ភ្នំពេញ ៖ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រ កម្ពុជា និងព្រះរាជវរ មាតា មុនីនាថ នរោត្តម សីហនុ ទ្រង់បានយាងមាតុភូមិនិវត្តន៍មកដល់ ប្រទេសកម្ពុជាវិញ ហើយនៅវេលាម៉ោង ៤និង៣០នាទីរសៀលថ្ងៃទី២៧ ខែសីហា នេះ ពីទីក្រុងប៉េកាំង ប្រទេសចិន។
ការយាងនិវត្តន៍មកដល់ ប្រទេសកម្ពុជាវិញរបស់ទ្រង់ទាំងទ្វេ នៅអាកាសយាន្តអន្តរជាតិភ្នំពេញ ត្រូវបានទទួល ស្វាគមន៍ ដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា សម្តេច ហេង សំរិន ប្រធាន រដ្ឋសភាជាតិ លោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ និងមន្រ្តីអ្នកមុខអ្នកការជាច្រើននាក់ផងដែរ។
សូមជម្រាបថា ព្រះអង្គទាំងទ្វេបានយាងទៅកាន់ទីក្រុងប៉េកាំង ប្រទេសចិនអស់រយៈពេល មួយខែហើយ ចាប់តាំងពីថ្ងៃទីថ្ងៃ ដែលព្រះអង្គចាកចេញពីកម្ពុជា នៅថ្ងៃទី២៥ ខែសីហា ដើម្បីពិនិត្យព្រះរោគសុខភាព ៕