ក្រចេះ ៖ អ្នកកាន់កាតកាសែត ក្នុងស្រុកមួយចំនួន កំពុងលាបពណ៌អួតអាងថា ខ្លួនជាអ្នកកាសែត បែរជាទៅ កាងរថយន្តដឹកឈើ ឬធ្វើជំនាញឈើខុសច្បាប់ ត្រូវសមត្ថកិច្ចខេត្ត ក្រចេះបង្ក្រាបបានជាបន្តរបន្ទាប់ នៅក្នុង រយៈកាលថ្មីៗនេះ ជាក់ស្តែងកាលពីវេលាម៉ោង ១០ព្រឹកថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ២០១៤ កម្លាំងចម្រុះ បង្ក្រាប រថយន្តដឹកឈើរបស់អ្នកកាន់ កាតកសែតម្នាក់ទៀត នៅចំណុចក្បែរទីបញ្ជាការកងរាជអាវុធហត្ថ ស្រុកចិត្របុរី ខេត្តក្រចេះ ។
បន្ទាប់ពីទទួលបានព័ត៌មាន យ៉ាងច្បាស់ការមួយថា រថយន្តសាំងយ៉ុងមួយគ្រឿង ដែលត្រូវ បានគេដឹងថា ជារបស់ អ្នកកាន់កាតកាសែតក្នុងស្រុកម្នាក់ ឈ្មោះ ភ័ណ នៅមិនរាងចាល បន្តលួចដឹកឈើប្រណីតជាច្រើនសន្លឹក ធ្វើ ដំណើរតាមផ្លូវជាតិលេខ ៧A ត្រូវសមត្ថកិច្ច ចម្រុះស្ទាក់ចាប់បាននៅចំណុចខាងលើ ។
នៅក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចមិនបានចាប់មនុស្សណាម្នាក់នោះទេ បន្ទាប់ ពីអ្នកបើកបរ និងព្រូម្នាក់ទៀត បានឆ្លើយប្រាប់សមត្ថកិច្ចថា ជាឈើរបស់មេឈ្មួញខាងលើ រួចអ្នកទាំងពីរ ក៏រត់គេចយករួចខ្លួន។ រថយន្តដឹក ឈើប្រណីត ត្រូវបានសមត្ថកិច្ចអូសយកទៅរក្សាទុកនៅថ្នាលបណ្តុះកូនឈើខ្សារ ដើម្បីកសាងសំណុំរឿងបន្ត ចាត់ការទៅតាមនីតិវិធី ។
គួរបញ្ចាក់ថា រយៈពេល២ថ្ងៃនេះ សមត្ថកិច្ចជំនាញពាក់ព័ន្ធ ខេត្តក្រចេះបង្ក្រាប ចាប់រឹបអូស រថយន្តដឹកឈើរបស់ អ្នកកាន់កាតកាសែត លាបពណ៌ ចំនួន ២នាក់ ហើយដែលនៅ អង្គភាពខុសៗគ្នា ដែលក្រុមនោះតែងតែយក ស្លាកសញ្ញា ( Logo ) របស់ក្រសួងព័ត៌មាន ទៅដាក់តាមរថយន្តរបស់ខ្លួន ដើម្បីលាបពណ៌បាំងភ្នែកសមត្ថកិច្ច នៅក្នុងជំនួញឈើ ខុសច្បាប់ ដែលជាទង្វើមួយប្រាស់ចាកក្រមសីលធម៌ នាំឲ្យខូចឈ្មោះអ្នកដទៃ ។
សមត្ថកិច្ចបញ្ជាក់ថា នេះជារថយន្តទី២ហើយ ដែលឈ្មួញ អ្នកកាន់កាតកាសែត ក្នុងស្រុក ម្នាក់នេះ អស់លក្ខណ៍ ធ្លាក់ក្នុងកណ្តាប់ដៃរបស់សមត្ថកិច្ចជាបន្តរបន្ទាប់ ៕