Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

បាតុករហុងកុង ត្រៀមខ្លួនទប់ទល់ ជាមួយប៉ូលីស

$
0
0

ហុងកុង៖ ក្រុមបាតុករគាំទ្រលទ្ធិប្រជាធិបតេយ្យ ដែលបាន បង្កការកកស្ទះនៅផ្នែកមួយ នៃទីក្រុង ដែលបានកើន ឡើងជាលំដាប់រហូតដល់ជាង ១០ពាន់នាក់នៅថ្ងៃចន្ទ ទី២៩ ខែកញ្ញា បានត្រៀមខ្លួនជាស្រេចសម្រាប់ការធ្វើ បាតុកម្ម និងការទប់ទល់ជាមួយប៉ូលីស ដើម្បីទាមទារការបោះឆ្នោតដោយសេរី។

ព័ត៌មាន Channel News Asia ចេញផ្សាយនៅរាត្រីថ្ងៃចន្ទ បានឲ្យដឹងថា នេះជាចលនាបះបោរដ៏ស្មុគស្មាញ និង ទ្រង់ទ្រាយធំមួយ ដែលមិនធ្លាប់មានកន្លងមក ចាប់តាំងពីហុងកុងផ្លាស់ប្តូរម្ចាស់អាណានិគមន៍ពីអង់គ្លេសទៅធ្លាក់ ក្រោមអាណានិគមន៍ប្រទេសចិន នៅឆ្នាំ១៩៩៧ ។

សូមជំរាបផងដែរថា កាលពីថ្ងៃអាទិត្យ កន្លងទៅនេះ ក្រុមបាតុករ បានប្រើពេលជាច្រើនម៉ោង ដើម្បីប្រឆាំងជាមួយ ប៉ូលីស ដែលបណ្តាលឲ្យកម្លាំងរដ្ឋាភិបាលប្រើប្រាស់ឧស្ម័នបង្ហូរទឹកភ្នែក ដើម្បីបង្ក្រាបបាតុករ។

គួរបញ្ជាក់ផងដែរថា កាលពីខែសីហា កន្លងទៅនេះ ប្រទេសចិន បានបញ្ជាក់ថា ទីក្រុង ហុងកុងអាចបោះឆ្នោត ជ្រើសរើសមេដឹកនាំរបស់ខ្លួន បាននៅក្នុងឆ្នាំ២០១៧ខាងមុខ ប៉ុន្តែមានតែបេក្ខជន ដែលឆ្លងកាត់ការពិនិត្យតាម ដានច្បាស់លាស់ប៉ុណ្ណោះ ទើបអាចមានសិទ្ធិឈរឈ្មោះបាន៕


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>