Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

មន្ទីរពេទ្យ នៃយោធភូមិភាគ ពិសេស ទទួលម៉ាស៊ីន អេកូសាស្ត្រ ពីសម្តេចនាយក រដ្ឋមន្ត្រី

$
0
0

ភ្នំពេញ: កាលពីពេលថ្មីៗ ក្រុមជំនួយការ លោក ហ៊ុន ម៉ាណែត បាននាំយកនូវម៉ាស៊ីន អេកូសាស្ត្រ ចំនួន ០១គ្រឿង ដែលជាអំណោយរបស់ សម្តេចតេជោ និង សម្តេច កិត្តិព្រឹទ្ធបណ្ឌិត តាមរយៈ លោក ហ៊ុនម៉ាណែត ប្រគល់ជូនមន្ទីរពេទ្យ យោធភូមិពិសេស ស្ថិតក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ សម្រាប់បម្រើឲ្យការពិនិត្យ ព្យាបាល ជូនអ្នកជំងឺក្នុងយោធភូមិភាគពិសេស ។

នៅក្នុងឱកាសប្រគល់ទទួលសម្ភារៈទាំងនេះលោក ឧត្តមសេនីយ៍ទោ ម៉េត ច័ន្ទណា មេបញ្ជា ការរងទទួលបន្ទុក សុខាភិបាលនៃយោធភូមិភាគពិសេស ក្នុងនាមជំនួសមុខជូន លោក ឧត្តមសេនីយ៍ ឯក ព្រហ្ម ឌិន មេបញ្ជាការ រងកងទ័ពជើងគោក និងជាមេបញ្ជាការយោធភូមិភាគពិសេស ក៏ដូចជានាយទាហាន នាយទាហានរង និង ពលទាហានទាំងអស់នៃយោធភូមិភាគពិសេស បានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅចំពោះ លោកហ៊ុន ម៉ាណែត ជាពិសេស សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលបានផ្តល់នូវម៉ាស៊ីនអេកូសាស្ត្រ នេះដល់អង្គភាព ដើម្បីដាក់ឲ្យដំណើរការពិនិត្យព្យាបាលជូនអ្នកជំងឺ ក្នុងយោធភូមិភាគពិសេស ។ 

 លោក ក៏បានបន្តលើកឡើងផងដែរ អំពីសកម្មភាពពិនិត្យព្យាបាលជំងឺក្នុង មន្ទីរពេទ្យយោធភូមិភាគ ពិសេសនាពេលបច្ចុប្បន្ន ដោយក្នុងនោះក៏បានបញ្ជាក់ថា អ្នកជំងឺដែលមកពិនិត្យ ព្យាបាលភាគច្រើន ជាយោធិនចំណុះអង្គភាព គ្រួសារយោធិន និងប្រជាពលរដ្ឋដែលរស់នៅក្បែរទីបញ្ជា ការយោធភូមិភាគ និងលើសពីនេះ រថយន្តសង្គ្រោះបន្ទាន់របស់មន្ទីរពេទ្យ តែងតែចេញជួយដឹកអ្នកជំងឺ និងអ្នកគ្រោះថ្នាក់ ចរាចរក្បែរមូលដ្ឋាន ។ អនុវត្តតាមអនុសាសន៍ ណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា យោធភូមិភាគពិសេស បានដាក់ទិសដៅអនុវត្តមួយចំនួន ដែលក្នុងនោះ ការយកចិត្តទុកដាក់លើកកម្ពស់សុខមាលភាពយោធិន ការពង្រឹងពង្រីកជំនាញវិជ្ជាជីវៈ ដល់យោធិន គិលានុប្បដ្ឋាក វេជ្ជបណ្ឌិតឯកទេស និងការផ្តល់សេវាកម្មពិនិត្យព្យាបាលជំងឺជូនកងទ័ព និង គ្រួសារទ័ព ព្រមទាំងប្រជាពលរដ្ឋទូទៅរស់នៅក្បែរអង្គភាព គឺជាការផ្សារភ្ជាប់ទំនាក់ទំនងល្អ ការទទួល បានការគោរព ស្រលាញ់រាប់អានគ្នា ទៅវិញទៅមករវាងប្រជាពលរដ្ឋ និងកងទ័ព ។

ជាមួយនឹងការថ្លែងអំណរគុណចំពោះ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក៏ដូចជាដើម្បី ឆ្លើយតបទៅនឹងគុណបំណាច់ដ៏ ធំធេងបំផុតរបស់ប្រមុខរាជរដ្ឋាភិបាល ជាពិសេសក្នុងបុព្វហេតុការពារជាតិ បូរណះភាពទឹកដី និងការពារភាពសុខសាន្តរបស់ប្រជាពលរដ្ឋនៅទូទាំងប្រទេស ក្នុងនាមនាយទាហាន នាយទាហានរង និងពលទាហានទាំងអស់នៃបណ្តាអង្គភាពនានាចំណុះយោធភូមិភាគពិសេស ប្តេជ្ញាប្រកាន់ ជំហរដាច់ខាតគោរព និងអនុវត្តតាមគោលនយោបាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាល និងប្តេជ្ញា ត្រៀមខ្លួនជានិច្ចក្នុងបុព្វហេតុការពារជាតិមាតុភូមិដ៏បវរនៃយើង ៕


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>