ពោធិ៍សាត់: នៅប៉ុន្មានយប់ ក្នុងខែកញ្ញានេះ មានមតិរិះគន់ជាច្រើន បាននិយាយថា នៅក្នុងស្ថានីយ ជញ្ជីងថ្លឹងរថយន្តឃ្លាំងមឿង នៃខេត្តពោធិ៍សាត់ មានបុគ្គលជាមន្រ្តីខិលខូចមួយចំនួន បានណាត់ឈ្មួញ រថយន្តដឹកអង្ករលើសទម្ងន់ មកពីតាមបណ្តាខេត្តមួយចំនួនភាគខាងលិច នៃប្រទេសកម្ពុជា មិនឱ្យ រថយន្តដឹកលើសទម្ងន់ទាំងនោះ ឈប់ចូលថ្លឹងទម្ងន់នៅក្នុងស្ថានីយ៍នោះឡើយ។
ដោយបុគ្គលខិលខូចនោះបានណាត់ជាមួយអ្នកបើកបរ រថយន្តតាមទូរស័ព្ទឲ្យមកឈប់រថយន្ត នៅខាង កើតខេត្តត្រង់ចំណុច កន្លែងប្រមូលទិញលក់អេតចាយមួយកន្លែង នៅលើកំណាត់ផ្លូវជាតិលេខ៥ នៅ ម៉ោងប្រមាណជាង៨យប់។
បើតាមការអះអាងពីអ្នកបើកបររថយន្តប្រភេទយីឌុប ពាក់ស្លាកលេខ៨១០០ ដែលគេអះអាងថា រថយន្ត របស់គេដឹកអង្ករនោះបាននិយាយថា មូលហេតុដែលគេមិនឈប់ចូលទៅថ្លឹងរថយន្ត ក្នុងស្ថានីយ ឃ្លាំងមឿង កាលពីយប់មួយនោះ គឺដោយសារតែមានមន្ត្រីជញ្ជីងជិះរថយន្តម៉ាកកាមរី ពណ៌ស្លែ សេរី១៩៩៥ អត់ពាក់ស្លាកលេខផ្នែកខាងមុខ បានឲ្យរូបគាត់មកឈប់នៅខាងកើតខេត្តដើម្បីឲ្យរូបគេយកលុយមកបង់រថយន្តដឹកអង្ករចំនួន៤គ្រឿងដោយក្នុងមួយគ្រឿនៗគាត់កំណត់ឲ្យបង់លុយចំនួន៥ម៉ឺនរៀល ដោយរូបគាត់ជាអ្នកទទួលបង់លុយ សរុបទាំង៤រថយន្តស្មើ រនិង២០ម៉ឺនរៀល។
អ្នកបើកបររថយន្តនោះក៍បានបន្តឲ្យដឹងដែរថា ក្រោយបុគ្គលនោះយកលុយគាត់ក្រៅស្ថានីយថ្លឹង រថយន្តហើយ គេក៏បត់រថយន្តត្រឡប់ទៅទិសខាងលិចវិញ។ ពាក់ព័ន្ធ និងការចោទប្រកាន់ និងការរិះ គន់នោះលោកអនុប្រធានស្ថានីយបានបញ្ជាក់ ប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល តាមទូរស័ព្ទនៅ យប់នោះថា លោកអត់បាននៅស្ថានីយទេ ហើយចាំព្រឹកឡើងលោក និងសាកសួរទៅមន្ត្រី ទទួលវេនរួច និងឆ្លើយតបនៅពេលក្រោយ។
គួរបញ្ជាក់ថាក្នុងពេលថ្មីៗនេះ នៅតាមស្ថានីយមួយចំនួន ក៏ធ្លាប់បានគេរិះគន់ថា នៅពេលយប់តាម ស្ថានីយនីមួយៗ ភាគច្រើន គេមិនសូវឃើញរថយន្តដឹកលើសទម្ងន់ ចូលទៅថ្លឹងនៅក្នុងជញ្ជីងនោះទេ ដោយគេកត់សម្គាល់ឃើញតែមនុស្ស ចូលថ្លឹងទៅវិញ៕