Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

ខ្ចីរថយន្ដកូន បើកទៅផ្ទះ ទាំងស្រវឹងបុក រះម៉ូតូ៦គ្រឿង តូបលក់ផ្លែឈើ របួសធ្ងន់ ស្រាល៣នាក់

$
0
0

ភ្នំពេញ ៖ បុរសវ័យចំណាស់ម្នាក់ បានបង្ក គ្រោះថ្នាក់ចរាចរ ធ្វើឱ្យមានការភ្ញាក់ផ្អើលពី សំណាក់ប្រជាពលរដ្ឋ នៅតាមផ្លូវជាច្រើន នាក់ បន្ទាប់ពីបានបើករថយន្ដទៅបុករះម៉ូតូ ចំនួន៦គ្រឿង ដែលចតចោលនៅតាមចិញ្ចើម ផ្លូវ បណ្ដាលឱ្យរងការខូចខាត រួចថយរថយន្ដ ទៅបុកតូបលក់ផ្លែឈើធ្វើឱ្យ មនុស្សរងរបួស ចំនួន៣នាក់ ក្នុងនោះរបួស ធ្ងន់ម្នាក់។

យោងតាមប្រភពព័ត៌មានពីសាក្សីនៅ កន្លែងកើតហេតុ បានឱ្យដឹងថា គ្រោះថ្នាក់ ចរាចរដែលបង្កឡើងដោយស្ថានភាពស្រវឹង និងមិនសូវចេះបើកបរស្ទាត់ខាងលើនេះ បាន កើតឡើងកាលពីវេលាម៉ោង១២និង៣០នាទី រសៀលថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១២ ស្ថិតនៅ តាមបណ្ដោយផ្លូវលេខ៣១០កែវផ្លូវលេខ ១៩៣ ក្នុងសង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌ ចំការមន ។

ប្រភពព័ត៌មានពីសាក្សីបានឱ្យដឹងទៀតថា គ្រោះថ្នាក់ចរាចរខាងលើនេះ បណ្ដាល មកពីបុរសវ័យជាង៥០ឆ្នាំម្នាក់ បានបើក រថយន្ដកាមរីស៊េរីចាស់មួយគ្រឿង ពាក់ស្លាក លេខភ្នំពេញ 2G-7358 ដោយត្រូវបានគេ ដឹងថា បានខ្ចីរថយន្ដរបស់កូនពីម្ដុំអូឡាំពិក បើកទៅភូមិឫស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌ មានជ័យ ដែលផ្ទះរបស់ខ្លួននៅទីនោះ។ លុះ បើកដល់ចំណុចកើតហេតុ ដោយសារតែមាន អាការៈស្រវឹង និងមិនសូវចេះបើកបរផង នោះ ក៏រេចង្កូតទៅបុកម៉ូតូចំនួន៦គ្រឿង ដែលចតនៅតាមចិញ្ចើមផ្លូវ បណ្ដាលឱ្យរង ការខូចខាតយ៉ាងច្រើន រួចហើយអ្នកបើក រថយន្ដវ័យជាង៥០ឆ្នាំរូបនេះ បានថយរថយន្ដ ទៅបុកតូបលក់ផ្លែឈើ បណ្ដាលឱ្យកំពប់ផ្លែ ឈើរប៉ាត់រប៉ាយ ហើយរថយន្ដគាំងជាប់នៅ ទីនោះតែម្ដង ទៅមុខទៅក្រោយលែងរួច។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបាន បន្ដថា  ក្រោយពីបង្កគ្រោះថ្នាក់ចរាចរខាង លើនេះ ប្រជាពលរដ្ឋនៅចំណុចកើតហេតុ នោះបានឃាត់រថយន្ដ និងអ្នកបើកបរឱ្យ សមត្ថកិច្ច ដើម្បីធ្វើការដោះស្រាយផ្ដល់សំ ណងទៅឱ្យភាគីជនរងគ្រោះ ដែលជាម្ចាស់ ម៉ូតូ និងជនរងគ្រោះចំនួន៣នាក់ ក្នុងនោះ របួសធ្ងន់ម្នាក់ ដែលកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យ ។

ក្រោយកើតហេតុកម្លាំងនគរបាលចរាចរ ជើងគោក រាជធានីភ្នំពេញ បានយករថយន្ដ ទៅរក្សាទុក ដើម្បីធ្វើការដោះស្រាយបន្ដ ទៀត។
យ៉ាងណាក៏ដោយ សមត្ថកិច្ចមិនទាន់អាច បញ្ជាក់ពីអត្ដសញ្ញាណរបស់អ្នកបើករថយន្ដ និងជនរងគ្រោះដែលរងរបួសនៅឡើយនោះ ទេ៕

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>