Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

១៤០នាក់ ត្រូវចាប់ខ្លួន ដោយសារជម្លោះសាសនា ខណៈ Modi បំពេញទស្សនកិច្ច នៅសហរដ្ឋអាម៉េរិក

$
0
0

ញ៉ូវដែលី៖ មន្ត្រីប៉ូលីសនៅតំបន់ភាគខាងលិចប្រទេសឥណ្ឌា បានចាប់ខ្លួនមនុស្ស ១៤០នាក់ បន្ទាប់ពីបុរសពីរ នាក់ ត្រូវបានគេចាក់ក្នុងពេលមានអំពើហិង្សាកើតឡើង រវាងពួកអ្នកកាន់សាសនាហិណ្ឌូ និងឥស្លាម ដែលបាន បណ្តាលឲ្យមនុស្សជាង ១០នាក់រងរបួស។

ភ្នាក់ងារព័ត៌មាន News 24 ចេញផ្សាយនៅថ្ងៃចន្ទ ទី២៩ ខែកញ្ញា បានឲ្យដឹងថា អំពើហិង្សាបានកើតឡើងស្របពេលនឹងដំណើរទស្សនកិច្ច របស់នាយករដ្ឋឥណ្ឌា លោក Narendra Modi ដែលបានគ្រោងនឹងធ្វើកិច្ចជំនួបជា មួយលោកប្រធានាធិបតីសហរដ្ឋអាម៉េរិក បារ៉ាក់ អូបាម៉ា នៅថ្ងៃចន្ទ ដោយដំណើរទស្សនកិច្ចនេះ ផ្តោតទៅលើ សក្តានុពលសេដ្ឋកិច្ចរបស់ឥណ្ឌា។

សូមជំរាបថា អស់រយៈពេលជាងមួយទសវត្សរ៍មកហើយ  ដែលលោក Modi មិនត្រូវបានស្វាគមន៍នៅទឹកដីអាម៉េ រិកនោះទេ បន្ទាប់ពីរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន ដកហូតទិដ្ឋាការរបស់លោកក្នុងឆ្នាំ២០០៥ ដោយសារការចោទប្រកាន់ពីការមានវិវាទផ្នែកសាសនា៕


Viewing all articles
Browse latest Browse all 8042

Trending Articles