ភ្នំពេញ៖ នៅម៉ោង ១៧៖៤៥នាទីល្ងាចថ្ងៃអាទិត្យនេះ ឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានដឹកគណៈប្រតិភូអញ្ជើញចាកចេញពីប្រទេសកម្ពុជា ទៅកាន់សហរដ្ឋអាម៉េរិកហើយ បន្ទាប់ពីបានធ្វើសន្និសិទកាសែតរយៈពេលខ្លីមួយ នៅក្នុងអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។
ឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ អញ្ជើញចាកចេញពីប្រទេសកម្ពុជា ទៅកាន់សហរដ្ឋអាម៉េរិក ដើម្បីចូលសម័យប្រជុំលើកទី៦៩ នៃមហាសន្និបាតអង្គការសហប្រជាជាតិ នៅទីក្រុង ញូវយ៉ក ពីថ្ងៃទី២៤ ខែកញ្ញា ដល់ថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៤៕