កណ្តាលៈ កន្លងទៅថ្មីៗ នៅស្នាក់ការគណបក្សប្រជាជនកម្ពុជា ឃុំលើកដែក ស្ថិតក្នុងស្រុកកោះធំ ខេត្តកណ្តាល មានប្រារព្ធពិធីជួបជុំសំណេះសំណាល ជាមួយ សិស្សានុសិស្ស ប្រជាពលរដ្ឋចំនួន២០២ នាក់ ដែលត្រូវបានប្រកាស ទទួលស្គាល់ និងបញ្ចូលជាសមាជិក គណបក្សប្រជាជនកម្ពុជា ក្រោម អធិបតីភាពលោកណៅ ធួក ទីប្រឹក្សាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណៈពង្រឹងមូលដ្ឋាន ឃុំលើកដែក និង សហការីមួយចំនួនទៀត។
អង្គពិធីទាំងមូលបានតាមដានស្តាប់ សេចក្តីរាយការណ៏ ជាបន្តបន្ទាប់ពីសំណាក់លោកជ្រា ហាក់ ប្រធាន គណៈកម្មាធិការគណបក្សឃុំលើកដែក អំពីស្ថានភាពជីវភាពរស់នៅ អំពីបច្ចុប្បន្នភាព ការងារកសាង បក្សដែលជា កម្លាំងស្នូលជំរុញការអភិវឌ្ឍ ភូមិ-ឃុំនិងរួមចំណែក អនុវត្តសម្រេចបានជោគជ័យ នូវកម្មវិធី គោលនយោបាយគណបក្សប្រជាជន ឲ្យសម្រេចបាន ជោគជ័យទៅតាមការរំពឹងទុក។
កញ្ញាសើ ម៉ារី បានឡើងអានសេចក្តីសម្រេចរបស់គណៈ អចិន្រៃ្តយ៍ គណបក្សឃុំ ស្តីពីការបញ្ចូល សមាជិកគណ បក្សប្រជាជនកម្ពុជាទាំង២០២នាក់ និងមានមតិចំណាប់អារម្មណ៍ និងការប្តេជ្ងាចិត្ត របស់តំណាង សមាជិកបក្ស ថ្មីៗនីមួយថែមទៀតផង។
លោកណៅ ធួក បានមានប្រសាសន៍ ពាំនាំនូវការសួរសុខទុក្ខ ពីសំណាក់ សម្តេចអគ្គមហាធម្មពោធិ៍សាលជា ស៊ីម ប្រធានព្រឹទ្ធសភា សម្តេចអគ្គមហាពញាចក្រីកិត្តិព្រឹទ្ធបណ្ឌិតហេង សំរិន ប្រធានសភាជាតិនិងសមេ្តច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រ កម្ពុជានិងលោកជំទាវ កិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានី ហ៊ុន សែន ដែលជានិច្ចជាកាលតែង យកចិត្តទុកដាក់គិតគូរ ដោះស្រាយ រាល់ការលំបាកខ្វះខាតរបស់ប្រជាពលរដ្ឋ នៅគ្រប់មូលដ្ឋាននិងជំរុញ កិច្ចអភិវឌ្ឍន៍ប្រទេសជាតិ លើគ្រប់វិស័យ។
លោកណៅ ធួក បានមានប្រសាសន៍ស្ងើចសរសើរ នឹង វាយតម្លៃខ្ពស់ពីសមិទ្ធិផលផ្លែផ្កា ជាច្រើន ដែលគណ បក្ស ប្រជាជនកម្ពុជាឃុំលើកដែក សម្រេចបានទាំងផ្នែក ពុទ្ធចក្រ និងអាណាចក្រ ឆ្លើយតបទៅ នឹងបំណង ប្រាថ្នា និងតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋ។ ខណៈនោះដែរ លោកណៅ ធួក បានអញ្ជើញ ប្រគល់សេចក្តី សម្រេច យុវជនបក្ស និងថវិកាមួយចំនួន ជូនដល់ក្រុម នីមួយៗថែមទៀតផង៕