ភ្នំពេញ ៖ លោក អាណាន់ ដាយ៉ាត បានថ្លែងប្រាប់ មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នៅយប់ ថ្ងៃពុធ ទី១៧ ខែកញ្ញា ឆ្នាំ២០១៤ នេះថា លោកបានឈប់ពីតួនាទី ជានាយកខុទ្ទកា ល័យសម្ដេចក្រុមព្រះ ជាផ្លូវការហើយ ដោយសារតែមានទស្សនៈផ្ទុយគ្នា នៅក្នុង ជួរគណបក្សសង្គមរាស្ដ្រនិយមរបស់សម្ដេច ក្រុមព្រះ នរោត្ដម រណឫទ្ធិ ជាពិសេសព្រះអង្គផ្ទាល់ ។
តែទោះជាលោក អាណាន់ ដាយ៉ាត បាន ឈប់ពីតួនាទី ជានាយកខុទ្ទកាល័យសម្ដេច ក្រុមព្រះពិតមែន ប៉ុន្ដែ មិនមានន័យថា លោកលាឈប់ពីឆាកនយោបាយនោះទេ ព្រោះលោកចង់យកចំណេះដឹង ដែល មាន ប៉ុន្មាន មកជួយបម្រើសង្គមជាតិតាមលទ្ធ ភាព ដែលអាចធ្វើទៅបាន ។
លោក អាណាន់ ដាយ៉ាត បាននិយាយ ទៀតថា ជាគោលការណ៍មន្ដ្រីរាជានិយម ភាគច្រើនបំផុត មិន អាចដើរចេញទៅណា ឆ្ងាយពីគណបក្សប្រជាជន ដែលកំពុងកាន់ អំណាចនោះទេ ប្រសិនបើពួកគេ មានបំណងបម្រើជាតិតទៅទៀតនោះ ។
ការអះអាងរបស់ លោក បែបនេះ បានន័យថា ជម្រើសនយោបាយ ដែលលោកនឹងជ្រើសរើសសម្រាប់ ដើរនាពេលខាងមុខ ទំនងជាគណបក្សប្រជាជន ដែលកំពុងកាន់អំណាច ជៀសជាងគណបក្សសង្គ្រោះ ជាតិ ដែលជាគណបក្សប្រឆាំង ។
លោក អាណាន់ ដាយ៉ាត បានបញ្ជាក់ថា «ជាទូទៅសមាជិកសំខាន់ៗ របស់អ្នករាជានិយម បើសិនជា ពួកគេចាកចេញពីគណ បក្សរបស់គេ ជម្រើសរបស់គេបន្ទាប់គឺសុំ ចូលរួមបម្រើប្រទេសជាតិបន្ដទៀត ជា មួយគណបក្សប្រជាជនកម្ពុជា ។ រីឯគណបក្ស ប្រឆាំង មិនមែនជាជម្រើសនោះទេ »។
លោក អាណាន់ ដាយ៉ាត ត្រូវបានគេ ដឹងថា ជាអ្នកស្មោះត្រង់អ្នកចំពោះសម្ដេច ក្រុមព្រះ នរោត្ដម រណឫទ្ធិ ចាប់តាំងពីព្រះ អង្គ ត្រូវបានបណ្ដេញចេញពីប្រធានគណ បក្សហ្វ៊ុនស៊ិនប៉ិច កាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ ២០០៦ ៕