Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

ចុះបង្ក្រាបហាង លក់គ្រឿង ក្រអូបក្លែង ក្លាយរបស់អតីត ប្រេះស៊ីហ្គើល សុខ សុជាតា

$
0
0

-ក្លែងបន្លំផលិត ផលដើម របស់ក្រុមហ៊ុន ឧកញ៉ា ដួង ឆាយ
ភ្នំពេញ ៖ ផលិតផលគ្រឿងក្រអូប រួម មានសាប៊ូ ម្ស៉ៅនិងឡេលាបស្បែជាដើម នៅក្នុងហាងចំនួនពីរ របស់ថៅកែស្រីជា អតីតប្រេះស៊ីហ្គើល ឆ្នាំ២០០៥ សុខ សុជាតា ស្ថិតក្នុងខណ្ឌដូនពេញ ចំនួនពីរកន្លែង ត្រូវ បានកម្លាំងនគរបាលការិយាល័យប្រឆាំងបទ ល្មើសសេដ្ឋកិច្ចរាជធានីភ្នំពេញ ដឹកនាំដោយ ព្រះរាជអាជ្ញារង គឺ ប៊ុណ្ណារ៉ា កាលពីល្ងាចថ្ងៃ ទី៤ ខែធ្នូ ឆ្នាំ២០១២ ចុះទៅបង្ក្រាប និង ឆែកឆេរទាំងពីរទីតាំងនេះ ព្រមទាំងឃាត់ ខ្លួនអតីតស្រីស្អាតនិងអ្នកគ្រប់គ្រងម្នាក់ ប៉ុន្ដែ ត្រូវបានដោះ លែងឱ្យនៅក្រៅឃុំវិញ ។

ប្រតិបត្ដិការរបស់កម្លាំងនគរបាលប្រឆាំង បទល្មើសសេដ្ឋកិច្ច បន្ទាប់ពីមានសេចក្ដីរាយ ការណ៍ពីប្រជាពលរដ្ឋ និងមានវត្ដមានរបស់ លោកឧកញ៉ា ដួង ឆាយ ដែលជា ម្ចាស់ផលិត ផលដើម បានចុះទៅឆែកឆេរនិងរឹបអូស ផលិតផលក្លែងក្លាយ និងបិទតែមផ្ដេសផ្ដាស់ មិនមានការអនុញ្ញាតត្រឹមត្រូវ ពីក្រសួង ស្ថាប័ននោះ គឺស្ថិតនៅទីតាំងទី១ ផ្ទះលេខ ៨៤BI ដែលមានយីហោ Beauty Buffee តាមបណ្ដោយ ផ្លូវលេខ១៥៤ សង្កាត់ផ្សារ ថ្មីទី៣ ខណ្ឌដូនពេញ និងសាខាមួយទៀត ដែលទើបនឹងបើកថ្មីយីហោ Beauty Food ស្ថិតនៅខាងក្រោយ សាលាវិទ្យាល័យព្រះស៊ីសុវត្ថិ ក្នុងសង្កាត់ផ្សារ ថ្មីទី២ ខណ្ឌដូនពេញ ។

មន្ដ្រីនគរបាលម្នាក់ បានថ្លែងថា បន្ទាប់ពី មានបទបញ្ជាពីលោកស្នងការជួន សុវណ្ណ និង ស្នងការរង បែន រត្ន័ កម្លាំងនគរបាលប្រឆាំង បទល្មើស សេដ្ឋកិច្ច ដឹកនាំ ដោយ លោក ពិត បញ្ញា បានចុះទៅឆែកឆេរ និងបង្ក្រាបទីតាំង ខាងលើនេះ ដែលលួចផលិតលក់និងចែក ចាយ គ្រឿងក្រអូប មិនមានច្បាប់អនុញ្ញាត ត្រឹមត្រូវ ។

 ប្រធានការិយាល័យប្រឆាំងបទល្មើស សេដ្ឋកិច្ច លោក ពិត បញ្ញា បានថ្លែងប្រាប់ ក្រុមអ្នកយកព័ត៌មាននៅខាងមុខទីតាំងទី មួយថា សមត្ថកិច្ចរបស់លោក បានរកឃើញ សម្ភារៈ ដែលមានសំបក មានតែមនិងផលិត ផលមួយចំនួន ដែលក្លែងក្លាយ ហើយត្រូវ ធ្វើការរឹបអូស ក្រោយពីសមត្ថកិច្ច របស់លោក ធ្វើការស្រាវជ្រាវ លើករណីនេះ អស់រយៈ ពេលមួយសបា្ដហ៍មកនោះ ។

បើតាមលោក ពិត បញ្ញា ការចុះស្រាវ ជ្រាវ និងឈានទៅដល់ការ ចុះបង្ក្រាបទីតាំង ហាងខាងលើនេះ បានធ្វើឡើងក្រោយពីមាន សេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋ ខណៈ សេចក្ដីរាយការណ៍ផ្សេងទៀត បានឱ្យដឹងថា គឺផ្ដើមចេញពីការរកស៊ីកាច់កុងគ្នា រវាងអតីត ម្ចាស់ហាងទាំងពីរនាក់ ក្រោយពេលបាក់បែក គ្នា ។ លោកពិត បញ្ញា បានបញ្ជាក់ថា ផលិត ផលក្លែងក្លាយ នឹងត្រូវធ្វើការរឹបអូស ប៉ុន្ដែ ចំពោះផលិតផល ដែលត្រឹមត្រូវតាមច្បាប់ និងប្រគល់ទៅឱ្យម្ចាស់គេវិញ។

សមត្ថកិច្ចលួចបង្ហើបថា អតីតស្រីស្អាត ជាថៅកែហាងបោកប្រាស់ខាងលើនេះ បាន និងកំពុងធ្វើការសម្រុះសម្រួលយ៉ាងខ្លាំង ជា មួយសមត្ថកិច្ច ធ្វើយ៉ាងណាកុំឱ្យ ខ្លួនជាប់ ទោស និងអាចដំណើរការរកស៊ីឡើងវិញ ប៉ុន្ដែគេមិនទាន់ដឹងថា តើភាគីណាមួយជា អ្នកឈ្នះនោះទេ ពីព្រោះសុទ្ធតែអ្នកមាន លុយ និងមានអំណាច នៅខាងក្រោយខ្នង។

យ៉ាងណាក៏ដោយព្រះរាជអាជ្ញារង លោក គឺ បុណ្ណារ៉ា បានប្រាប់ថា ចំពោះករណីនេះ មិនមានការអន្ដរាគមន៍នោះឡើយ ពោលគឺ ត្រូវធ្វើទៅតាមច្បាប់ ។ បុគ្គលិកស្រីពីរនាក់ ដែលបម្រើការងារនៅទីតាំងហាងទី២ បាន និយាយថា រាល់ផលិតផល ដែលដាក់លក់ នេះ គឺនាំចូលពីប្រទេសថៃ ប៉ុន្ដែពួកគេឆ្លើយ ថា មិនបានដឹងច្រើនពីការងារផ្សេងទៀត នោះឡើយ ពោលគិតតែលក់ប៉ុណ្ណោះ ហើយ សូម្បីតែថៅកែហាងក៏ពួកគេមិនស្គាល់ដែរ។

បុគ្គលិកទាំងពីរនាក់នេះបានបន្ដថា ចំពោះ ហាងទីតាំងទី២ខាងលើនេះ ទើបនឹងបើក ក្នុងរយៈថ្មីៗតែប៉ុណ្ណោះ។ បើយោងតាម សមត្ថកិច្ច បានឱ្យដឹងថា ក្នុងប្រតិបត្ដិការនេះ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន ២នាក់ នោះគឺអ្នកនាង សុខ សុជាតា និងបុរស ម្នាក់ទៀត ដែលជាអ្នកគ្រប់គ្រង តែម្ដង ខណៈបុគ្គលិកទាំងអស់ ត្រូវបានដោះលែង មិនមានការ ចាប់ខ្លួនឡើយ ។

រីឯហាងវិញ ត្រូវបានសមត្ថកិច្ចបិទជា បណ្ដោះអាសន្នរង់ចាំការអនុញ្ញាតិ ឱ្យបើក ឡើងវិញ។

ទាក់ទិនករណីនេះ លោកឧកញ៉ាវ័យក្មេង ដួង ឆាយ បានឱ្យដឹងថា ផលិតផលសាប៊ូ ម៉ាក karmarts និងផលិតផល នួនអាណុង ដែលដាក់លក់នៅហាង របស់លោក ប្រហែលជា ៤០ភាគរយ ត្រូវបានម្ចាស់ហាង លួចបន្លំតាម រយៈការបិទតែមថ្មី ពោលមិនមែនជាផលិត ផលពិតប្រាកដឡើយ ហើយបញ្ហានេះវាធ្វើ ឱ្យប៉ះពាល់ដល់ការរកស៊ីលក់ផលិតផលពិត ប្រាកដពីសំណាក់ក្រុមហ៊ុនរបស់លោក ។

លោកឧកញ៉ាដួង ឆាយ ក៏បានច្រានចោល នូវសេចក្ដីរាយការណ៍មួយចំនួន ដែលចោទ ថា លោកបានចុះទៅជាមួយសមត្ថកិច្ច ហើយ ហាក់បីដូចជាដឹកនាំ ព្រះរាជអាជ្ញាទៀតនោះ គឺលោកអះអាងថា មិនដូច្នេះឡើយ ពោល ក្នុងនាមលោកជាជនរងគ្រោះ ជាម្ចាស់ផលិត ផលពិត ត្រូវបានសមត្ថកិច្ចអញ្ជើញឱ្យចូល រួមជាមួយ ដើម្បីបង្ហាញនិងបញ្ជាក់ពីផលិត ផលរបស់ខ្លួនថា មួយណាពិតប្រាកដឬក្លែង ក្លាយនោះ ។

បើតាមលោកឧកញ៉ាដួង ឆាយ បាន បញ្ជាក់ថា ព័ត៌មានដែលថាលោក ធ្លាប់រកស៊ី ជាមួយម្ចាស់ហាងអ្នកនាងសុខ សុជាតានោះ ហើយក្រោយមកបែកបាក់គ្នា គឺមិនពិត ឡើយ ហើយលោកមិនដែលបានរកស៊ីជាមួយ ម្ដងណាឡើយ។

ប្រភពព័ត៌មានពីសមត្ថកិច្ចបើទោះបីទី តាំងហាងទីមួយ ត្រូវបានម្ចាស់ទីតាំងសុំច្បាប់ ចុះបញ្ជីត្រឹមត្រូវពីក្រសួងពាណិជ្ជកម្មយ៉ាងណាក៏ដោយ ប៉ុន្ដែការលួចផលិត វេចខ្ចប់លក់ និងចែកចាយផលិតផលទាំងនេះ ធ្វើឱ្យមានការប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សុខភាពប្រជាពលរដ្ឋជាអ្នកប្រើប្រាស់ ៕

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

ឧកញ៉ា វ័យក្មេង ដួង ឆាយ

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

www.dap-news.com

www.dap-news.com

www.dap-news.com

www.dap-news.com


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>