Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

យូអិន ផ្អាកប្រតិបត្តិការនៅ ស៊ីរី

$
0
0

ប៉េកាំង, (ស៊ិនហួ)៖ អង្គការសហប្រជាជាតិ បានពន្យាពេលប្រតិបត្តិការ ក្នុងប្រទេសស៊ីរី និង ចាប់ផ្តើមកាត់បន្ថយចំនួនបុគ្គលិករបស់ខ្លួននៅប្រទេសមជ្ឈិមបូព៌ាមួយនេះ ស្របពេលដែល ជម្លោះស៊ីវិល នៅក្នុងប្រទេស កាន់រីករាលដាលធំឡើងជាលំដាប់។

លោក ម៉ាទីន នេស៊ឺគី អ្នកនាំពាក្យនៃអគ្គលេខាធិការ អង្គការសហប្រជាជាតិបាននិយាយថា “បុគ្គលិកមួយចំនួនត្រូវបានដកចេញតាមបញ្ជាជា ប្រញាប់។

ស្ថាប័នយូអិន ដែលសម្រេចពន្យាពេល នៃការធ្វើប្រតិបត្តិការ នៅប្រទេសស៊ីរី នេះបានលើក ឡើងថា ពួកគេមានការលំបាកខ្លាំងណាស់ ក្នុងការធ្វើ ឲ្យមាន តុល្យភាពរវាង ការងារ និង តម្រូវការដែលត្រូវបំពេញ ព្រមជាមួយនឹងសុវត្ថិភាពសម្រាប់ ប្រជាជនដែលយើងព្យាយាម ផ្តល់ជំនួយទៅដល់ផងដែរ។

អង្គការសហប្រជាជាតិ មានបុគ្គលិកច្រើនពាន់នាក់ កំពុងបំពេញការងារ ទាំងប្រថុយប្រថាន នៅក្នុងប្រទេស ស៊ីរី ហើយពួកគេនឹងត្រូវកាត់បន្ថយចំនួនក្នុងរយៈពេលខ្លី ដើម្បីរង់ចាំមើល ស្ថានការណ៍វិវឌ្ឍន៍នៅពេលខាងមុខទៀតនេះ ថាតើប្រតិបត្តិការបន្ទាប់អាច នឹងកើតមានដែរ ឬ មួយក៏យ៉ាងណានោះ។

គួរបញ្ជាក់ផងដែរថា ស្ថានការណ៍ទូទៅនៅក្នុងប្រទេសស៊ីរី មិនបានបង្ហាញពីសញ្ញាថានឹងអាច ធូរស្បើយនោះទេ ដោយសារតែការវាយប្រហារ គ្នាទៅវិញទៅមកចេះតែកើនឡើង ហើយក្រុមប្រឆាំង ក៏បានវាយដណ្តើមកាន់កាប់ បានទីតាំងយោធាសំខាន់ៗ នៅតំបន់ទាំងឡាយ ទាំងក្នុង និង ជុំវិញរដ្ឋធានី ដាម៉ាស។ ដោយឡែកអន្តរជាតិក៏បានត្រៀម ថ្កោលទោសផងដែរ ប្រសិនបើរបបអាស្សា ហ៊ានប្រើប្រាស់អាវុធគីមី ដូចសេចក្តី រាយការណ៍មែននោះ៕

www.dap-news.com


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>