Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

ពលរដ្ឋឃុំក្រាំងស្គារ ត្រៀមផ្ទុះការតវ៉ា ប្រឆាំងមន្ត្រី សុរិយោដី ខេត្តកំពង់ឆ្នាំង ដោយចោទថា បានប្រព្រឹត្តិ អំពើពុករលួយ

$
0
0

កំពង់ឆ្នាំង : ប្រជាពលរដ្ឋឃុំគ្រាំងស្គារ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ជាច្រើនរយនាក់ ត្រៀមផ្ទុះការតវ៉ា ប្រឆាំងមន្ត្រីសុរិយោដីខេត្តកំពង់ឆ្នាំង ក្រោយពីមន្ត្រីជំនាញ និងអាជ្ញារធរស្រុក និងខេត្តកំពង់ឆ្នាំង រៀបចំ ចែកប័ណ្ណកម្មសិទ្ធដីធ្លីស្របច្បាប់ ជូនដល់ប្រជាពលរដ្ឋចំនួន២១៧៧ក្បាល ប័ណ្ណដីភូមិដំណាក់ថ្លុង និងភូមិដំណាក់អំពិល ក្នុងឃុំក្រាំងស្គារស្រុកទឹកផុសខេត្តកំពង់ឆ្នាំង។

ពិធីចែកប័ណ្ណកម្មសិទ្ធដីធ្លីខាងលើ បានធ្វើឡើងនៅបរិវេណវត្តក្តុល ស្ថិតក្នុងភូមិក្ដុល ឃុំគ្រាំងស្គារ ស្រុកទឹកផុសខេត្តកំពង់ឆ្នាំង ក្រោមអធិបតីភាពលោកស្រី ដោក សុទ្ធា ប្រធានក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង កាលពីព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៤។

មន្ត្រីជំនាញបានបញ្ជាក់ថា ការចេញប័ណ្ណកម្មសិទ្ធដីធ្លីជូនដល់ពលរដ្ឋខាងលើនេះ គឺចែកជូនតែចំនួន ២០០ក្បាល ប័ណ្ណតែប៉ុណ្ណោះ ដោយឡែកអ្នកដែលមិនទាន់បានទទួលប័ណ្ណដី នៅពេលនេះ និងលើក ចែកជូនបន្តនៅក្រោយរដូវបុណ្យផ្ជុំបិណរួច។ មន្ត្រីជំនាញសូរិយោដីបន្តថា ដោយសារតែឯកសារដីធ្លី របស់ប្រជាពលរដ្ឋមួយចំនួន មិនទាន់បានផ្តិតមេដៃ និងមួយចំនួនទៀតមិនទាន់បានបញ្ជាក់ ពីអ្នកដែល មានព្រុំដីជាប់គ្នាដូចនេះត្រូវឲ្យពួកគាត់ធ្វើការបំពេញក្នុងឯកសារឲ្យបានត្រឹមត្រូវជាមុនសិនដូចនេះហើយទើបមិនអាចចែកជូនប័ណ្ណកម្មសិទ្ធដល់ពលរដ្ឋទាំងអស់ អោយបានលឿននោះឡើយ។

ពាក់ព័ន្ធនឹងការចេញប័ណ្ណកម្មសិទ្ធនេះផងដែរ ប្រជាពលរដ្ឋបានធ្វើរការរិះគន់ទៅលើមន្ត្រីសុរិយោដីថា ធ្វើឲ្យពួកគាត់បាត់បង់ពេលវេលារ និងថវិការដែលពួកគាត់បានចំណាយពេលវេលា ដើម្បីមកទទួល យកប័ណ្ណកម្មសិទ្ធដីធ្លីនេះតែត្រូវធ្វើការរងចាំចែកបន្ត នៅថ្ងៃក្រោយទៅវិញ។

ប្រជាពលរដ្ឋដែលលក្ខសុំមិនបញ្ចេញ់ឈ្មោះ បានឲ្យដឹងថា ការចែកប័ណ្ណកម្មសិទ្ធដីធ្លីខាងលើ មានភាព មិនប្រក្រតីព្រោះថានៅល្ងាចថ្ងៃទី១៩ ខែកញ្ញា មុនមួយថ្ងៃពិធីចែកប័ណ្ណមានឈ្មួញដី ដើរកុចេដោយចំណាយប្រាក់ឲ្យមន្ត្រីជំនាញមន្ត្រីសូរិយោដីក្នុងមួយក្បាលដី១០០ដុល្លារ ដើម្បីជាថ្នូរក្នុងការចេញប័ណ្ណ កម្មសិទ្ធិ មុនគេទៅលើឈ្មោះ ដែលប្រជាពលរដ្ឋលក់ដីនិងដីផ្ទាល់ខ្លួន រឺបក្សពួក។ ក្នុងខណ:ដែលកំពុងចែកប័ណ្ណកម្មសិទ្ធិជូនដល់ពលរដ្ឋនៅ ឃុំក្រាំងស្គារនោះផងដែរ គេបានសង្កេតឃើញមានក្រុមឈ្មួញដីចាំទទួលយកប្លង់ដីពីប្រជាពលរដ្ឋ។

ប្រភពបន្តថាប្រជាពលរដ្ឋមួយចំនួន គ្រាន់តែជាអ្នកឈរឈ្មោះអង្គុយចាំយកប័ណ្ណដី ឲ្យឈ្មួញ និងមន្ត្រី ជុំនាញផងដែ។ ប្រជាពលរដ្ឋបានខ្សឹបប្រាប់ឲ្យដឹងថា ជាពលរដ្ឋមួយចំនួនទៀតមិនមានទីលំនៅ ក្នុងភូមិ ទាំងពីនោះទេ ប៉ុន្តែពួកគាត់បែជាបានទទួលប័ណ្ណកម្មសិទ្ធស្របច្បាប់ដូចពួកគាត់ដែ ការរៀបចំរបស់មន្ត្រី សុរិយោដីស្រុកទឹកផុសមន្ត្រីសុរិយោដីខេត្ត ដោយបានឃុបឃិតគ្នាជាមួយក្រុមឈ្មួញទិញដី រៀបចំ ឯកសារ ក្លែងបន្លំទីលំនៅ របស់ពួកគេដើម្បីទទួលបានប្លងដីធ្លីនៅតំបន់នោះដោយស្របច្បាប់ និង ប្រមូលលក់យកលុយចែកគ្នាដាក់ហោប៉ាវធ្វើជាអ្នកមាន អ្នកខ្លះទិញរថយន្ត និងអ្នកខ្លះទៀតទិញម៉ូតូ សេរីថ្មី ជិះសង្ហាបង្អួតស្រីក្មេងៗ ពេញស្រុក និងចូលច្រៀងខារ៉ាអូខេយីហោ៩៨បទ អ្នកមានជាន់ថ្មី អោបស្រីរាំកន្រ្តាក់សប្បាយផ្ដាំចាស់។ ប្រជាពលរដ្ឋមួយចំនួនបានត្រឹមតែកាន់ប័ណ្ណឲ្យគេ ហើយទទួល បាននូវថវិកាប្រហែល១០០ដុល្លារ ពីក្រុមឈ្មួញដីរឺពីមន្ត្រីជុំនញតែប៉ុណ្ណោះ។

ប្រជាពលរដ្ឋរិះគុណ ដោយនិយាយថា ដំបូងឡើយមន្ត្រីសូរិយោដីខេត្ត លោក កុយ សារ៉ន ដែលចុះ ទៅវាស់វែងដីធ្លីជូនប្រជាពលរដ្ឋនៅតំបន់នោះ គេគិតថាជាមន្ត្រីពុករលួយព្រោះថា ពួកគេបានឃុប ឃិតគ្នាដោយយកឈ្មោះប្រជាពលរដ្ឋមកកាន់ប័ណ្ណកម្មសិទ្ធដីធ្លី ជំនួសពួកគេ រួចប្រម៉ូលដីលក់យកលុយ ចែកគ្នាដូចសម័យមន្ត្រីសូរិយោដីខេត្តកំពង់ឆ្នាំងលោក ប៉ិល ចន្ថា ដែលបច្ចុប្បន្នកំពុងរងការិះពីសំណាក់ ប្រជាពលរដ្ឋក្នុងឃុំក្រាំងស្គារយ៉ាងខ្លាំង។ ប្រជាពលរដ្ឋអះអាងថាពួកគាត់នាំគ្នាផ្ទុះកាតវ៉ា នៅថ្ងៃខាងមុខ ជាមិនខានពីព្រោះថាមន្ត្រីសូរិយោដី ជាជំនាញចង់លុប រឺចង់គូរជាកំហុស របស់ជុំនាញចុចវាស់ដីជាន់គ្នា រឿងធំប៉ុនក្រឡឡើងធំប៉ុនពាងនិងប៉ុនមហាសមុទ្យ ។

គួរំលឹកថានៅក្នុងឱកាសចែកប័ណ្ណកម្មសិទ្ធ ស្របច្បាប់ជូនដល់ពលរដ្ឋខាងលើលោកស្រីដោក សុទ្ធា ប្រធានក្រុមប្រឹក្សាខេត្តនឹងជាតំណាងដ៏ខ្ពង់ខ្ពស់របស់អភិបាលខេត្តកំពង់ឆ្នាំងលោក ឈួរ ចន្ទឌឿន បានថ្លងទៅកាន់ប្រជាពលរដ្ឋថាការចែកប័ណ្ណកម្មសិទ្ធដីធ្លីនេះ មិនមានតម្រូវវឲ្យប្រជាពលរដ្ឋ បង់លុយ នោះឡើយហើយក៏មិនឲ្យមានការសូកប៉ាន់ទៅមន្ត្រីណាម្នាក់ ដើម្បីចេញប័ណ្ណឲ្យបានលឿននោះដែរ គឺចេញប័ណ្ណកម្មសិទ្ធជូនបងប្អូនស្មើរគ្នា។ ទន្ទឹមនោះផងដែរលោកស្រីប្រធានក្រុមប្រឹក្សាខេត្តរូបនេះបានបញ្ជាក់ថែមទៀតថា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលតែងតែយកចិត្តទុកដាក់ គិតគូរដល់ប្រជាពលរដ្ឋទូទៅដោយមិនប្រកាន់នូវនិន្នាការ នយោបាយឡើយ៕


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>