ដែលមានឈ្មោះក្នុងបញ្ជីគ្រួសារ ប៉ុន្តែគិតមកដល់ម៉ោង ០៩ និង៣០ព្រឹកថ្ងៃអង្គារនេះ គេនៅមិនទាន់ បានបញ្ជាក់ឈ្មោះ ជនរងគ្រោះទំាងអស់នោះនៅឡើយទេ។
សូមបញ្ជាក់ផងដែរថា មូលហេតុនៃអគ្គីភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋ វៀតណាមដោយសារតែឆ្លងចរន្តអគ្គីសនី ដែលបណ្តាលឲ្យ ឆាបឆេះក្នុងរយៈពេលយ៉ាង ឆាប់រហ័សបំផុត។ តាមបូលីស ពន្លត់អគ្គីសភ័យ បានឲ្យដឹងថា នៅក្នុងគ្រោះថ្នាក់នោះ ប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យ អស់ចំនួន ០៥គ្រឿង និងមានអ្នកពន្លត់ជាង ៣០នាក់ផងដែរ៕