Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

ពិព័រណ៍ មហោស្រព ភាពយន្តអន្តរជាតិ លើកទី៣ នឹងមានភាពយន្ត ចម្រុះបញ្ចាំង ដោយឥតគិតថ្លៃ ចំនួន៥២រឿង

$
0
0

ភ្នំពេញៈ ព្រឹត្តការណ៍ ពិព័រណ៍មហោស្រព ភាពយន្ត អន្តរជាតិ លើកទី៣ ក្នុងប្រទេសកម្ពុជា ឆ្នាំ២០១២ នឹងចាប់ផ្តើម នៅថ្ងៃទី៧ រហូតដល់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១២ ខាងមុខនេះ ដោយនៅក្នុងនោះ ខ្សែភាពយន្តខ្មែរ និង បរទេស ចំនួន៥២ រឿង នឹងត្រូវចាក់បញ្ចាំង ជូនទស្សនិកជន នៅតាមបណ្តា រោងភាពយន្តនានា ដោយឥតគិតថ្លៃ។

ពិព័រណ៍នេះ រៀបចំដោយ មជ្ឈមណ្ឌល បណ្តុះបណ្តាលជំនាញ និងទទួលការថត ភាពយន្តនៅកម្ពុជា ហៅកាត់ថា CFC (Cambodia Film Commission) សហការជាមួយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដើម្បីជំរុញភាពយន្តកម្ពុជា ឱ្យកាន់តែមានភាពប្រសើរឡើង ។

លោក ជាប សុវិជ្ជា នាយកមជ្ឈមណ្ឌល បណ្តុះបណ្តាលជំនាញ និងទទួលការថតភាពយន្ត នៅកម្ពុជា បានឱ្យដឹងថា នៅក្នុងពិព័រណ៍ មហោស្រពភាពយន្ត អន្តរជាតិ លើកទី៣ នៅកម្ពុជា ខាងមុខនេះ នឹងមាន ភាពយន្តចម្រុះ ចំនួន៥២រឿង ត្រូវបានដាក់បញ្ចាំង ជូនទស្សនិកជន ដោយឥតគិតថ្លៃ ហើយក្នុងនោះ ក៏មានភាពយន្តខ្មែរ មួយចំនួនដែរ ។ ភាពយន្ត នៅកម្ពុជា មានការរីកចម្រើន ជាលំដាប់ ផ្នែកបច្ចេកទេស និងការសម្តែង ដែលរួមមានទំាង ភាពយន្តខ្នាតខ្លីនិងខ្នាតធំ ជាឧទាហរណ៍ ដូចជារឿង “វិញ្ញាណម្ចាស់ពូក” ដែលទស្សនិកជន នឹងបានឃើញ ក្នុងរោងភាពយន្ត ក្នុងពេលនេះ។ ស្នាដៃនេះ ត្រូវបានដឹកនំាដោយ ជនជាតិខ្មែរ ពីអាមេរិក និងបារំាងដែលមានបំណងបង្ហាញពី មាតុភូមិកំណើត របស់ពួកគេតាមរយៈ ការផលិតភាពយន្ត សម្រាប់កម្ពុជា ក៏ដូចជាការបង្ហាញស្នាដៃ ឱ្យសកលលោកបាន ស្គាល់។

លោកថា ភាពយន្តទាំងនោះ សុទ្ធតែជាភាពយន្ត មានគុណភាព ដែលបង្ហាញពីទឹកចិត្តផលិតករ ដោយផលិត អស់ទឹកប្រាក់ចាប់ពី ២០០ដុល្លារ ដល់ ២០០លាន ដុល្លារសហរដ្ឋអាមេរិក ។

លោក គង់ កន្តារ៉ា អនុរដ្ឋលេខាធិការ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានមានប្រសាសន៍ថា ពិព័រណ៍មហោស្រព ភាពយន្ត អន្តរជាតិ លើកទី៣ ក្នុងប្រទេសកម្ពុជា ជាឱកាសដ៏ល្អមួយ សម្រាប់ឱ្យ ខ្មែរយើង សិក្សាពីភាបយន្តបរទេស បន្ថែមទៀត ។ លោកបន្ថែមថា បច្ចុប្បន្ន វិស័យភាពយន្ត នៅកម្ពុជា កំពុងតែរីកចម្រើនបន្តិចម្តងៗ ហើយបរទេសក៏ចាប់អារម្មណ៍ មកថតនៅកម្ពុជាច្រើនដែរ តែការភាពយន្ត របស់ខ្មែរ នៅមានកម្រិតនៅឡើយ ។

លោកមានប្រសាសន៍ថា “យើងមានផលិតកម្ម ជាង១០០ នៅកម្ពុជា ប៉ុន្តែពួកគេ មិនសូវផលិតភាពយន្តទេ ភាគច្រើនផលិតតែ ចំរៀងខារ៉ាអូខេ ទៅវិញ” ។ ទោះជាយ៉ាងណា លោកក៏បានអំពាវនាវ ដល់ផលិតករទាំងអស់ ខិតខំផលិតភាពយន្តខ្មែរ ឱ្យកាន់តែមាន គុណភាពបន្ថែមទៀត ដើម្បីឱ្យភាពយន្តខ្មែរ កាន់តែភាពយន្តភាពប្រសើរឡើង ៕

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>