ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៤ នេះដែលជាថ្ងៃ ១២រោច ខែភទបទ្រ ត្រូវនឹង ថ្ងៃកាន់បិណ្ឌទី១២ លោក ហេង ពិទូ ប្រធានសហភាពសហព័ន្ឋ យុវជនខេត្តកំពង់ឆ្នាំង បានដឹកនាំសមាជិក សមាជិកា និងក្រុម ការងារ មន្ត្រីរាជការ សាលាខេត្ត សាលាស្រុក ប្រជាជន អញ្ជើញរាប់បាត្រ ដាក់បិណ្ឌ នៅក្នុងវត្កកំពង់ត្រឡាចលើ ស្ថិតនៅក្នុងខេត្តកំពង់ឆ្នាំង ដើម្បីឧទិសកុសល ផលបុណ្យ ជូនដល់ញាតិ កាលទាំង៧សណ្ដាន រួមទាំង ប្រជា ពលរដ្ឋ ដែលបានចែកឋាន ទៅកាន់បរលោក ។
ប្រធានសហភាពសហព័ន្ឋ យុវជនខេត្តកំពង់ឆ្នាំង លោក ហេង ពិទូ និងក្រុមការងារ បានលើកឡើងថា នៅព្រឹក ថ្ងៃទី២០ ខែកញ្ញា ថ្ងៃកាន់បិណ្ឌវេនទី១២ សមាជិក សមាជិកា និងប្រជាជន បានជួបជុំ មាតាបិតា បងប្អូនក្រុម គ្រួសារទាំងអស់ ដើម្បីសម្តែងនូវទឹកកត្តញ្ញូកតវេ
នៅក្នុងឱកាសនោះ ប្រធានសហភាពសហព័ន្ឋ យុវជនខេត្តកំពង់ឆ្នាំង ក៏បាននាំយកទេយ្យវត្ថុ និងទេយ្យទាន ទៅប្រគេន ដល់ព្រះសង្ឃ ដែលគង់ចាំ ព្រះវស្សា អស់កាលត្រីមាស នៅក្នុងវត្តកំពង់ត្រឡាចលើ និងជូនដល់ លោកយាយ លោកតាពុទ្ធ បរិស័ទ ចំណុះជើងវត្ត ដែលបាន មកដាក់បិណ្ឌ នៅក្នុង ពេលនោះផងដែរ ។
នាឱកាសនោះដែរ លោក ហេង ពិទូ បានប្រគេនបច្ច័យ និងទេយ្យទាន ដល់ព្រះសង្ឃ រួមមាន អង្ករ មី ទឹកត្រី ទឹកស៊ីអុីវ ទឹកក្រូច ទឹកសុទ្ឋ និងថវិកា ចំនួន ១លានរៀល ព្រមទាំងប្រគេនព្រះគ្រូចៅអធិកា