ភ្នំពេញ៖ លោក ប៉ែន ស៊ីម៉ន អគ្គនាយក នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ត្រូវបានព្រះមហាក្សត្រ ដាក់ឲ្យចូលនិវត្តន៍ ដោយតែងតាំង លោក គុណ ញឹម បច្ចុប្បន្នអគ្គនាយករង នៃអគ្គនាយកដ្ឋាន គយ និងរដ្ឋាករ ទៅជាអគ្គនាយកជំនួសវិញ។ នេះបើយោងតាមព្រះរាជក្រឹត្យ ចេញថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ២០១៤ ៕