ភ្នំពេញ ៖ គណៈបញ្ជាការឯកភាព ខណ្ឌមានជ័យ លោក ពេជ្រ កែវមុនី នៅរសៀលថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៤ នេះ បានបើកិច្ចប្រជុំ ប្រចំាខែកញ្ញា ដោយផ្តោតសំខាន់ លើបញ្ហាគ្រឿងញៀន ល្បែងស៊ីសង នៅជិត សាលាខណ្ឌ និងភូមិសាស្រ្តខណ្ឌ ព្រមទាំងសន្តិសុខទូទៅ សម្រាប់ថ្ងៃបុណ្យភ្ជុំបិណ្ឌ ជាមួយគ្នា នោះលោក ក៏បានស្នើសុំឲ្យលោកអធិការ នគរបាលខណ្ឌមានជ័យ ហ៊ី ណារិន មេត្តាចូលរួមប្រជុំផង ។
ក្នុងកិច្ចប្រចាំខែនេះ លោកអភិបាល ខណ្ឌមានជ័យ ពេជ្រ កែវមុនី ក៏បានថ្លែង ទៅកាន់អាជ្ញាធរសង្កាត់ ត្រូវសហការជាមួយនគរបាល កងរាជអាវុធហត្ថ រួមគ្នាបង្ក្រាបលើរឿង ល្បែងស៊ីសង និងបង្ក្រាគ្រឿងញៀន រួមគ្នាធ្វើដូចភ្លៀងរលឹម ។ ជាមួយគ្នានោះ លោកអភិបាល ក៏បានព្រមានដល់ មន្ត្រីក្រោមឱវាទ ឲ្យចូលរួម សហការ ក្នុងការងារ កុំឲ្យមហាជន មជ្ឈដ្ឋានទូទៅ រិះគន់មកលើអាជ្ញាធរខណ្ឌ ។
ក្នុងពេល បុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ នាពេលខាងមុខនេះ លោក កែវ ពេជ្រមុនី បានអំពាវនាវសូមឲ្យ មន្រ្តីគរបាល កងរាជអាវុធហត្ថ និងចៅសង្កាត់ ពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ឲ្យបាន ប្រសើរជូនដល់បងប្អូនប្រជាពលរដ្ឋ។
ក្នុងកិច្ចប្រជុំប្រចាំខែនោះផងដែរ លោកអភិបាលខណ្ឌ ក៏បានស្នើសុំឲ្យលោក ហ៊ី ណារិន អធិការនគរបាល ខណ្ឌមានជ័យ ចូលរួមប្រជុំនៅលើកក្រោយផង ព្រោះកន្លងមកលោកអធិការ មិនដែលមកចូល រួមប្រជុំ នោះទេ ។ ជាមួយគ្នានោះលោក ក៏បានសម្តែងជាចម្ងល់ថា ហេតុអ្វីក៏លោកហ៊ី ណារិន អធិការ នគរបាល ខណ្ឌ ជាប់រវល់ខ្លាំងម្ល៉េះ រកតែពេលមកប្រជុំមិនបាន ឲ្យតែតំណាង មកជំនួស ដែលពិបាកក្នុងការពិភាក្សា គ្នា រឿងការងារ ដូច្នេះនៅពេលមានកិច្ចប្រជុំលើកក្រោយ សូមលោកអធិការនគរបាល មេត្តាចូលរួមក្នុងកិច្ច ប្រជុំ នៅភូមិសាស្រ្តរបស់ខ្លួនផង ដើម្បីរួមគ្នា រិះរក និងរៀបចំផែនការ ដើម្បីពង្រឹងសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ នៅក្នុងមូលដ្ឋានខណ្ឌមានជ័យនេះ ៕