Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ និងលោកស្រី បានដឹកនាំ ក្រុមយុវជន គណបក្សខេត្ត កាន់បិណ្ឌវេណ ទី១៣ នៅវត្តថ្មី

$
0
0

បាត់ដំបង ៖ នៅព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៤ លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលរងខេត្ត ប្រធាន ក្រុមការងារ យុវជនគណបក្សប្រជាជនកម្ពុជាខេត្ត និងជាប្រធាន ក្រុមការងារចុះជួយសង្កាត់ព្រែកស្តេច និង លោកស្រី បានដឹកសហាការី អញ្ជើញចូលរួមកាន់បិណ្ឌវេណទី១៣នៅវត្តវដ្តគាមិនីហៅវត្តថ្មី ស្ថិតក្នុងភូមិ១៣ មករាសង្កាត់ព្រែកព្រះស្តេចក្រុងបាត់ដំបង ដោយមានការរួមពីប្រធានមន្ទីរអង្គភាព ស្ថាប័នរដ្ឋ ឯកជនក្នុងខេត្ត មន្ត្រីរាជការនិង ពុទ្ធបរិស័ទ បាននាំគ្នា យកនូវទេយ្យវត្ថុ បច្ច័យនិងចង្ហាន់បិណ្ឌបាត្រ ទៅប្រគេនព្រះសង្ឃ ដែល ជាបុណ្យប្រពៃណីទំនៀមទម្លាប់ព្រះពុទ្ធសាសនា ដែលតែងតែប្រារព្ធធ្វើជារៀងរាល់ឆ្នាំ។ ដើម្បីបំពេញកិច្ចកុសល ឧទ្ទិសជូនចំពោះវិញ្ញាណក្ខន្ធបុព្វការីជន មាតាបីតាញ្ញាត្តិការ ៧ សន្តាន ដែលបានចែកឋាន ទៅកាន់លោកខាង មុខហើយនោះ។

លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលរងខេត្ត ប្រធានក្រុមការងារយុវជនគណបក្សខេត្ត និងជាប្រធាន ក្រុម ការងារចុះជួយសង្កាត់ព្រែកស្តេច មានប្រសាសន៍ទៅកាន់ពុទ្ធបរិស័ទ្ធព្រះចៅអធិការវត្ត និងព្រះសង្ឃគ្រប់អង្គថា ឆ្នាំនេះក៏ដូចជាឆ្នាំមុនៗដែរ នៅខេត្តបាត់ដំបងគ្រប់បណ្តាវត្តទាំងអស់ បានរៀបចំដំណើរការបុណ្យកាន់បិណ្ឌ ប្រព្រឹត្តទៅប្រកបដោយបរិយកាស រីករាយតាមសទ្ធាជ្រះថ្លា របស់ប្រជាពលរដ្ឋគ្រប់រូបនិងក្រុមគ្រួសារ ព្រមទាំង វត្តមានមន្ត្រីរាជការគ្រប់ជាន់ថ្នាក់ សម្រាប់ពិធីបុណ្យកាន់បិណ្ឌនេះ គឺបានបង្ហាញអំពីការយកចិត្តទុក ដាក់របស់ អាជ្ញាធរខេត្ត ក៏ដូចជាប្រជាពលរដ្ឋ ពុទ្ធបរិស័ទទាំងអស់ ក្នុងការគោរពបូជានិង លើកស្ទួយវិស័យព្រះពុទ្ធសាសនា ដែលជាសាសនា របស់រដ្ឋឲ្យមានការរីកចម្រើនឡើងជាបន្តបន្ទាប់។ ក្នុងនាមក្រុមការងារយុវជនគណបក្ស និង ក្រុមការងារចុះជួយសង្កាត់ព្រែកព្រះស្តេច លោកតែងតែចុះសួរសុខទុក្ខប្រជាពលរដ្ឋ និងជួយកសាងសមិទ្ធិផល នានា ជូនប្រជាពលរដ្ឋប្រើប្រាស់ជាប្រយោជន៍ សាធារណៈជាបន្តបន្ទាប់រៀងរហូតមក ដើម្បីរួមចំណែកកសាង និងអភិវឌ្ឍន៍ភូមិ សង្កាត់របស់យើងឲ្យមានការរីកចម្រើនបន្ថែមទៀត។

លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ បានបញ្ជាក់ថា ជាមួយនឹងការនាំយក នូវបច្ច័យមួយចំនួន ប្រគេនព្រះសង្ឃ ក្នុងវត្តដើម្បីជួយកសាងសមិទ្ធិផលនៅក្នុងវត្តនេះ លោកក៏បានអំពាវនាវឲ្យព្រះសង្ឃ គណៈកម្មការអាចារ្យវត្ត ក៏ដូចជាពុទ្ធបរិស័ទ ធ្វើការចែករំលែកម្ហូបអាហារ ដើម្បីផ្តល់ជូនទៅដល់ក្រុមក្មេងកំព្រា ជនខ្វះខាត ខ្វះទីពឹង ហើយចាត់ទុកថា នេះជាវប្បធម៌នៃការចែករំលែក និង ក៏ជាកុសលផលបុណ្យ សម្រាប់កាន់បិណ្ឌ និង ភ្ជុំបិណ្ឌ នេះដែរ។ នាក្នុងឱកាសបុណ្យកាន់បិណ្ឌនេះដែរ បច្ច័យដែលបានមកពីថវិកាផ្ទាល់ខ្លួនលោក លោកស្រីផ្ទាល់ និងការចូលរួមពីពុទ្ធបរិស័ទ្ធទាំងអស់ បានវេប្រគេនបច្ច័យជូនវត្តមានទឹកប្រាក់សរុប ៨លានរៀល .៧០០ដុល្លា និង២.០០០បាត ទុកជូនវត្តសម្រាប់កសាងនិងប្រើប្រាស់ផ្សេងៗផងដែរ៕


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>