Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

វិវាទ រវាងក្រុមរ៉ឺម៉ក មុខសណ្ឋាគារ ឡឺ មេរីឌាន អង្គរ ជាមួយក្រុមហ៊ុន ហ្គោដិន អេស៊ា វាខេស៊ិន ត្រូវបាន ដោះស្រាយ ក្នុងស្មារតី យោគយល់គ្នា

$
0
0

សៀមរាប ៖ ក្រោយពីមានវិវាទ ប្រមាណជា២ខែកន្លងទៅ ជាលទ្ធផល នៃកិច្ចប្រជុំដោះស្រាយវិវាទ រវាងក្រុមហ៊ុនហ្គោលដិនអេស៊ា វាខេស៊ិន និងក្រុមរ៉ឺម៉កដឹកភ្ញៀវទេសចរ នៅមុខសណ្ឋាគារ ឡឺ មេរីឌាន អង្គរ កាលពីថ្ងៃទី១៨ខែកញ្ញា ឆ្នាំ២០១៤ គឺត្រូវបានដោះស្រាយបញ្ចប់ដោយជោគជ័យ ក្នុងស្មារតី យោគយល់គ្នា ក្រោយកិច្ចសម្របសម្រួលពីអាជ្ញាធរខេត្ត និងមន្ទីរ អង្គភាពពាក់ព័ន្ធ ។

ការដោះស្រាយនេះស្ថិតក្នុងវត្តមានរបស់ លោកស្រី ឯម ផល្លាមុនី អភិបាលរងខេត្តសៀមរាបនិង លោក នួន សុមេធ អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ ដែលបានដឹកនាំអង្គប្រជុំដោះស្រាយវិវាទ រវាង ភាគី ទាំងពីរនេះ ដែលមានសមាសភាពចូលរួមមកពីមន្ទីរ អង្គភាពអាជ្ញាធរក្រុងសៀមរាប ក្រុមហ៊ុន តំណាង សណ្ឋាគារ និងតំណាងក្រុមរ៉ឺម៉កសរុបចំនួន ២៧នាក់។

លោក ង៉ូវ សេងកាក់ ប្រធានមន្ទីរទេសចរណ៍ខេត្តសៀមរាប បានមានប្រសាសន៍ឲ្យដឹង ថា ក្រោយពី បានពិភាក្សា ផ្លាស់ប្តូរយោបល់លើមូលដ្ឋាន ក្នុងស្មារតីសម្របសម្រួលគ្នា ជាលទ្ធផលទទួលបានដូច ខាង ក្រោមនេះ ៖ ទី១- ក្រុមហ៊ុនទទួលយកក្រុមរ៉ឺម៉ក ដែលដឹកភ្ញៀវនៅមុខសណ្ឋាគារទាំង ៣៣គ្រឿង ដើម្បីសម្ភាសន៍ ធ្វើតេស្តវាស់ស្ទង់ នូវសមត្ថភាព ការយល់ដឹង ។ ចំពោះអ្នកដែលមានគុណភាពទាប ខាងក្រុមហ៊ុនសំណូមពរដល់មន្ទីរ និងអង្គភាពជំនាញ ជួយបំពាក់បំប៉នបន្ថែម ដើម្បីបង្កើនសមត្ថភាព ចំណេះដឹង។ ទី២- ចំពោះរ៉ឺម៉ករបស់ក្រុមហ៊ុនចំនួន១១គ្រឿង ត្រូវច្របាច់បញ្ជូលជាមួយក្រុមរ៉ឺម៉ក ៣៣ គ្រឿង ដោយធ្វើការបែងចែកជាវេន ដឹកភ្ញៀវ។

ហើយ ទី៣- ដោយឡែករ៉ឺម៉កក្រុមហ៊ុនផ្ទាល់ចំនួន ៣គ្រឿង   ភាគីទាំងពីរបានឯកភាពផ្តល់អាទិភាព ដឹកភ្ញៀវមុនរៀងរាល់ថ្ងៃ  បន្ទាប់មកទើបដល់វេនរ៉ឺម៉កទាំង ៤៤គ្រឿង (ក្រុមរ៉ឺម៉កនៅមុខសណ្ឋាគារ ៣៣ គ្រឿង បូកនឹងរ៉ឺម៉ក ១១គ្រឿង របស់ក្រុមហ៊ុន) ។  ទី៤- ក្រុមហ៊ុនត្រូវរៀបចំបទបញ្ជាផ្ទៃក្នុង ដោយមាន ការចូលរួមពិនិត្យ និងកែលម្អពីអង្គភាពជំនាញ ដើម្បីធានាដល់ការ អនុវត្តឲ្យមានគុណភាព និងប្រសិទ្ធ ភាព ។ ទី៥- រ៉ឺម៉កទាំង ៣៣គ្រឿង ត្រូវធ្វើសម្រង់បញ្ជីឈ្មោះសមាជិករបស់ខ្លួនឲ្យបានត្រឹមត្រូវ រួមនឹង បញ្ជីក្រមរ៉ឺម៉ក ១១គ្រឿង របស់ក្រុមហ៊ុន ជូនមកមន្ទីរ ទេសចរណ៍ខេត្ត និងសមត្ថកិច្ចពាក់ព័ន្ធ ។

ទី៦- មុខក្រុមហ៊ុនបានយល់ព្រមទទួលស្គាល់ នូវតំណាងក្រុមរ៉ឺម៉កបច្ចុប្បន្ន ដើម្បីរួមសហការអនុវត្ត ការងារ ។ ទាក់ទងនឹងការងារផ្សេងទៀត ភាគីទាំងពីរ នឹងបន្តការជួបពិភាក្សាគ្នាទៀត ក្នុងស្មារតីស្រុះ ស្រួល និងយោគយល់គ្នា ។ ទី៧- ភាគីទាំងពីរបានឯកភាពដកពាក្យបណ្តឹង ទាំងឡាយដែលពាក់ព័ន្ធ នឹងវិវាទកន្លងមកនេះ នៅពេល ដែលតំណាង ក្រុមរ៉ឺម៉កធ្វើលិខិតសុំទោសដល់ក្រុមហ៊ុន នូវអ្វីដែល ក្រុម រ៉ឺម៉កបានចោទប្រកាន់ ដល់ក្រុមហ៊ុនកន្លងមក ។ ហើយ តំណាងក្រុមរ៉ឺម៉កបានយល់ព្រម នឹងធ្វើលិខិត សុំទោសជាលាយលក្ខអក្សរបញ្ចប់វិវាទ ។

មុននឹងបញ្ចប់ អង្គប្រជុំបានប្រគល់ភារកិច្ច ជូនមន្ទីរទេសចរណ៍ខេត្ត និងស្នងការនគរបាលខេត្ត សហការជួយសម្របសម្រួល ក្នុងការអប់រំបំពាក់បំប៉នចំណេះដឹង ច្បាប់ចរាចរណ៍ និងបដិសណ្ឋារកិច្ច ដើម្បីលើកកម្ពស់គុណភាពសេវាកម្ម ទេសចរណ៍កម្ពុជា ផងដែរ ៕


Viewing all articles
Browse latest Browse all 8042

Trending Articles