Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

ជីវភាពក្រពេក បែកគំនិត រកស៊ីលក់ថ្នាំញៀន ត្រូវ អ.ហ ចាប់បាន

$
0
0

បាត់ដំបងៈ បុរសម្នាក់ ដោយសារតែ ក្រុមគ្រួសារក្រពេក រកស៊ីមុខរបរសុច្ចរិតបានលុយតិចតួចផ្គត់ផ្គង់ ជីវភាពមិនគ្រប់គ្រាន់ បែកគំនិតទៅរកស៊ីលក់ថ្នាំញៀនយកលុយចិញ្ចឹមឪពុកម្តាយចាស់ជរា អាយុជាង ៨០ឆ្នាំ និងកូនប្រុសតូចម្នាក់ ខណៈប្រពន្ធរត់ចោលទៅប្រទេសថៃ បានប្តីថ្មីទៀតបាន៦ឆ្នាំហើយ ចុង ក្រោយនេះ ត្រូវបានសមត្ថកិច្ចអាវុធហត្ថស្រុករុក្ខគីរី ឃាត់ខ្លួន កាលពីវេលាម៉ោង១២និង៤០នាទីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៤ នៅចំណុចព្រែកអំពាន់ ឃុំស្តុកប្រវឹក ស្រុករុក្ខគីរី ព្រមទាំងរឹបអូសបាន ម៉ាទឹកកក១៤ថង់តូច កសាងសំណុំរឿងបញ្ជូនខ្លួនមកទីបញ្ជាការអាវុធហត្ថខេត្ត ដើម្បីចាត់ការបន្តតាម ច្បាប់។

លោក ហេង សេងហុង នាយការិយាល័យស្រាវជ្រាវប្រឆាំងគ្រឿងញៀន អាវុធហត្ថខេត្តបានឲ្យដឹងថា ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនបានមានឈ្មោះ ឡោះ រុម្លី ហៅហុក ភេទប្រុសអាយុ២៦ឆ្នាំ ខ្មែរឥស្លាម មុខរបរកម្មករ រស់នៅភូមិ.ឃនរាស្រុកសង្កែ។

លោកបានបញ្ជាក់ថា មុនពេលឃាត់ខ្លួន ជនសង្ស័យបានជិះម៉ូតូ១គ្រឿង ដើរចែកចាយថ្នាំនៅក្នុងស្រុក សមត្ថកិច្ចបានចុះឃាត់ខ្លួនជនសង្ស័យ និងឆែកឆេរខ្លួនឃើញមានថ្នាំញៀន ម៉ាទឹកកកចំនួន១៤កញ្ចប់ តូច ស្មើនិង១៤.៨៥ក្រាមនិងម៉ូតូ១គ្រឿងនាំយកមកសួនាំ។

ជនសង្ស័យបានឆ្លើយសារភាពថា ដោយសារតែក្រុមគ្រួសារខ្លួនក្រីក្រ មានតែខ្លួនប្រុសម្នាក់ឯង រកស៊ី ចិញ្ចឹមពួកគាត់ជាឪពុកម្តាយចាស់ជរា អាយុជាង៨០ឆ្នាំហើយ និងមានកូនប្រុសម្នាក់ទើបអាយុ៦ឆ្នាំ ក្នុងបន្ទុក។ ពីមុនមកខ្លួនបានស៊ីឈ្នួលគេ ក្នុងភូមិបានលុយតិចតួចចាយវាយ ក្នុងគ្រួសារមិនគ្រប់ ក្រោយមកក៏ដាច់ចិត្តលក់មាន់៥ក្បាល ធ្វើដើមទុនទិញថ្នាំញៀនយកមកលក់បន្ត គ្រាន់បានចំណេញ លុយច្រើនជាងមុនយកមកចិញ្ចឹមគ្រួសារ ការលក់ថ្នាំញៀននេះ ខ្លួនទើបតែចាប់លក់ពីខែកក្កដា ដល់បច្ចុប្បន្ន (បានជាង២ខែ)ក៏ត្រូវសមត្ថកិច្ចចាប់ខ្លួនបានតែម្តង ពេលខ្លួនត្រូវចាប់ខ្លួនមិនដឹងថា មាន អ្នកណារកស៊ីចិញ្ចឹមគ្រួសារទេ ព្រោះពួកគេសង្ឃឹមតែខ្លួនម្នាក់គត់។

បន្ទាប់ពីជនសង្ស័យបានឆ្លើយសារភាពរួចមក កម្លាំងការិយាល័យជំនាញបានកសាងសំណុំរឿង បញ្ជូន ខ្លួនទៅតុលាការខេត្តនៅព្រឹកថ្ងៃទី២២ខែកញ្ញានេះ ដើម្បីចាត់ការបន្តតាមច្បាប់៕


Viewing all articles
Browse latest Browse all 8042

Latest Images

Trending Articles





Latest Images