Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

នាយករដ្ឋមន្រ្តី មិនចង់ឃើញ ការនិយាយ តាមចិញ្ចើមថ្នល់

$
0
0

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីប្រកាស ផ្សព្វផ្សាយ ផែនការយុទ្ធសាស្ត្រ អភិវឌ្ឍន៍ជាតិ ២០១៤-២០១៨ នៅព្រឹក ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៤ បានបង្ហាញនូវគាំទ្ររបស់គណៈកម្មការ នៃរដ្ឋសភា ដែលបានហៅរដ្ឋមន្រ្តីទៅសួរនាំលើបញ្ហានានា ហើយសម្តេចចង់ឃើញសកម្មភាពបែបនេះ តែមិនចង់ឃើញការដើឃោសនា នៅតាមចិញ្ចឹមផ្លូវនោះទេ។

សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា «ប៉ុន្មានថ្ងៃនេះយើងឃើញថា គណៈកម្មការនានា របស់សភា បានអញ្ជើញរដ្ឋមន្ត្រីទៅសួរ ដែលក្នុងនោះ រដ្ឋមន្ត្រី សុខាភិបាល រដ្ឋមន្ត្រីអប់រំ ត្រូវបានសភា អញ្ជើញ ទៅសួរដែលនេះ ហើយទើបហៅថា ការធ្វើការ គឺគេធ្វើអញ្ចឹង! ខ្ញុំចង់ឱ្យសភាពការណ៍ បែបនេះ មានធ្វើជាបន្ត គឺគេអត់ទៅនិយាយ នៅតាមចិញ្ចើមផ្លូវ ឃោសនាទេ»។

សម្តេចតេជោ ក៏បានណែនាំដល់រដ្ឋមន្រ្តីទាំងអស់ ដែលត្រូវគណៈកម្មការរដ្ឋសភាហៅសួរនាំ ត្រូវចូលទៅឆ្លើយបំភ្លឺគ្រប់គ្នា ដោយមិនត្រូវសួរទៅសម្តេចថា ចូល ឬមិនចូលនោះទេ។

សម្តេចបានបញ្ជាក់ដូច្នេះថា  «ឯកឧត្តម លោកជំទាវជារដ្ឋមន្ត្រីនានា កុំចាំបាច់ មកសួរនាយករដ្ឋមន្ត្រីថា ខ្ញុំទៅឆ្លើយ ឬអត់ ? បានសេចក្តីថា ឱ្យតែគណៈកម្មការ នានា របស់រដ្ឋសភាកោះហៅទៅសួរ គឺត្រូវតែទៅ ហើយក៏កុំមកសួរនាយករដ្ឋមន្ត្រីថា ខ្ញុំគួរតែឆ្លើយបែបណា? ត្រូវមើលក្នុងរដ្ឋធម្មនុញ្ញ មើលក្នុងច្បាប់ឱ្យច្បាស់ គឺរដ្ឋមន្ត្រីទទួលខុសត្រូវ ចំពោះមុខនាយករដ្ឋមន្ត្រី និងសភា»។

សម្តេចតេជោ ហ៊ុន សែន ក៏បានសម្តែងការអបអរសាទរ ជាមួយនឹងការរួមគ្នាដោះស្រាយបញ្ហា នៅក្នុងក្របខណ្ឌសភា ដោយសម្តេចបញ្ជាក់ថា ដំណើរការលទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស គឺដំណើរការនៅក្នុងសភា។

សម្តេចបានបន្តថា «ទោះបីជានយោបាយយើងខុសគ្នា ប៉ុន្តែតម្រូវការរបស់យើងពិតជាដូចគ្នា គឺចង់ឱ្យប្រទេសមានសេចក្តីសុខ មានសន្តិភាព មានការអភិវឌ្ឍ មានការគោរពសិទ្ធិមនុស្ស និងមានអ្វីៗ ដែលជាតម្រូវការរបស់មនុស្ស។ ខ្ញុំសង្ឃឹមថា នឹងមានការបន្តនៅលើផ្លូវនេះតទៅទៀត ហើយក៏សង្ឃឹមដែរថា មនុស្សមួយចំនួន ដែលបាននិយាយកន្លងទៅថា លោក ហ៊ុនសែន បាននិយាយដល់សភា គឺជាការជ្រៀតជ្រែកកិច្ចការរបស់សភានោះ សុំឱ្យរៀនសូត្រឱ្យបានចេះដឹងជ្រៅជ្រះបន្តិច មុននឹងនិយាយថា លោក ហ៊ុនសែន ធ្វើអន្តរាគមន៍ រំលោភលើសភា»។

សម្តេចតេជោ ហ៊ុន សែន ក្នុងពិធីប្រកាសផ្សព្វផ្សាយផែនការយុទ្ធសាស្ត្រ អភិវឌ្ឍន៍ជាតិ ២០១៤-២០១៨ ក៏បានថ្លែងគូសបញ្ជាក់ថា ពីស្ថានភាពល្អប្រសើរ នៃនយោបាយនៅកម្ពុជានាពេលបច្ចុប្បន្នផងដែរ។ សម្តេចបានរំលឹកថា រដូវបុណ្យភ្ជុំកាលពីឆ្នាំទៅ សភាពការណ៍នយោបាយ កំពុងច្របូកច្របល់ នៅក្នុងរាជធានីភ្នំពេញ បន្ទាប់ពីការចរចាផ្នែកនយោបាយបរាជ័យ។

សម្តេចបានគួសបញ្ជាក់ថា បើសិនជាសភាពការណ៍វិវឌ្ឍល្អប្រសើរបែបនេះបន្តទៅទៀត បានសេចក្តីថា កម្ពុជាដំណើរការ ទៅតាមគន្លង នៃសន្តិភាព ស្ថេរភាពនយោបាយ និងការអនុវត្តយ៉ាងខ្ជាប់នូវលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស និងនីតិរដ្ឋ៕

 


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>