Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

ប្រធានគណៈកម្មការ​ ទី៧ ស្នើឲ្យដាក់ លក្ខខណ្ឌ មួយចំនួនបញ្ចូល ក្នុងកម្មវិធីកម្ម កំណែទម្រង់អប់រំ

$
0
0

ភ្នំពេញ៖ ប្រធាន គណៈកម្មការទី៧ នៃរដ្ឋសភា លោក យ៉ែម បុញ្ញាឬទ្ធិ បានស្នើឲ្យដាក់បញ្ចូល លក្ខខណ្ឌ មួយចំនួន ទៅក្នុងកម្មវិធីកំណែ ទម្រង់វិស័យអប់រំ របស់រាជរដ្ឋាភិបាល កម្ពុជាអាណត្តិទី៥។

ថ្លែងនៅចំពោះអ្នកកាសែត ក្រោយបញ្ចប់កិច្ចពិភាក្សា ជាមួយលោក ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអបរំ នៅល្ងាចថ្ងៃពុធ ទី១៧ ខែកញ្ញា ឆ្នាំ២០១៤នេះ លោក យ៉ែម បុញ្ញាឬទ្ធិ បញ្ជាក់ថា លក្ខខណ្ឌមួយចំនួននោះ រួមមាន ពង្រឹងការសិក្សា របស់សិស្ស ពង្រឹងសមត្ថភាព គ្រូនិងគិតគូររឿង ប្រាក់ខែរបស់គ្រូជាដើម ។

លោក យ៉ែម បុញ្ញាឬទ្ធិ បានមានប្រសាស៍ថា លោកគាំទ្រ នូវកំណែទម្រង់ របស់រាជរដ្ឋាភិបាល ដែលអនុវត្ត ដោយលោករដ្ឋមន្ត្រីក្រសួងអប់រំថ្មី ហើយដើម្បីឲ្យវិស័យមួយនេះកាន់តែ មានភាពល្អប្រសើរនោះ គណៈកម្មការទី៧ សូមស្នើឲ្យបញ្ចូលកំណែ ទម្រង់៥ចំណុចបន្ថែមទៀត។

លោកថា “កត្តាទាំង៥ ចំណុចនោះ រួមមានទី១. គុណភាពគ្រូបង្រៀន, គុណភាពសិស្ស, គុណភាពមធ្យោបាយ, គុណភាពកម្មវិធីសិក្សា និងគុណភាពសង្គម ដែលប្រអប់ទាំងអស់ហ្នឹង គឺយើងត្រូវលម្អិនបន្ថែម ដែលខ្ញុំបានស្នើឲ្យ លោករដ្ឋមន្ត្រីជួយផ្តល់ថវិកា ពិសេសប្រាក់ខែលោកគ្រូ អ្នកគ្រូ ដើម្បីឲ្យពួកគាត់មានការរស់នៅសមរម្យ និងជួយពង្រឹងវិស័យអប់រំរបស់យើងឲ្យកាន់តែល្អ”។

លោក យ៉ែម បុញ្ញាឬទ្ធិ បានបញ្ជាក់ថា នៅក្នុងកិច្ចពិភាក្សានេះដែរ គឺបាននិយាយគ្នា អំពីការរឹងបន្តឹងវិន័យគ្រូ និងសិស្ស ដែលពេលបច្ចុប្បន្ននៅមានបញ្ហាការលក់វត្តមានសិស្សមិនទៅរៀន តែអាចរួចខ្លួនបាន ហើយសិស្ស ទិញពិន្ទុក៏មាន ដូច្នេះ គណៈកម្មការទី៧ បានស្នើដល់រដ្ឋមន្ត្រីក្រសួងអប់រំ ត្រូវពិនិត្យទាំងផ្នែកអធិការកិច្ច និងនាយកសាលា រឹងបន្តឹងទាំងគ្រូ ទាំងសិស្ស។

ដោយឡែក រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា លោក ហង់ ជួនណារ៉ុន បានមានប្រសាសន៍ថា ចំពោះសិស្ស ដែលត្រូវប្រឡងលើកទី ពីរនេះ ខាងក្រសួងនឹងផ្តល់និទ្ទេសដល់ពួកគេ ដូចអ្នកប្រឡងលើកទីមួយដែរ។

លោកថា “បើសិនស្តង់ដា ដូចប្រឡងលើកទីមួយ កម្រិតសិស្ស ដែលប្រឡងជាប់ ដូចអ្នកប្រឡង ជាប់លើកទីមួយ គ្មានមូលហេតុអ្វី ដែលមិនឲ្យនិទ្ទេសនោះទេ ។ បើសិនមិនឲ្យនិទ្ទេស មានន័យថា អ្នកប្រឡងធ្លាក់ឆ្នាំនេះ នៅពេលដែលគាត់រៀន មួយឆ្នាំទៀត បើប្រឡងឆ្នាំក្រោយ ទាល់តែមិនឲ្យនិទ្ទេសគាត់ដែរ ចឹងគឺអត់យុត្តិធម៌”។

លោករដ្ឋមន្ត្រីបានបញ្ជាក់ថា បេក្ខជនដែលប្រឡងធ្លាក់ទាំងអស់ អាចចូលរួមប្រឡងបានគ្រប់គ្នា លើកលែងតែ អ្នកដែលធ្វើខុសលក្ខន្តិកៈ ដូចជាប្រឡងជំនួសគេ និងអ្នកដែលបានវាយអ្នកសង្កេតការណ៍របស់អង្គភាព ប្រឆាំងអំពើពុករលួយទេ៕


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>