បន្ទាយមានជ័យៈ កម្លាំង អ.ហ ស្រុកមង្គលបុរី បានទទួលអំណោយ កុំព្យូទ័រមួយឈុត រួមកុំព្យូរទ័រលើតុ ម៉ាស៊ីនព្រីន និងម៉ាស៊ីនស្កេន ពីព្រះសង្ឃខ្មែរគង់ នៅប្រទេសបារាំង កាលពីថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១២ ម្សិលមិញ នេះ។
លោក រស់ សំបូរ មេបញ្ជាការ អ.ហ ស្រុកមង្គលបុរីបានឲ្យដឹងនៅថ្ងៃទី០៥ ខែធ្នូ នេះថា ដោយមើលឃើញពីភាពខ្វះខាត និងតម្រូវការចាំបាច់ ត្រូវប្រើប្រាស់កុំព្យូទ័រ ដើម្បីធ្វើឯកសារផ្សេងៗ ប្រចាំថ្ងៃ របស់កម្លាំង អ.ហ ស្រុកមង្គលបុរី កាលពីម្សិលមិញ នេះព្រះ តេជគុណទេព សៀង ដែលជាព្រះសង្ឃខ្មែរ គង់នៅប្រទេសបារាំង បាននាំយកអំណោយ កុំព្យូទ័រលើតុ មួយឈុតមកចែល ជូន អ.ហ ស្រុកមង្គលបុរីដើម្បី សម្រួលដល់ការងាររបស់ខ្លួន។
លោក រស់ សំបូរ បានថ្លែងអំណរអរព្រះគុណយ៉ាងជ្រាលជ្រៅ ដល់ព្រះតេជគុណ ទេព សៀង ដែលព្រះ តេជគុណ បានទឹកចិត្តសប្បុរស បរិច្ចាកថវិកា ផ្ទាល់ខ្លួនទិញកុំព្យូទ័រ ជូនមកកម្លាំង អ.ហ ក្នុងគោលបំណង ចូលរួម កិច្ចសង្គមឲ្យកាន់តែរីកចម្រើន៕