“ប្រសិនជា អ្នកស្គាល់ច្បាស់ពីខ្លួនឯង និងសត្រូវរបស់អ្នក នោះអ្នកនឹងទទួលបានជ័យជំនះ ក្នុងសង្គ្រាមជាច្រើន ដោយគ្មាន គ្រោះថ្នាក់”។ វាពិតជាត្រឹមត្រូវណាស់ នៅពេលដែល ប្រើឃ្លា ដ៍មានន័យនេះទៅលើសុខភាព របស់អ្នក។ ប្រសិនបើអ្នក ដឹងអំពីរោគសញ្ញា បានច្បាស់ហើយនោះ អ្នកនឹងមានឱកាសទុបស្កាត់ជំងឺទាំងនោះ ដូចជាជំងឺមហារីកជាដើម កុំអោយវាវិវត្ដបន្ដ។
យោងតាមអ្នកឯកទេស និងការសិក្សាស្រាវជ្រាវ បានបង្ហាញថា ជាទូទៅស្ដ្រី អាចចាប់អារម្មណ៍ដឺងពីសុខភាព ច្រើនជាងបុរស ដែលជាដៃគូរបស់ពួកគាត់។ ពួកគាត់ក៏មានការប្រុងប្រយ័ត្នច្រើន អំពីសុខភាព និងយល់ព្រម ស្វែងរកការព្យាបាល នៅពេលពួកគាត់មានរោគសញ្ញា ដែលគួរអោយបារម្មណ៍។
យ៉ាងណាក្ដី ស្ដ្រីវ័យក្មេងពេលខ្លះព្រងើយ កន្ដើយនឹងរោគសញ្ញានៃជំងឺ ព្រោះពួកគាត់គិតថាវ័យរបស់ពួកគាត់មិន សមនឹងមានជំងឺមហារីកឡើយ។ “អ្វីដែលគាត់គិតភាគច្រើនគឺត្រឹមត្រូវ តែសព្វថ្ងៃជំងឺមហារីកមានការប៉ះពាល់ ដល់មនុស្សវ័យក្មេងច្រើនជាងមុនទៅទៀត។ ” ជាការចង្អុលបញ្ហាញដោយវេជ្ជបណ្ឌិត Poon អ្នកឯកទេសផ្នែក វេជ្ជសាស្ដ្រមហារីក និងជាគ្រូពេទ្យប្រឹក្សាផ្ដល់យោបល់នៅមជ្ឈមណ្ឌលមហារីក Raffles ។
ស្ដ្រីមិនត្រូវព្រងើយកន្ដើយ ជាមួយនឹង រោគសញ្ញាទាំង ៨ នៃជំងឺមហារីក ដែលមានដូចខាងក្រោមៈ
១.ស្រកទម្ងន់ ដោយមិនចាំបាច់ព្យាយាម
ស្ដ្រីភាគច្រើនមានការរីករាយនៅពេលដែលស្រកទម្ងន់បាន៥គីឡូដោយមិនបាច់ធ្វើលំហាត់ប្រាណ រឺតមអាហារឡើយ។ ប៉ុន្ដែ ការស្រកទម្ងន់ដោយគ្មានហេតុផល អាចជាសញ្ញាមួយនៃជំងឺកំណាច - ជំងឺមហារីក។ លោកវេជ្ជបណ្ឌិត Poon មានប្រសាសន៍ថា “ប្រសិនបើអ្នកស្រកគីឡូ ១០% នៃទម្ងន់ ខ្លួនអ្នកក្នុងរយៈពេល៦ខែ អ្នកគួរទៅប្រឹក្សាយោបល់នឹងគ្រូពេទ្យដើម្បីស្វែងរកថា តើអ្នកមានជំងឺ មហារីក រឺបញ្ហាសុខភាពផ្សេងទៀតឬអត់ ដូចជាក្រពេញទីរ៉ូអ៊ីត ជំងឺទឹកនោមផ្អែម ជំងឺផ្លូវចិត្ដ ជំងឺថ្លើម រឺការស្រូបជីជាតិមិនបាន។”
២. ហើមពោះដូចប៉េងប៉ោង
ការហើមពោះគឺជាបញ្ហាទូទៅដែលកើតឡើង ទោះបីជាមានការមិនស្រួលខ្លួន ក៍មនុស្សភាគតិតណាស់ ដែលភ័យខ្លាចចំពោះវា។ ប៉ុន្ដែតើអ្នកដឹងទេថាវាប្រហែលជាសញ្ញា នៃជំងឺមហារីកកន្សោមពង។ យោងតាមវេជ្ជបណ្ឌិត Lynette Ngo អ្នកឯកទេសផ្នែកវេជ្ជសាស្ដ្រមហារីក និងជាគ្រូពេទ្យប្រឹក្សា យោបល់នៅមជ្ឈមណ្ឌលមហារីក Raffles ៖ “ប្រសិនជាអ្នកធ្លាប់មានការហើមពោះជាញឹកញាប់ មាន ការឈឺចាប់នៅត្រង់ពោះ រឺល្អាងត្រគាក មានអារម្មណ៍តឹងណែនក្នុងពោះទោះបីញ៉ាំតិចតួចប៉ុណ្ណោះ រឺមានបញ្ហាក្នុងការបត់ជើងតូច អ្នកគួរតែទៅព្រឹក្សាយោបល់ ពីគ្រូពេទ្យអ្នកដើម្បីពិនិត្យ និងបញ្ជាក់ថាវា មិនមែនជាជំងឺមហារីកកន្សោមពង ឡើយ។”
៣. រក្សាការយល់ដឹងពីជំងឺមហារីកសុដន់
ស្ដ្រីភាគច្រើនយល់ច្បាស់ អំពីសុដន់របស់ពួកគាត់ និងមានការប្រុងប្រយ័ត្នជានិច្ច ជាកាលអំពីដុំពកដែល អាចកើតមាន “ដុំពកជាទូទៅគឺជារោគសញ្ញា នៃជំងឺមហារីកសុដន់ ប៉ុន្ដែអ្នកក៍គួរតែរកមើលការប្រែប្រួល ផ្សេងៗទៀតនៃសុដន់” ប្រសាសន៍របស់វេជ្ជបណ្ឌិត Ngo “ទាំងនេះរួមមានការហៀរ សារធាតុរាវចេញពី ក្បាលសុដន់ (សំរាប់ស្ដ្រីដែលមិនបំបៅកូនដោយដោះម្ដាយ) ការប្រែប្រួលនៃក្បាលសុដន់ មានកន្ទួលលើ ស្បែក ស្បែកសុដន់ប្រែទៅជាក្រហម និងក្រាស់។ ”
៤. ធ្លាក់ឈាមខុសប្រក្រតី
ស្ដ្រីដែលមានធ្លាក់ឈាម ខុសពីប្រក្រតីក្នុងចន្លោះពេលមករដូវ ( ដែលជាធម្មតារដូវទៀងទាត់) គួរទៅ អោយគ្រូពេទ្យពិនិត្យ។ វេជ្ជបណ្ឌិត Ngo បានបន្ថែមថា ការធ្លាក់ឈាមខុសប្រក្រតីអាចជា រោគសញ្ញានៃជំងឺមហារីកស្រទាប់ក្នុងស្បូន រឺជំងឺមហារីកកស្បូន។ ធ្លាក់ឈាមក៍អាចបណ្ដាលមកពី ប្រព័ន្ធរំលាយអាហារ គឺជារោគសញ្ញានៃជំងឺមហារីកពោះវៀនធំ ដែលត្រូវបានយល់ច្រឡំថាជាឈាម រដូវ។
លោកវេជ្ជបណ្ឌិត Daryl Tan អ្នកឯកទេសផ្នែកវេជ្ជសាស្ដ្រមហារីក និងជាគ្រូពេទ្យប្រឹក្សាយោបល់នៅ មជ្ឈមណ្ឌលមហារីក Raffles បានបន្ថែមថាៈ “ការធ្លាក់ឈាមខុសប្រក្រតី ក៏អាចបណ្ដាលមកពីការខ្វះ ភ្លាកែតក្នុងឈាម ដែលជាលទ្ធផលនៃជំងឺមហារីកឈាម។”
ប្រសិនបើអ្នកមានបញ្ហាដែលខុសពីធម្មតា ទោះបីជាគ្រាន់តែកើតមានស្នាមអុចៗ ដែលជាធម្មតាអ្នកមិន ដែលមាននោះ អ្នកក៍គួរតែទៅអោយគ្រូពេទ្យពិនិត្យផងដែរ។
៥. ការពិបាករំលាយអាហារ
ការពិបាករំលាយអាហារ គឺជាបញ្ហាដែលជាទូទៅមនុស្សភាគច្រើន ធ្លាប់កើតមានរហូតមក។ វាអាចធ្វើ អោយមានការឆ្អុលចុងដង្ហើម ហើមពោះ និងក្អួតចង្អោរ។
ប្រសិនជាអ្នកមានការពិបាក រំលាយអាហារដោយគ្មានហេតុផលច្បាស់លាស់ អ្នកមិនគួរព្រងើយកន្ដើយ ឡើយ។ លោកវេជ្ជបណ្ឌិត Poon បានចង្អុលបង្ហាញប្រាប់ថា ការពិបាករំលាយអាហារ គឺជារោគសញ្ញា នៃជំងឺមហារីកបំពង់អាហារ ក្រពះ និងបំពង់ក។ “ជាធម្មតា ការពិបាករំលាយអាហារមិនមែនជា មូលហេតុដែលបង្កអោយ មានជំងឺមហារីកឡើយ ប៉ុន្ដែបើវាកើតឡើងជាញឹកញាប់ រឺវាកើតឡើងភ្លាមៗ រឺវាបង្កអោយមានការឈឺចាប់ខ្លាំង អ្នកប្រហែលជាត្រូវទៅអោយគ្រូពេទ្យ ពិនិត្យដើម្បីបញ្ជាក់ថាវាមិន មែនជាជំងឺមហារីកអ្វីឡើយ។”
៦. ក្ដៅខ្លួន និងអស់កំលាំង
ក្ដៅខ្លួន និងហេវហត់អស់កំលាំង គឺជារោគសញ្ញាដែលសមញ្ញ និងមិនមានបញ្ជាក់ពីអ្វីអោយបាន ច្បាស់លាស់ទេ។ ការក្ដៅខ្លួនដែលគ្មានមូលហេតុ គួរតែមានការពិនិត្យព្យាបាល អោយបានត្រឹមត្រូវ ប្រសិនជាវាមិនមែនបណ្ដាលមកពីផ្ដាសសាយ និងការឆ្លងមេរោគអ្វីនោះ។ “វាអាចបណ្ដាលមកពីជំងឺ មហារីកតំណាក់កាលដំបូង រួមមាន leukemia រឺ lymphoma រឺជំងឺមហារីកតំណាក់កាលចុងក្រោយ ដែលកោសិកាមហារីក បានរាតត្បាតដល់សរីរៈខាងក្នុងផ្សេងៗ ” ប្រសាសន៍របស់លោកវេជ្ជបណ្ឌិត ទាន។
៧. ការប្រែប្រួលនៃស្បែក
ប្រសិនបើអ្នកចាប់អារម្មណ៍ ឃើញថាមានការប្រែប្រួលនៃស្បែក ប្រមាណពីរបីសប្ដាហ៍ហើយនោះ អ្វីដែលគួរធ្វើនោះគឺការពិនិត្យព្យាបាល។ លោកវេជ្ជបណ្ឌិត Toh Chee Keong អតីតអ្នកឯកទេស មហារីកមានប្រសាសន៍ថា ការប្រែប្រួលនៃប្រជ្រុយ និងសំបុរ ការចេញឈាម រឺរបកស្បែក គឺជារោគសញ្ញាដែល អ្នកគួរតែប្រុងប្រយ័ត្ន វាប្រហែលជាបណ្ដាលមកពីជំងឺមហារីកស្បែក។
៨.ការក្អករ៉ាំរៃមិនជា
ការក្អកបន្ដិចបន្ដួចមិនជាអ្វីនោះទេ។ ការក្អកតែងតែកើតមាននៅពេល ដែលអ្នកផ្ដាសសាយ ប្រតិកម្មនឹង អ្វីមួយ (allergy) រឺមានការបង្ករោគនៅក្នុង ផ្លូវដង្ហើមផ្នែកខាងលើ។ យ៉ាងណាក្ដី អ្នកមិនគួរ ព្រងើយកន្ដើយជាមួយនឹងការក្អក ជាយូរកាលដែលមានរយៈពេលច្រើន ជាងបីរឺបួនសប្ដាហ៍នោះទេ ជាពិសេសសំរាប់អ្នកជក់បារី ដែលជាអ្នកប្រឈមនឹងគ្រោះថ្នាក់ខ្ពស់ ក្នុងការកើតជំងឺមហារីកសួត។
មន្ទីរពេទ្យ Raffles សង្ហិបុរី យើងខ្ញុំប្ដេជ្ញាចិត្ដក្នុងការផ្ដល់ជូនអតិថិជន នូវការថែទាំសុខភាពប្រកបដោយគុណភាពខ្ពស់ និងដំលៃសមរ្យ។ ដើម្បីអោយមានភាពងាយស្រួល ជាមួយនឹងបទពិសោធន៍យ៉ាងពេញចិត្ដ សំរាប់លោកនាក់ បុគ្គលិកយើងខ្ញុំយកចិត្ដទុកដាក់ ដើម្បីផ្ដល់ជូនសេវាដូចជា ៖
- ការណាត់ជួបជាមួយវេជ្ជបណ្ឌិតជំនាញ
- ការរៀបចំការធ្វើដំណើរ និងការស្នាក់នៅ
- បកប្រែដោយឥតគិតថ្លៃ
- ការទទួលនៅអាកាសយាន្ដដ្ឋាន និងការបញ្ជូនមកកាន់មន្ទីរពេទ្យ
សំរាប់ព័ត៌មានបន្ថែម ឬការណាត់ជួប សូមទំនាក់ទំនងមកកាន់ផ្ទាល់ៈ
បុគ្គលិកនិយាយភាសាខ្មែរប្រចាំនៅមន្ទីរពេទ្យ Raffles
ពីថ្ងៃ ចន្ទ ដល់ ថ្ងៃសុក្រ ម៉ោង ៨:៣០ ព្រឹក ដល់ ម៉ោង ៦ យប់
ទូរស័ព្ទលេខៈ (65) 6311 2213 / (65) 6311 2207
Email: leng_khov@rafflesmedical.com
socheata_ung@rafflesmedical.com
សម្រាប់ទំនាក់ទំនងនៅប្រទេសកម្ពុជា សូមទំនាក់ទំនងមកកាន់ៈ
គ្លីនិកលីស្រីវិណា ភ្នំពេញ
ផ្ទះលេខ ៣៣៩A, ផ្លូវលេខ ១៦៣, ទួលទំពូង, ក្រុងភ្នំពេញ
ទូរស័ព្ទដៃៈ (855) 17 978 999; (855) 12 990 988; (855) 12 555 746
ទូរសារៈ (855) 23 99 46 86
Email: enquiry_cambodia@raffleshospital.com