ភ្នំពេញ៖ អ្នកកាសែតអាជីពជើងចាស់ពីររូប ដែលគេ ធ្លាប់បានឮសំឡេងតាមរយៈវិទ្យុបារាំងអន្តរជាតិ គឺលោក ហ្សង់ ហ្វ្រង់ស័រ តាន់ ជំនាញខាងវិភាគភូមិ សាស្ត្រនយោបាយពិភពលោក និងលោក ប៉ែន បូណា ជំនាញខាងវិភាគព្រឹត្តិ ការណ៍នយោបាយ និងសង្គមខ្មែរ បានរួមគ្នាបើកបង្រៀនវគ្គពិសេស ស្តីពីគន្លឹះសរសេរ និងវិភាគព្រឹត្តិការណ៍ព័ត៌មា ន។ វគ្គសិក្សាពិសេសនេះ នឹងផ្តល់ជូនសិក្ខាកាមនូវគន្លឹះសំខាន់ៗ ក្នុងការសរសេរព័ត៌មាន ឬរបាយការណ៍ខ្លីខ្លឹម និង វិធីសាស្ត្រក្នុងការវិភាគព្រឹត្តិការណ៍ព័ត៌មានជាតិ និងអន្តរជាតិ។
វគ្គសិក្សាពិសេសនេះ គឺជាឱកាសសម្រាប់សិក្ខាកាម ដើម្បីទទួលបាននូវចំណេះដឹង និងបទពិសោធន៍ថ្មីៗ ដើម្បី ពង្រីកចំណេះដឹងរបស់ខ្លួន ក្នុងការតាមដាន និងស្វែងយល់ព័ត៌មានឲ្យទាន់សភាពការណ៍ និងឲ្យបានស៊ីជម្រៅទាំង ក្នុងបរិបទជាតិ និងអន្តរជាតិ។ ចំណេះដឹងទាំងនេះ មានសារសំខាន់ណាស់ ខណៈដែលសតវត្សរ៍ទី២១នេះ ត្រូវគេ ចាត់ទុកបានថាជាសតវត្សរ៍នៃបច្ចេកវិជ្ជាព័ត៌មានវិទ្យា។
លោក ហ្សង់ហ្វ្រង់ស័រ តាន់ អ្នកជំនាញវិភាគភូមិសាស្ត្រនយោបាយ ពិភពលោកអះអាងថា ដើម្បីត្រៀមខ្លួនធ្វើសមា ហរណកម្មទៅក្នុងតំបន់ក៏ដូចជា ក្នុងពិភពលោក យើងគួរតែយល់អំពិភពលោក ឲ្យបានច្បាស់ថែមទៀត។ ពិភពលោកដែលកំពុងចាក់ស្រេះដោយបញ្ហារាប់រយជំពូក។ ក្នុងបរិបទនេះ ការយល់ដឹងពីភូមិសាស្ត្រ នយោបាយពិភព លោក គឺជារឿងចាំបាច់សម្រាប់និស្សិត បញ្ញវន្តខ្មែរ គ្រប់រូប។
លោក ប៉ែន បូណា អ្នកវិភាគព្រឹត្តការណ៍សង្គមនិងនយោបាយខ្មែរបានបន្ថែមថា សម្រាប់ព្រឹត្តិការណ៍មួយ បើគ្រាន់ តែដឹងនៅមិនទាន់គ្រប់គ្រាន់ទេ តែគេចាំបាច់ត្រូវយល់ពីឫសគល់របស់វាថែមទៀត។ ម្យ៉ាងទៀត យល់ខ្លួនឯងជា រឿងមួយហើយ តែធ្វើដូចម្តេច ដើម្បីពន្យល់ឲ្យគេយល់ដោយស្រួល និងដោយប្រើរយៈពេលខ្លីបំផុតនោះ គឺជាវិញ្ញា សា ដ៏លំបាកមួយទៀត។ ប៉ុន្តែការលំបាកទាំងនោះ អាចជម្នះបានប្រសិនបើយើងយល់ដឹងពីគន្លឹះរបស់វា។
បើតាមអ្នកកាសែតជើងចាស់រូបនេះ ការយល់ដឹងពីចរិតរបស់ព័ត៌មាន ក៏ជាកត្តាសំខាន់ណាស់ដែរ សម្រាប់មនុស្សទូទៅ ជាពិសេសសម្រាប់ អ្នកដែលធ្វើការពាក់ពន្ធ័ជាមួយសារព័ត៌មាន ដូចជាមន្ត្រីទទួលបន្ទុកព័ត៌មានរបស់ស្ថាប័ន រដ្ឋឯកជន និង អង្គការក្រៅរដ្ឋាភិបាលនានាជាដើម។ លោកបន្តថា ព័ត៌មានជាកត្តាស្លាប់រស់នៅក្នុងយុគសម័យបច្ចុ ប្បន្នសម្រាប់អ្នកនយោបាយ អ្នកជំនួញ ក៏ដូចជាអ្នកប្រកបអាជីពផ្សេងៗទៀតដែរ ពោលគឺព័ត៌មានគឺជាស្តេច។ ប៉ុន្តែនៅកម្ពុជា មនុស្សជាច្រើន នៅមិនទាន់ចាប់អារម្មណ៍ខ្លាំងលើបញ្ហានេះប៉ុន្មានទេ។
បន្ទាប់ពីបានប្រឡូកក្នុងអាជីពសារព័ត៌មានអស់រយៈពេល ២០ឆ្នាំមក លោក ហ្សង់ហ្វ្រង់ស័រ តាន់ និងលោក ប៉ែន បូណា នឹងចែករម្លែកបទពិសោធន៍របស់ខ្លួន ដល់អ្នកសារព័ត៌មាន ឬអ្នក ដែលមានបំណងចង់យល់ដឹងអំពីចរិត និងឥទ្ធិពលរបស់ព័ត៌មានឲ្យកាន់តែស៊ីជម្រៅថែមទៀត។ ការចែករម្លែកបទពិសោធន៍ទាំងនោះនឹងធ្វើឡើងតាមរយៈ វគ្គសិក្សាពិសេសមួយនឹងចាប់ផ្តើមបើកនៅពេលឆាប់ៗនេះ នៅឯសាកលវិទ្យាល័យអាម៉េរិកាំងភ្នំពេញ (AUPP)។
វគ្គសិក្សាពិសេសនេះមានបង្រៀនគន្លឹះសំខាន់ៗដូចជា វិធីសាស្ត្រសរសេរព័ត៌មានខ្លី និងខ្លឹម វិធីសាស្ត្រសម្ភាសន៍ ដើម្បីឲ្យបានចម្លើយសំខាន់ វិធីសាស្ត្រ ដើម្បីក្លាយជាមន្ត្រីព័ត៌មានដ៏ពូកែ ដើម្បីធ្វើការជាមួយអ្នកកាសែតឲ្យមាន ប្រសិទ្ធភាព និង វិធីសាស្ត្រ ក្នុងការវិភាគព្រឹត្តិការណ៍ព័ត៌មានសង្គម និងនយោបាយខ្មែរ ព្រមទាំងវិធីសាស្ត្រវិភាគ ភូមិសាស្ត្រនយោបាយពិភពលោក។ អ្នកដែលមានបំណងចង់សិក្សាក្នុងវគ្គពិសេសនេះ អាចទាក់ទងតាមលេខ ទូរស័ព្ទ៖ ០៨៩ ៦០៨ ៨៨៩ និង ០៩២ ២៥០ ៤៩២៕