Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

ពិព័រណ៍មួយ ដើម្បីលើកកម្ពស់ បច្ចេកវិទ្យាព័ត៌មាន និងទំនាក់ទំនង នៅកម្ពុជា នឹងចាប់ផ្តើម នៅខែវិច្ឆិកា

$
0
0

ភ្នំពេញ៖ ដើម្បីលើកកម្ពស់ វិស័យបច្ចេកវិទ្យា ព័ត៌មាន និងទំនាក់ទំនង (ICT) ក្នុងប្រទេស កម្ពុជាគ្រោងនឹងរៀបចំ ពិព័រណ៍ ITET 2014 រយៈពេល៣ថ្ងៃ នៅមជ្ឈមណ្ឌលកោះពេជ្រ ចាប់ពីថ្ងៃទី១៤ ដល់១៦ ខែវិច្ឆិកា ខាងមុខនេះ ។

ពិព័រណ៍នេះ ត្រូវបានរៀបចំដោយ សហព័ន្ធ ICTកម្ពុជា សហការជាមួយ ក្រសួងប្រៃសនីយ៍ និងទូរគមនាគមន៍ រួមទាំងក្រុមហ៊ុន ឯកជនមួយចំនួនទៀត ដែលបម្រើឱ្យវិស័យនេះ ក្នុងនោះ ក៏មានការផ្តល់ពាន់រង្វាន់ ដល់ក្រុមហ៊ុនពាក់ព័ន្ធនឹង ICT នៅកម្ពុជា ផងដែរ ។

ថ្លែងក្នុងកិច្ចប្រជុំ នៅក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នាពេលកន្លងទៅ លោក កាន ចាន់មេត្តា រដ្ឋលេខាក្រសួង ប្រៃសណីយ៍ និងទូរគនាគមន៍ បានឱ្យដឹងថា គោលបំណងសំខាន់ នៃការរៀបចំ ពិព័រណ៍នេះ គឺចង់បង្ហាញដល់សាធារណជន វិស័យឯកជន ក៏ដូចជា សិស្សនិស្សិត ទាំងអស់ ស្តីពីការវិវត្តរីកចំរើន របស់វិស័យ ICT នៅក្នុងប្រទេសកម្ពុជា និងចែករំលែក ទស្សនវិស័យ ទៅថ្ងៃមុខ ស្តីពីការអភិឌ្ឍន៍វិស័យ ICT នាពេលបច្ចុប្បន្ន ។

លោកបានបន្តទៀតថា សហព័ន្ធICT ដែលជាអ្នកបង្កើតនូវកម្មវិធីនេះ នឹងព្យាយាមរៀបចំ ព្រឹត្តិការណ៍នេះ ឱ្យរឹតតែមានភាព ទាក់ទាញ និងមានការចែករំលែក ឱ្យកាន់តែទូលាយ ទៅដល់ ការវិវត្តរបស់បចេ្ចកវិទ្យានៅកម្ពុជា នាពេលបច្ចុប្បន្ន ក៏ដូចជា នៅពេលអនាគត ពីព្រោះថា ការងារមួយនេះ មិនអាចធ្វើតែបច្ចុប្បន្ននេះទេ ។

ប្រធានបទសំខាន់ នៅក្នុងព្រឹត្តិការណ៍ ពិព័ណ៍ ITET 2014នេះ គឺពាក´ព័ន្ធទៅនឹង ហេដ្ឋារចនាសម្ព័ន្ធ បណ្តាញ (Network) , Applicationand Content និង មូលនិធិ សម្រាប់ក្រុមហ៊ុនថ្មី ដែលទើបនឹង បង្កើតឡើងជាដើម៕

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>