Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

សម្តេច ប្រធានរដ្ឋសភា និងលោកជំទាវ កាន់បិណ្ឌវេនទី១៣ នៅវត្តគីរី សុវណ្ណរាម (ហៅវត្តថ្កូវ) ឃុំកក់ ស្រុក ពញាក្រែក ខេត្តត្បូងឃ្មុំ

$
0
0

ត្បូងឃ្មុំ ៖ បិណ្ឌវេនទី១៣ ត្រូវនឹងថ្ងៃទី ២១ ខែកញ្ញា ឆ្នា២០១៤នេះ សម្តេច អគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ សៅទី ព្រមទាំងបុត្រា បុត្រី ចៅប្រុស ចៅស្រី និង ក្រុមគ្រួសារ  រួមជាមួយសមាជិក សមាជិការរដ្ឋសភា ទីប្រឹក្សា និងពុទ្ធបរិស័ទ្ធជិតឆ្ងាយ បាននាំយកទេយ្យទាន និងចង្ហាន់បិណ្ឌបាត អញ្ជើញទៅចូលរូមបុណ្យកាន់បិណ្ឌ ទៅតាមទំនាមទំលាប់ប្រពៃណីព្រះពុទ្ធសាសនា  នៅ វត្តគីរីសុវណ្ណរាម (ហៅវត្តថ្កូវ) ឃុំកក់ ស្រុកពញាក្រែកខេត្តត្បូងឃ្មុំ។

ពិធីបុណ្យកាន់បិណ្ឌនេះ បន្ទាប់ពីថ្វាយទៀន ធូប គ្រឿងសក្ការៈបូជា និងសូត្រមន្ត នមសកាថ្វាយព្រះរតនត្រៃយ៍ ចម្រើនព្រះបរិត បង្សុកូល សមាទានសីលរួចមក សម្តេច និងលោកជំទាវរួមជាមួយពុទ្ធបរិស័ទ្ធជិតឆ្ងាយ បាននាំ យកចង្ហាន់បិណ្ឌបាតមាន បាយ សម្លរ នំចំណី និងថវិកា ដាក់បាត និងវេចង្ហាន់ដល់ព្រះសង្ឃ ទៅតាមទំនាម ទំលាប់ប្រពៃណី ឧទ្ធិសកុសលផលបុណ្យដល់មាតា បិតា ជីដូនជីតា ញាត្តិការទាំងប្រាំពីរសណ្ដាន ក៏ដូចជា យុទ្ធជន  ដែលធ្វើមរណៈកាល និងពលីក្នុងបុព្វហេតុជាតិមាតុភូមិទៅកាន់លោកខាងមុខ សូមឲ្យលោកទាំងអស់ ទទួលបានតែសេចក្តីសុខសប្បាយក្នុងឋានសុគតិភព កុំបីអាក់ខានឡើយ និងសូមឲ្យកើតមាននូវសិរីសួរស្ដីស្ដី ជ័យមង្គល ដល់សម្តេច និងលោកជំទាវ ព្រមទាំងក្រុមក្រួសារ សមាជិកសមាជិការដ្ឋសភា ទីប្រឹក្សា និងពុទ្ធ បរិស័ទជិតឆ្ងាយ សូមជួបប្រទះតែសេចក្តីសុខសប្បាយ និងអាយុយឺនយូរ។

បន្ទាប់មកសម្តេចនិងលោកជំទាវ  ក៏បានប្រគេនទេយ្យទានដល់ព្រះសង្ឃ មានអង្ករចំនួន ១០០គីឡូក្រាម ដំរីជល់ ២០ កេស ទឹកក្រូច៥កេស ត្រីខ៤យួរ ទឹកបរិសុទ្ធ ៥កេស មីកេសធំ  ស្កសរ១០គីឡូក្រាម ទឹកដោះគោ២០កំប៉ុង តែ១០កញ្ចប់ និងប្រគេនបច្ច័យដាក់បិណ្ឌ ៥លានរៀល  ប្រគេនព្រះសង្ឃ១៤អង្គ ក្នុងមួយអង្គៗសាដកមួយ និងបច្ច័យ ១០ម៉ឺនរៀល។

ក្នុងពិធីកាន់បិណ្ឌនោះដែរសម្តេច និងលោកជំទាវក៏បានចែក ជូនក្រណាត់សដល់តាជី យាយជី ១៣៩នាក់ ក្នុងម្នាក់ៗក្រណាត់ស ១ដុំ ថវិកា ១ម៉ឺនរៀល។

សូមបញ្ជាក់ថា វត្តគីរីសុវណ្ណរាម(ហៅវត្តថ្កូវ) ឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំគឺជាវត្តស្ថិតនៅក្នុងភូមិ ស្រុក កំណើតរបស់សម្តេចប្រធានរដ្ឋសភា និងលោកជំទាវ ជាវត្តដែលមានអាយុកាលចំណាស់មកហើយ។ ប៉ុន្តែដោយ មើលឃើញសភាពចាស់ទ្រុឌទ្រោម សម្តេច និងលោកជំទាវបានផ្តួចផ្តើមគំនិតកសាងសមិទ្ធផល ក្នុងវត្តនេះជាថ្មី ទាំងស្រុងឡើងវិញ ដែលក្នុងនោះមានកសាងព្រះវិហារ ឧបដ្ឋានសាលា សាលាសន្សំបុណ្យ កុដិ ផ្ទះបាយ វច្ចកុដិ ប្រាសាទចតុលោកបាល ផ្លូវបេតុង ផ្លូវការ៉ូឡា របង ក្លោងទា្វរ បង្គោលភ្លើង អណ្តូងទឹក ដងទង់ ព្រមទាំងដាំដើម ឈើ និងសម្ពោធជាផ្លូវការដាក់ឲ្យប្រើប្រាស់ក្នុងពេលថ្មីៗមកនេះផងដែរ៕


Viewing all articles
Browse latest Browse all 8042

Trending Articles