Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

លោក កឹម សុខា ប្រកាសថា CNRP មិនតោងកន្ទុយ CPP ដូចហ្វ៊ុនស៊ិនប៉ិច! តែអ្នកគាំទ្រខ្លះអត់ជឿ

$
0
0

ភ្នំពេញ៖ អនុប្រធានគណបក្សសង្រ្គោះជាតិ លោក កឹម សុខា បានប្រកាសអះអាងចំពោះមុខប្រជាពលរដ្ឋខេត្ត ត្បូងឃ្មុំថា គណបក្សសង្រ្គោះជាតិ (CNRP) មិនរត់តាមកន្ទុយគណបក្សប្រជាជនកម្ពុជា (CPP) ដូចគណបក្ស ហ្វ៊ុនស៊ិនប៉ិច របស់ព្រះអង្គម្ចាស់ក្សត្រី នរោត្តម អារុណរស្មី នោះទេ ពោលគណបក្សរបស់លោក គឺជាបក្សប្រឆាំង និងជាគូប្រកួតប្រជែងជាមួយគណបក្សប្រជាជនកម្ពុជា។

លោក កឹម សុខា ក្នុងកិច្ចសំណេះសំណាលជាមួយប្រជាពលរដ្ឋនៅឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ នាព្រឹក ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៤នេះ បានថ្លែងយ៉ាងដូច្នេះថា «គណបក្សសង្គ្រោះជាតិ មិនដូចគណបក្សហ្វ៊ុនស៊ិន ប៉ិចទេ។ គណបក្សហ៊្វុនស៊ីនប៉ិច ចូលក្នុងរដ្ឋាភិបាលចម្រុះជាមួយគណបក្សប្រជាជនកម្ពុជា។ គណបក្សហ៊្វុនស៊ិន ប៉ិច រត់តាមកន្ទុយគណបក្សប្រជាជនកម្ពុជា ឯគណបក្សសង្គ្រោះជាតិ មិនចូលក្នុងរដ្ឋាភិបាលចម្រុះទេ បក្ស សង្គ្រោះជាតិ ជាបក្សប្រឆាំង ជាគូប្រកួតប្រជែងជាមួយគណបក្សប្រជាជនកម្ពុជា»។

ប្រសាសន៍អះអាងរបស់អនុប្រធានទី១ នៃរដ្ឋសភារូបនេះ បានធ្វើឲ្យអ្នកគាំទ្ររបស់ខ្លួន តាមបណ្តាញសង្គមហ្វេស ប៊ុកខ្លះសាទរ ខ្លះក៏រិះគន់ផងដែរ។ អ្នករិះគន់បានលើកឡើងថា សង្រ្គោះជាតិ មិនដូចហ្វ៊ុនស៊ិនប៉ិច តែចាប់តាំងពី ចូលអង្គុយក្នុងរដ្ឋសភា បក្សប្រឆាំងមួយនេះ មិនទាន់មានការតស៊ូមតិណាមួយឲ្យមានប្រសិទ្ធភាព និងមានឥទ្ធិ ពលគ្របលើរាជរដ្ឋាភិបាល ដែលកើតចេញពីគណបក្សប្រជាជនកម្ពុជានៅឡើយនោះទេ។

អ្នកលេងហ្វេសប៊ុកម្នាក់ ដែលមានឈ្មោះថា «Bong Thoeun» បានបញ្ចេញជាមតិយោបាល់ថា ថ្នាក់ដឹកនាំ និង ក្រុមការពារគណបក្សសង្រ្គោះជាតិ មានតែពាក្យ ចាំមើល!..ចាំមើល!..ចាំមើល!..។

អ្នកលេងហ្វេសប៊ុកម្នាក់ទៀតឈ្មោះ «Darak Striker» បានថ្លែងថា «បើមិនដូចហ្វ៊ុនស៊ិនប៉ិច ម៉េចក៏ស្ងាត់ដូចចោរ លួចសេះចឹង សភាគ្រប់ទឹកចាប់ផ្តើមចេញដំណើរហើយ រដ្ធាភិបាលកំពុងផ្តល់សិទ្ធិជ្រកកោនឲ្យជនភាសន៍ខ្លួន ហើយឆន្ទ:រាស្ត្រថា មិនឲ្យចូលដាច់ខាត ចាំមើលលោកអនុប្រធានសភាធ្វើអីកើត បើមិនដូចហ៊ុនស៊ិនប៉ិច»។

ជាការកត់សម្គាល់ថ្នាក់ដឹកនាំ និងសមាជិកគណបក្សសង្រ្គោះជាតិ ក្រោយចូលទៅកាន់រដ្ឋសភា ដោយទទួលបាន តំណែងប្រធានគណៈកម្មការក្នុងរដ្ឋសភារហូតដល់ទៅ៥នោះ តែងបានបញ្ចេញសកម្មភាពជាច្រើន ក្នុងការកោះ ហៅរដ្ឋមន្រ្តី នៃរាជរដ្ឋាភិបាលកម្ពុជាកើតចេញពីគណបក្សសង្រ្គោះជាតិ ឲ្យចូលទៅបំភ្លឺលើរឿងរ៉ាវផ្សេងៗជាច្រើន ។ សកម្មភាពនេះ ក៏ទទួលបានការសាទរ និងពេញចិត្តពេញថ្លើមពីសំណាក់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចតេ ជោ ហ៊ុន សែន និងលោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិផងដែរ។

ដោយឡែកសម្រាប់ក្រសែភ្នែករបស់អ្នកគាំទ្ររបស់គណបក្សសង្រ្គោះជាតិវិញ ហាក់មិនសូវជាពេញចិត្តប៉ុន្មាន នោះទេ ពួកគេបានហៅសកម្មភាពនេះ គ្រាន់តែជាការសម្តែងបន្លប់កំហឹងរបស់ពួកគេប៉ុណ្ណោះ។ ពួកគេបានលើក ឡើងថា តំណាងរាស្រ្ត និងប្រធានគណៈកម្មការរដ្ឋសភា មកពីគណបក្សប្រឆាំង មិនទាន់បានបញ្ចេញនូវអានុភាព ណាមួយឲ្យមានប្រសិទ្ធភាពគ្របទៅលើមន្រ្តីរាជរដ្ឋាភិបាលរបស់គណបក្សប្រជាជនកម្ពុជានោះឡើយ។

កិច្ចការជាច្រើន ដែលគណៈកម្មការសភាគណបក្សប្រឆាំងលើកឡើង ដូចជាការទាមទារប្រាក់ខែជូនកម្មករ, ការ ទាមទារឲ្យទម្លាក់តម្លៃការលក់ពាក្យប្រឡងទៅធ្វើការនៅប្រទេសកូរ៉េខាងត្បូង បូករួមទាំងការទទួលជនអន្តោប្រ វេសន៍មកពីប្រទេសអូស្ត្រាលីជាដើម មិនទទួលបានលទ្ធផលជាផ្លែផ្កានោះទេ។

អ្នកលេងហ្វេសប៊ុកឈ្មោះ «Love Lee» បានលើកឡើងថា «តើរដ្ឋាភិបាលធ្វើអ្វីៗ មិនសួរសភាទេឬ...? តើរឿង អន្តោប្រវេសន៍ថ្មីៗនេះ រាស្រ្តស្រែកពេញនគរតើលោកបានដឹងទេ...?» « អ្នកអាចបោកគេបានមួយរយៈតែអ្នកមិន អាចបោកគេរហូតនោះទេ!»៕  


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>