Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

មន្រ្តី សូរិយោដី ខេត្តកំពង់ឆ្នាំង បដិសេធ ការចោទប្រកាន់ លើការចុះ វាស់វែងដីធ្លី ជូនប្រជាពលរដ្ឋ នៅតំបន់ក្ដុល ឃុំក្រាំងស្គារ ស្រុកទឹកផុស

$
0
0

កំពង់ឆ្នាំង:ក្រោយគេហ:ទំព័រ ដើមអម្ពិល ក៏ដូចជាកាសែតដើមអម្ពិល បានដកស្រង់ មតិរិះគន់ ពាក់ព័ន្ធមន្រ្តី សូរិយោដីខេត្តកំពង់ឆ្នាំង មកធ្វើការចុះផ្សាយ កាលពីថ្ងៃទី២៩ និងកាសែត ដើមអម្ពិល ចេញផ្សាយព្រឹក ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៤ ដោយប្រជាពលរដ្ឋ ចោទប្រកាន់និងរិះគន់ចំៗ ទៅលើមន្ត្រីសូរិយោដីខេត្ត លោកកុយ សារ៉ន និងមន្ត្រីក្រោមឱវាទ លោកនូ វិសាល ដែលកន្លងទៅជាមន្ត្រីសូរិយោដី ខេត្ត ចុះទៅវាស់វែងដីធ្លី ជូនប្រជាពលរដ្ឋ នៅតំបន់ក្ដុល ឃុំក្រាំងស្គារ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ក្នុងនោះមន្ត្រីសូរិយោដី ខេត្តកំពង់ឆ្នាំងលោក ប៉ិល ចន្ថា ដែលបច្ចុប្បន្ន ក៏កំពុងរងការរិះគន់ផងដែនោះ។

ពាក់ព័ន្ធព័ត៌មានខាងលើនៅព្រឹកថ្ងៃទី៣០ ខែកញ្ញាឆ្នាំ២០១៤នេះផងដែរ ក្រុមមន្ត្រីអធិការកិច្ច របស់ ខេត្តកំពង់ឆ្នាំង ទទួលបញ្ជាផ្ទាល់ពី អភិបាលខេត្តកំពង់ឆ្នាំង លោក ឈួរ ចន្ទឌឿន បានកោះបើកការ ប្រជុំបន្ទាន់ ដើម្បីធ្វើការស៊ើបអង្កេត និងសម្របសម្រួល លើអត្ថបទដែលមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល លើកយក ប្រភពព័ត៌មាន មកធ្វើការចុះផ្សាយ លើគេហទំព័រ ក៏ដូចជាកាសែតរបស់ខ្លួនជាបន្តបន្ទាប់។

មន្ត្រីក្រុមអធិការកិច្ចដឹកនាំដោយលោក ម៉ម ឈឿម ប្រធានមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង លោក សោម សុជាតា ប្រធានមន្ទីរទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភានិងអធិការកិច្ចខេត្តកំពង់ឆ្នាំង លោក លី សុភា អនុប្រធានមន្ទីររៀបចំ ដែនដីនគរូបនីកម្ម សំណង់និងសូរិយោដីខេត្តកំពង់ឆ្នាំង អង្គប្រជុំបានចាប់ផ្ដើម នៅវេលាម៉ោង៩ និង៣៨នាទី ព្រឹកថ្ងៃទី០៣ ដដែលនៅក្នុងមន្ទីរព័ត៌មាន ខេត្តកំពង់ឆ្នាំង ដោយមានការចូលរួមលោក កុយ សារ៉ន ជាមន្ត្រី សូរិយោដីខេត្ត លោក នូ វិសាល ជាមន្ត្រីសូរិយោដីខេត្ត លោក ប៉ិល ចន្ថា ជាមន្ត្រីសូរិយោដីខេត្ត លោក ចាន់ ធី សហការីរបស់មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិលប្រចាំខេត្តកំពង់ឆ្នាំង និងមន្រ្តីជាច្រើនរូបទៀត ។

នៅក្នូងកិច្ចប្រជុំពេញមួយព្រឹកមានសំនួរ និងមានការបកស្រាយ ជាច្រើនជុំវិញការ ចោទប្រកាន់ មកលើមន្ត្រីសូរិយោដីខេត្តខាងលើ ពាក់ព័ន្ធទៅនិងការចោទប្រកាន់នេះ លោក កុយ សារ៉ន លោក នូ វិសាល និងលោល ប៉ិល ចន្ថា ជាមន្ត្រីសូរិយោដីបានបដិសេធទាំងស្រុង ថាព័ត៌មានដែល ប្រជាពលរដ្ឋចោទ មកលើរូបលោកទាំងបីនាក់ គឺជារឿងមិនពិតឡើយ។ ទោះយ៉ាងណាក្រុមអធិការកិច្ចលោក សោម សុជាតា ប្រធានមន្ទីរទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ចខេត្តកំពង់ឆ្នាំង បន្តធ្វើការស៊ើពអង្គេតឲ្យបានស៊ីជម្រៅ ដោយលោក ស្នើសុំសហការីដើមអម្ពិល ប្រាប់ពីប្រភពព័ត៌មាន ករណីនេះលោក ម៉ម ឈឿម ប្រធានមន្ទីរ ព័ត៌មានខេត្តកំពង់ឆ្នាំង បានបញ្ជាក់ថាច្បាប់ស្ដីពី របបសារព័ត៌មានត្រូវបានលាក់ប្រភព បើប្រាប់ប្រភពដែល ទទួលបានព័ត៌មាន នោះគឺវាខុសទៅនិងច្បាប់ហើយ ប៉ុន្តែអ្នកសរសេរព័ត៌មាន ត្រូវទទួលខុសត្រូវ លើអត្ថបទរបស់ខ្លួន។

លោក ម៉ម ឈឿម ស្នើសុំជួបគ្នាដោយសំងាត់ រវាងក្រុមអធិការកិច្ចនិងសហការី ដើមអម្ពិលដើម្បី អង្កេតបន្តទៀត។សហការីដើមអម្ពិល បន្តស្រាវជ្រាវព័ត៌មាន និងស្វែងរកភស្តុតាង បន្ថែមជុំវិញ ប្រជាពលរដ្ឋធ្វើការចោទប្រកាន់ ខាងលើនេះឲ្យបានជាក់លាក់គ្រាន់ទុក ជាទុនជាកញ្ចក់ឆ្លោះបញ្ចាំង៕


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>