Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

ក្រុមគ្រូពេទ្យ ស្ម័គ្រចិត្តបារាំង បន្ដការពិនិត្យ ព្យាបាលសុខភាព ជូនពលរដ្ឋ៤ថ្ងៃ នៅស្រុកពួក

$
0
0

សៀមរាប ៖ ក្រុមគ្រូពេទ្យស្ម័គ្រ ចិត្តបារាំង ដែលបានចុះពិនិត្យ និងព្យាបាលសុខភាព ជូនបងប្អូនប្រជា ពលរដ្ឋខ្មែរ ដោយឥតគិតថ្លៃ ក្នុងរយៈពេល ៨ថ្ងៃ ដោយចាប់ផ្ដើមពីថ្ងៃទី១៧ ខែកញ្ញា នៅមណ្ឌល សុខភាពប្រាសាទបាគង ស្រុកប្រាសាទបាគង ថ្ងៃទី២២ កញ្ញានេះបានបន្ដចុះទៅ មណ្ឌលសុខភាព គ្រើល (តែថ្ងៃនេះ រៀបចំនៅក្នុងបរិវេណវត្ត លុះថ្ងៃស្អែក ទើបរៀបចំពិនិត្យ និងព្យាបាលនៅក្នុងមណ្ឌល សុខភាព) ស្រុកពួក ខេត្តសៀមរាប រហូតដល់ថ្ងៃទី២៥ កញ្ញា ឆ្នាំ២០១៤ ។

សកម្មភាពមនុស្សធម៌នេះ គឺមានកិច្ចសហការ រវាង អង្គការ HAMAP និង មូលនិធិ CGF Foundation / Building the Future រួមជាមួយក្រុមគ្រូពេទ្យខ្មែរ និងដោយមានសហការ គាំទ្រ ពីលោកឧកញ៉ា សៀង ណាំ អ្នកតំណាងរាស្រ្ដមណ្ឌលសៀមរាប ។

ការបន្តពិនិត្យ និងព្យាបាលយសុខភាព នៅមណ្ឌលសុខភាពគ្រើល នាព្រឹកនេះ គឺស្ថិតក្នុងអធិបតីភាព របស់ លោកឧកញ៉ា សៀង ណាំ អ្នកតំណាងរាស្រ្ដមណ្ឌលសៀមរាប និងក្រុមប្រតិភូគ្រូពេទ្យបារាំង ដឹក នាំដោយលោកវេជ្ជបណ្ឌិត មឺសែល ហ្វ្រងស្វ័រ តំណាងអង្គការ HAMAP និងដោយមានការជួយសម្រប សម្រួលពីលោក គឹម ផល្លី ប្រធានសាមាគមន៍ តាក់ស៊ី ខេត្តសៀមរាប និងមានការចូលរួមអាជ្ញាធរដែនដី បងប្អូនប្រជាពលរដ្ឋ ផងដែរ ។

បើតាមរបាយការណ៍ ថា សម្រាប់រយៈពេល ៤ថ្ងៃ ពីថ្ងៃទី១៧ ដល់ ២១ កញ្ញា ឆ្នាំ២០១៤នេះ នៅមណ្ឌលសុខភាពប្រាសាទបាគង ក្រុមគ្រូពេទ្យស្ម័ចិត្តបារាំង បានពិនិត្យ ព្យាបាលសុខភាព ជូនប្រជាពលរដ្ឋ បានចំនួន ៥៥៧នាក់ ហើយរយៈពេល ៤ថ្ងៃទៀតនៅទីនេះ សង្ឃឹមថា ពិនិត្យ និងព្យាបាលបានសរុបប្រមាណជា ១.០០០នាក់ ។

សូមបញ្ជាក់ថា ចំពោះសកម្មភាពពិនិត្យ និងព្យាបាលសុខភាពនេះ គឺបានចាប់ផ្ដើមពីខេត្ត សៀមរាប រួចនឹងបន្តទៅបណ្ដាខេត្តមួយចំនួនទៀត នៅក្នុងព្រះរាជាណាចក្រកម្ពុជា រួមនឹងសកម្មភាព មនុស្សធម៌ ផ្សេងៗទៀត ក្នុងរយៈពេលយូរអង្វែង។

ហើយនៅពេលនេះ គឺយើងមានវេជ្ជបណ្ឌិត គ្រូពេទ្យស្ម័គ្រចិត្តពីបារាំង សរុប ១៧នាក់ និងគ្រូពេទ្យខ្មែរ ២នាក់ និងអ្នកស្ម័គ្រចិត្តមួមចំនួនទៀត។ បន្ទាប់ពីមណ្ឌលសុខភាពគ្រើល ស្រុកពួក គឺទៅខេត្តបាត់ដំបង និងខេត្តតាកែវ ផងដែរ នៅពេលក្រោយទៀត ។

លោកវេជ្ជបណ្ឌិត មឺសែល ហ្វ្រងស្វ័រ បានមានប្រសាសន៍ សម្ដែងនូវភាពសប្បាយរីករាយ ចំពោះ លទ្ធផលនៃការពិនិត្យ ព្យាបាលសុខភាពជូនពលរដ្ឋខ្មែរនៅពេលនេះ។ ហើយលោកក៏បានថ្លែងនូវអំណរគុណ ចំពោះឧកញ៉ា សៀង ណាំ តំណាងរាស្រ្ដមណ្ឌលសៀមរាប និង សហការី ដែលបានយកចិត្តទុកដាក់ ក្នុងការស្នើរសុំឲ្យក្រុមគ្រូពេទ្យរបស់លោក មកពិនិត្យ ព្យាបាល សុខភាព ជូនប្រជាពលរដ្ឋកម្ពុជា ដោយឥតគិតថ្លៃនៅពេលនេះ ប្រកបដោយជោគជ័យ ។

លោកឧកញ៉ា សៀង ណាំ អ្នកតំណាងរាស្រ្ដមណ្ឌលសៀមរាប និងក្នុងនាមប្រជាពលរដ្ឋ នៅខេត្ត សៀមរាប លោកបានថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះ លោកវេជ្ជបណ្ឌិត មឺសែល ហ្វ្រងស្វ័រ និងសហការី ដែលបានដឹកនាំ ប្រតិភូក្រុមគ្រូពេទ្យស្ម័គ្រចិត្តបារាំង ក្នុងបេសកកម្មមនុស្សធម៌ ជួយពិនិត្យ និងព្យាបាលសុខភាព ជូនដល់ប្រជាពលរដ្ឋខេត្តសៀមរាប យើងនៅពេលនេះ ។ ហើយលោកឧកញ៉ា ក៏បានសំណូមពរឲ្យបងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងស្រុកពួក សូមនាំគ្នាមក ពិនិត្យ និង ព្យាបាលសុខភាព ជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្តបារាំង ក្នុងរយៈពេល ៤ថ្ងៃនេះ ដោយ ឥតគិតថ្លៃ ៕


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>