សាន់ហ្រ្វាន់ស៊ីស្កូ៖ ក្រុមហ៊ុន Apple បានប្រកាស ឲ្យដឹងនៅថ្ងៃចន្ទ ម្សិលមិញថា សម្រាប់ សហ្វវែរជំនាន់ថ្មី ដែលបានកែប្រែរួចហើយនោះ គឺវាមានសមត្ថភាពខ្ពស់ អាចជួយរក្សា និងការពារបានដល់ការ គំរាមកំហែងពីបណ្តា ពពួកមេរោគ តូចៗ ដែលឆ្លងតាមប្រព័ន្ធអ៊ីនធឺណេត មកលើ Mac ។
ក្រុមហ៊ុន Apple បាននិយាយថា សម្រាប់សហ្វវែរជំនាន់ថ្មី ក្នុងនោះមាន OS X Lion, Mountain Lion, និង Mavericks គឺជាប្រតិបត្តិការ សហ្វវែរសម្រាប់ជួយដល់កុំព្យូទ័រ ព្រោះដើម្បីទប់ស្កាត់ ការគំរាមកំហែងពីពួក Hackers។
គួររំលឹកថា រដ្ឋាភិបាលសហរដ្ឋអាម៉េរិក និងអ្នកជំនាញការផ្នែកបច្ចេកវិទ្យាបានព្រមាន កាលពីចុងសប្តាហ៍មុនថា មានប្រព័ន្ធប្រតិបត្តិការ កុំព្យូទ័រខ្លះអាចរងគ្រោះ ដោយសារការគំរាមកំហែង ពីការយាយី ដោយក្រុម Hackers។ ព្រោះថា ក្រុម Hackers ទាំងនោះ បានបង្កើតកម្មវិធីមួយរំខាន ដល់ដំណើរការកុំព្យូទ័រ តាមរយៈបណ្តាញ ចែកចាយអ៊ីនធឺណេត ក្នុងនោះគឺពី Severs របស់គេហទំព័រ ទៅកុំព្យូទ័រ ៕