Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

នគរបាល​ខេត្តត្បូងឃ្មុំ ចាប់​ក្រុមចោរប្លន់​ម៉ូតូ ៤នាក់

$
0
0

ត្បូងឃ្មុំ៖ កម្លាំងនគរបាលខេត្តត្បូងឃ្មុំ បានធ្វើការស្រាជវជ្រាវ រហូតចាប់ខ្លួនជនសង្ស័យ ៤នាក់ ជាបន្តបន្ទាប់ ពាក់ព័ន្ធនឹងសកម្មភាពប្លន់ម៉ូតូ បណ្តាលអោយជនរងគ្រោះស្លាប់ កាលពីប្រមាណម៉ោង ១១យប់ ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៤ ស្ថិតនៅនៅឡូតី៍កៅស៊ូ107B ឃុំថ្មពេជ្រ ស្រុកត្បូងឃ្មុំ ។

មន្រ្តីនគរបាលព្រហ្មទណ្ឌខេត្តត្បូងឃ្មុំ បានអោយដឹងថា ជនសង្ស័យទី១ ដែលត្រូវចាប់ខ្លួនមុនគេមានឈ្មោះ គង់ សីហា អាយុ ១៦ឆ្នាំ ប្រុស ស្នាក់នៅ ភូមិជៀសទី១ ឃុំ ថ្មពេជ្រ ។ ដោយឡែក ជនសង្ស័យ ៣នាក់ផ្សេងទៀត ដែលត្រូវចាប់ខ្លួនជាបន្តបន្ទាប់ រួមមានទី១ ឈ្មោះប៉ាត សីហា (ឡា) ភេទ ប្រុស អាយុ១៦ ភូមិ៨៧ ឃុំថ្មពេជ្រ ។ ទី២-ឈ្មោះយឹម យ៉េង (សិដ្ឋ) ភេទប្រុស អាយុ១៦ ភូមិ៨៧ ឃុំថ្មពេជ្រ  និងទី៣- ឈ្មោះ ជួន  ម៉ុន(ម៉ាន)ប្រុស
អាយុ១៦ភូមិ៨៧ ឃុំថ្មពេជ្រ ។ ជនរងគ្រោះដែលត្រូវក្រុមចោរប្លន់ទាំងនេះប្លន់ ហើយសម្លាប់នោះមានឈ្មោះ ម៉ាប់ ណៃ ប្រុសអាយុ ២៣ឆ្នាំត្រូវ ពួកវាកាប់ជាច្រើនពូថៅ និងចាក់ដោយពន្លាកជៀជ័រ រួចប្លន់យកម៉ូតូពីជនរងគ្រោះ ម៉ាកស្មាស់មួយគ្រឿងបាត់។

មន្រ្តីនគរបាលខាងលើបានបន្តទៀតថា ក្រោយមានករណីប្លន់នេះកើតឡើង ស្នងការនគរបាលខេត្តត្បូងឃ្មុំ លោក ម៉ៅ ពៅ បានបញ្ជា និងដឹកនាំផ្ទាល់ដើម្បីបង្ក្រាបក្រុមចោរទាំងនេះ ទាល់តែបានជោគជ័យ ហើយដកហូតម៉ូតូមួយគ្រឿង និងវត្ថុតាង ដែលពួកវាលាក់ក្រោមកែបម៉ូតូ ។

ក្រោយចាប់ខ្លួន ជនសង្ស័យទាំង៤នាក់ ត្រូវបានឃុំខ្លួនជាបណ្តោះអាសន្ន នៅស្នងការដ្ឋាននគរបាលខេត្ត ដើម្បីកសាងសំណុំរឿងបញ្ជូនទៅ តុលាការចាត់ការតាមផ្លូវច្បាប់៕


Viewing all articles
Browse latest Browse all 8042

Latest Images

Trending Articles





Latest Images