Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

ក្រុមមន្រ្ដីជំនាញ និងមានសមត្ថកិច្ច ពិភាក្សាគ្នា រកវិធីទប់ស្កាត់ បទល្មើសនេសាទ

$
0
0

ភ្នំពេញ៖ ក្រុមមន្រ្ដីជំនាញ និងមានសមត្ថកិច្ច ដឹកនាំដោយលោក ឧបនាយករដ្ឋមន្រ្ដី យឹម ឆៃលី ដែលមានការចូលរួម ពីអភិបាល អភិបាលរងខេត្ត មន្រ្ដីនគរបាល មន្រ្ដីអាវុធហត្ថ និងមន្រ្ដីរដ្ឋបាលជលផល ក្នុងខេត្តដែលធ្លាប់មានបទល្មើស នេសាទនាពេលកន្លងមក ប្រមាណជាង១០០នាក់ បាន មកជុំជួបគ្នា នៅទីស្ដីការគណៈរដ្ឋមន្រ្ដី នៅក្នុងកិច្ចប្រជុំស្ដីពី វិធានការទប់ស្កាត់បទល្មើសនេសាទ នាព្រឹកថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១២ ដែលកិច្ចប្រជុំ នេះ គឺដើម្បីរិះរកវិធីសាស្រ្ដបន្ទាន់ សម្រាប់ទប់ស្កាត់បទល្មើសនេសាទ ក្នុងតំបន់ឡូតិ៍នេសាទមួយចំនួន។

កិច្ចប្រជុំបន្ទាន់ខាងលើនេះ គឺបានធ្វើឡើង បន្ទាប់មានការណែនាំ និងស្នើឲ្យចាត់វិធានការជាបន្ទាន់ ក្នុងការបង្រ្កាបបទល្មើសនេសាទ ក្នុងឡូត៍ នេសាទមួយចំនួន ដែលមិនបានអនុវត្តនូវការសម្រេចរបស់រាជរដ្ឋាភិបាលកម្ពុជា និងដោយមានការចង្អុលបង្ហាញ ពីសំណាក់ប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ នាយករដ្ឋមន្រ្ដី កាលពីពេលថ្មីៗនេះ។

ឧបនាយករដ្ឋមន្រ្ដី និងជាប្រធានក្រុមប្រឹក្សាស្ដារ និងអភិវឌ្ឍវិស័យកសិកម្ម និងជនបទ បានថ្លែងក្នុងកិច្ចប្រជុំនោះ ថា ការជួបជុំគ្នានៅថ្ងៃនេះ គឺដើម្បី ដកស្រង់បទពិសោធន៍ការងារ ពីគ្នាទៅវិញទៅមក និងដើម្បីរិះរកវិធានការទប់ស្កាត់ បទល្មើនេសាទ ដែលនៅតែបន្តកើតមានក្នុងឡូត៍មួយចំនួន បើទោះបីជា រាជរដ្ឋាភិបាលបានសម្រេច លុបឡូត៍នេសាទចោលនៅទូទាំងប្រទេស នាពេលកន្លងមកនោះ។

លោកបន្តថា ”ការកែទម្រង់វិស័យជលផល របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលុបឡូតិ៍នេសាទចោលនៅទូទាំងប្រទេស គឺទទួលបានជោគជ័យ យ៉ាងគាប់ប្រសើរ ក៏ប៉ុន្តែនៅមានបាតុភាពខ្លះ បានកើតឡើងនៅតំបន់មួយចំនួន ដូចជា ការកាប់បំផ្លាញព្រៃលិចទឹក ការប្រើប្រាស់ឧបករណ៍នេសាទ ខុសច្បាប់នៅតែមាន និងមានអាជ្ញាធរមួយចំនួន បានបន្តឃុបឃិតជាមួយជនល្មើសជាដើម”។

លោកឧបនាយករដ្ឋមន្រ្ដី យឹម ឆៃលី បានបង្ហាញយុទ្ធសាស្រ្ដ សម្រាប់បង្រ្កាបបទល្មើសនេសាទជាច្រើនផងដែរ ដូចជា ការពង្រឹង និងចាត់តាំងកម្លាំង ចម្រុះប្រចាំការ នៅតាមតំបន់ធ្លាប់មានបទល្មើសនេសាទ, ពង្រឹងតួនាទីសហគមន៍នេសាទឲ្យចូលរួមបង្រ្កាបបទល្មើសនេសាទខុសច្បាប់, ចុះត្រួត ពិនិត្យភ្លាមបើសង្ស័យថា មានបទល្មើសនេសាទ, ត្រួតពិនិត្យមន្រ្ដីរដ្ឋបាលជលផល ដែលមិនបានអនុវត្តច្បាប់, មន្រ្ដីថា្នក់ខេត្ត ក្រុង ត្រូវទទួលខុសត្រូវ ដោយត្រូវធ្វើការងារដូចភ្លៀងរលឹម ក្នុងការបង្រ្កាបបទល្មើសនេសាទនេះ, និងត្រួតពិនិត្យប្រព័ន្ធការងារ របស់មន្រ្ដីរដ្ឋបាលជលផលឡើងវិញ។

សម្តេចតេជោ ហ៊ុន សែន កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១២ ក្នុងពីធីចែកប័ណ្ណកម្មសិទ្ធិដីធ្លីជូន ប្រជាពលរដ្ឋនៅ ខេត្តកំពង់ធំ បានណែនាំឲ្យមន្រ្ដី រដ្ឋបាលជលផល និងអាជ្ញាធរពាក់ព័ន្ធ ត្រូវចាត់វិធានការជាបន្ទាន់ ក្នុងការបង្រ្កាបបទល្មើសនេសាទខុសច្បាប់ ដែលបានបន្តកើតមាន ហើយថា ការងារត្រួតពិនិត្យបទល្មើសនេសាទ មិនចាំបាច់នាយករដ្ឋមន្ត្រី ទៅស្រែកបានធ្វើនោះទេ៕

www.dap-news.com

www.dap-news.com

www.dap-news.com


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>