Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

ឧកញ៉ា សៀង ណាំ ជួបសំណេះ សំណាល់ និងលើកទឹកចិត្ត ដល់លោកគ្រូ អ្នកគ្រូ ដែលបាន បង្ហាត់បង្រៀន សិស្សឲ្យ ទទួលនិទ្ទេស “A”

$
0
0

សៀមរាប ៖ លោកឧកញ៉ា សៀង ណាំ អ្នកតំណាងរាស្រ្ដ មណ្ឌលសៀមរាប បានជួបសំណេះសំណាល កោត សរសើរ និងលើកទឹកចិត្ត ដល់លោកគ្រូ អ្នកគ្រូ ដែលមកពីវិទ្យាល័យ ១០ មករា ១៩៧៩ និងមកពីវិទ្យាល័យ ហ៊ុនសែន វត្តស្វាយ សរុបជាង ២០០នាក់ដែលបានបង្ហាត់បង្រៀនសិស្ស ឲ្យប្រឡងជាប់ ទទួលបាននិទ្ទេស “A” ២នាក់ នៅពីព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៤នេះ នៅសណ្ឋាគារ ស៊ីធី អង្គរ ក្រុងសៀមរាប ។

លោកឧកញ៉ា សៀង ណាំ បានមានប្រសាសន៍ សំណេះសំណាល និង លើកទឹកចិត្ដ ក្នុងសេចក្ដីថា យើងទាំង អស់គ្នាសូមចូលរួមត្រេកអរ និងកោតសរសើរ ចំពោះសិស្ស ដែលប្រឡងជាប់បាននិទ្ទេស “A” និងសិស្សានុ សិស្សដែលបានប្រឡងជាប់ ក្នុងឆ្នាំនេះទាំងអស់ គឺលទ្ធផលបានមកពីសមត្ថភាពដ៏ពិតប្រាកដ ។

តែលទ្ធផលដ៏ត្រចះត្រចង់ និងប្រកបដោយកិត្តិយស និងកិត្តិស័ព្ទទាំងនេះ គឺមិនអាចកាត់ផ្ដាច់បានពីកិច្ចខិតខំ ប្រឹងប្រែង ក្នុងការបង្ហាត់ បង្រៀនរបស់លោកគ្រូ អ្នកគ្រូ បានឡើយ រួមជាមួយការជួយឧបត្ថម្ភ គាំទ្រ លើកទឹកចិត្ត ពីគ្រួសារ អាណាព្យាបាល និងសង្គមជាតិ ផងដែរ ។

សូមរំលឹកថា សិស្សដែលប្រឡងជាប់ទទួលបាននិទ្ទេស “A” ទួទាំងប្រទេស មានចំនួន ១១នាក់ ក្នុងនោះគឺមាន សិស្សជាប់និទ្ទេស “A” ២នាក់ ទៅពីខេត្តសៀមរាប ត្រូវបានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយក រដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឲ្យចូលជួបសម្តែងការគួរសម និងផ្តល់អាហារូបករណ៍ពិសេស ពី សម្តេច កាលពីរសៀលថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៤ កន្លងទៅនេះ នៅវិមានសន្តិភាព ក្រុងភ្នំពេញ ។

ហើយសិស្សដែលប្រឡងជាប់ទទួលបាននិទ្ទេស “A” ទាំងពីនាក់ នៅខេត្តសៀមរាប នេះ គឺម្នាក់ មានឈ្មោះ វណ្ណ លីដា ភេទ ប្រុស អាយុ ១៧ឆ្នាំ មកពីវិទ្យាល័យ ១០ មករា ១៩៧៩ និងម្នាក់ទៀតមានឈ្មោះ អ៊ុត សុខផល្គុន ភេទស្រី អាយុ ១៨ឆ្នាំ មកពីវិទ្យាល័យ ហ៊ុន សែន វត្តស្វាយ គឺវិទ្យាល័យទាំងពីរស្ថិតនៅក្នុងក្រុងសៀមរាប ដូចគ្នា ។

សូមបញ្ជាក់ថា សម្រាប់បន្ទប់ នៃថ្នាក់/វិទ្យាល័យទាំងពីរនេះ ដែលសិស្សទាំង ២នាក់ បានរៀន គឺមានសិស្សបាន ប្រឡងជាប់ ក្នុងកម្រិតភាគរយខ្ពស់ បើប្រៀបធៀបទៅនិងថ្នាក់ ក៏ដូចជាវិទ្យាល័យដទៃៗទៀត ។ គឺនៅថ្នាក់ទី១២ A ដែល វណ្ណ លីដា រៀន គឺបានប្រឡងជាប់ចំនួន ៣៥នាក់ ក្នុងចំណោមសិស្សសរុប ៥៤នាក់ ហើយថ្នាក់ទី១២ A ដែល អ៊ុត សុខផល្គុន រៀន គឺបានប្រឡងជាប់ចំនួន ២០នាក់ ក្នុងចំណោមសិស្សសរុប ៥៤នាក់ ។ ហើយក្នុង នោះក៏ជាមោទនៈភាពផងដែរសម្រាប់ខេត្តសៀមរាប ដែលការប្រឡងសញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិឆ្នាំនេះ សិស្សបានប្រឡងជាប់ដោយសមត្ថភាពផ្ទាល់បានប្រមាណជា ២៨% គឺក្នុងចំណោមសិស្សជាង ៥.០០០នាក់ ប្រឡងជាប់បានជាង ១.៥០០នាក់ ។

នៅក្នុងឱកាសនោះ លោកឧកញ៉ា បានផ្ដាំផ្ញើដល់សិស្សានុសិស្សទាំងអស់ ឲ្យបន្ដខិតខំប្រឹងប្រែងបន្ថែមទៀត សម្រាប់ការសិក្សារបស់ខ្លួន ចំពោះ អ្នកបានជាប់ គឺជាដំណាក់កាលនៃការបញ្ចប់សញ្ញាបត្រ មធ្យមសិក្សា ទុតិយភូមិនេះ គឺជាជំហានជោគជ័យមួយ ប៉ុន្តែនៅពេលខាងមុខទៀត សិស្សទាំងអស់ ត្រូវបន្តការខិតខំប្រឹងប្រែង រៀនសូត្រ ដើម្បីឲ្យប្រាកដថា ខ្លួនជាសិស្សដែលពូកែ ហើយនៅថ្នាក់ឧត្ដមសិក្សា គឺនៅតែពូកែ ហើយបន្ដធ្វើជា គំរូល្អដល់ប្អូនៗជំនាន់ក្រោយៗទៀត និងអ្វីដែលសំខាន់ផងនោះ គឺហាត់ពត់ខ្លួនឲ្យក្លាយជាពលរដ្ឋល្អ នៅក្នុង សង្គមជាតិ ផងដែរ ។

លោកឧកញ៉ា បានផ្ដាំផ្ញើរ និងលើកទឹកចិត្ត ចំពោះ លោកគ្រូ អ្នកគ្រូ ក៏ដូចជាថ្នាក់ដឹកនាំសាលា និងមន្ទីរ/ការិយា ល័យអប់រំ ត្រូវបន្ដខិតខំប្រឹងប្រែងបង្ហាត់បង្រៀនសិស្ស ឲ្យមានចំណេះដឹងពិតប្រាកដ និងមានសមត្ថភាព ប្រឡងជាប់ ។ ហើយរាល់ការគ្រប់គ្រង ចាត់ចែងគឺប្រកបដោយគុណភាព និងតម្លាភាព ត្រូវមានការយោគយល់ អធ្យាស្រ័យគ្នា និងសាមគ្គី ផ្ទែក្នុងឲ្យបានប្រសើរ ដើម្បីបង្ហាត់បង្រៀនសិស្ស ប្រកបដោយបរិមាណ និងគុណភាព ។

សម្រាប់ការជួបជុំ និងជាការលើកទឹកចិត្ត ក៏ដូចជាសម្រាប់ឱកាសបុណ្យភ្ជុំបិណ្ឌនេះផងដែរ លោកឧកញ៉ា បាន ប្រគល់ថវិកាសម្រាប់លោកគ្រូ អ្នកគ្រូ និងសិស្សទទួលបាននិទ្ទេស A ដែលបានអ្នកចូលរួមសរុបជិត ២០០នាក់ ។ គឺសិស្សនិទ្ទេស A ចំនួន ២នាក់ ក្នុងម្នាក់ៗ ទទួលបាន ១លានរៀល លោកគ្រូអ្នក អ្នកគ្រូ ដែលបានបង្ហាត់ បង្រៀនសិស្សទាំងពីរនាក់នេះ ដោយផ្ទាល់ ចំនួន ១៩នាក់ ក្នុងម្នាក់ៗ ទទួលបានថវិកា ១០០ដុល្លារអាមេរិក ចំណែកឯលោកគ្រូ អ្នកគ្រូ ដែលបានមកចូលរួមពីវិទ្យាល័យទាំងពីរ ក្នុងម្នាក់ៗ ចំនួនជាង ១៥០នាក់ ក្នុងម្នាក់ៗ ទទួលបានថវិកាចំនួន ២០ដុល្លារ ផងដែរ ។

ដែលថវិកាទាំងអស់នេះ គឺបានមកពីលោកឧកញ៉ា សៀង ណាំ ផ្ទាល់ ចំនួន ២.៥០០ដុល្លារអាមេរិក និងរួម ជាមួយក្រុមការងារ ដែលក្នុងនោះ មានលោកឧកញ៉ា គុជ លីណា ជាសមាជិកក្រុមប្រឹក្សាខេត្តសៀមរាប ចំនួន ១.០០០ដុល្លារអាមេរិក ដែលទឹកប្រាក់បានប្រគល់ជូនសរុបមានចំនួន ៥.០៥០ដុល្លារអាមេរិក ។

ហើយសម្រាប់ការប្រឡងមធ្យមសិក្សាទុតិយភូមិឆ្នាំក្រោយ គឺនៅឆ្នាំ២០១៥ លោកឧកញ៉ា បានសន្យា ក្នុងការ ប្រគល់រង្វាន់លើកទឹកចិត្តជូន ចំពោះ លោកគ្រូ អ្នកគ្រូ ទទួលបន្ទុកថ្នាក់ និងលោកគ្រូ អ្នកគ្រូ ដែលបានខិតខំ ប្រឹង ប្រែង ក្នុងការបង្ហាត់បង្រៀនសិស្សឲ្យប្រឡងជាប់ ក្នុងភាគរយច្រើនជាងគេ ចំនួន ៥ថ្នាក់ ដែលមកពី វិទ្យាល័យ នានាទូទាំងខេត្តសៀមរាប គឺពីលំដាប់លេខ ១ រហូតដល់ លេខ ៥ ស្មើនឹង ៥ថ្នាក់ ដែលមានគ្រូ បង្រៀនសរុប ប្រមាណពី ៥០ ទៅ ៦០នាក់ គឺក្នុងម្នាក់ៗ នឹងទទួលបាន ប្រាក់រង្វាន់លើកទឹកចិត្ត ចំនួន ៥០០ដុល្លារអាមេរិក ផងដែរ ៕


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>