Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

រថយន្ត ដឹកកាំជ្រួច ផ្ទុះឆេះស្លាប់ ស្រ្តីម្នាក់ និងរបួស ធ្ងន់ស្រាល ៨នាក់

$
0
0

កំពង់ចាមៈរថយន្តសាំយ៉ុងមួយគ្រឿង ដឹកកាំជ្រួច ផ្ទុះក្នុងរថយន្ត ខណៈមានអ្នកដំណើរជិះជាមួយដែរបណ្តាល  ឲ្យ ស្លាប់ស្រ្តីម្នាក់ និងមនុស្សចំនួន៨នាក់ផ្សេងទៀត រងរបួសធ្ងន់ និងស្រាល កាលពីវេលាម៉ោង ១២និង៣៥នាទី ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១២ លើផ្លូវជាតិលេខ៧ ស្ថិតក្នុងភូមិត្រពាំងខ្យង ឃុំកោងកាង ស្រុកពញាក្រែក ខេត្តកំពង់ចាម។

បើតាមមន្ត្រីនគរបាលស្រុកពញាក្រែក បានឲ្យដឹងថា មុនកើតហេតុ គេឃើញរថយន្តដឹកអ្នកដំណើរ ម៉ាក សាំយ៉ុង ពាក់ស្លាកលេខភ្នំពេញ 2L-4294 បើកបរពីទន្លេបិទទៅ ស្រុកពញាក្រែក  លុះមកដល់ចំណុចកើតហេតុ រថយន្តបានឈប់ដាក់អ្នកដំណើរ ហើយខណៈនោះក៏ស្រាប់តែឮសម្លេងផ្ទុះក្នុងរថយន្ត ដែលបណ្តាលឲ្យ មនុស្សស្រីម្នាក់ បានស្លាប់នៅកន្លែងកើតហេតុ និងមានមនុស្សចំនួន៥នាក់ទៀត រងរបួសធ្ងន់ និងស្រាលត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកស្រុកពញាក្រែក។

មន្ត្រីនគរបាលដដែល បានឲ្យដឹងទៀតថា មនុស្សស្រីម្នាក់ដែលស្លាប់ នៅកន្លែងហេតុការណ៍នោះ នៅមិនទាន់ ស្គាល់ អត្តសញ្ញាណនៅឡើយទេនៅរសៀល ថ្ងៃកើតហេតុនេះ រីឯភិនភាគមិនអាចមើលស្គាល់នោះទេ ព្រោះសព ឆេះខ្លោចខ្មៅមើលមិនយល់នោះទេ ។ ចំណែកអ្នកបើកបររថយន្ត ក្រោយកើតហេតុ បានរត់គេចខ្លួន ហើយរថយន្តមាន ការខូចខាតមួយកំណាត់ក្រោយទាំងស្រុងតែម្តង។

ទាក់ទិនទៅនិងការផ្ទុះកាំជ្រួចក្នុងរថយន្តនោះ លោក វរសេនីយ៍ឯក ជឹម សេងហុង ស្នងការរងទទួលផែន ការិយាល័យកណ្តាលនគរបាលយុត្តិធម៌ បានមានប្រសាសន៍ឲ្យដឹងថា ពេលកើតហេតុភ្លាមៗ មានអ្នក ភាន់ច្រឡំថា ផ្ទុះគ្រាប់បែក ហើយការភាន់ច្រឡំនោះ លោក ស្នងការរង បានបញ្ជាក់ថា មិនមែនផ្ទុះគ្រាប់

បែកនោះទេ គឺផ្ទុះកាំជ្រួចដែលដឹកក្នុងរថយន្តនោះ ។លោក ស្នងការរង បានឲ្យដឹងទៀតថា ក្រោយហេតុការណ៍ ភ្លាមៗ នោះដែរ លោក បានបញ្ជូន កម្លាំងនគរបាលបច្ចេកទេស ដឹកនាំដោយលោក ចាន់ ហោ នាយរង ការិយាល័យ កណ្តាលយុត្តិធម៌ចុះទៅពិនិត្យកន្លែងកើតហេតុ ដើម្បីស្រាវជ្រាវរកមូលហេតុដែលបណ្តាលឲ្យផ្ទុះ ធ្វើឲ្យមានមនុស្សស្លាប់ និងរងរបួសជាច្រើននាក់នោះ។

សេចក្តីរាយការណ៍ចុងក្រោយ បានឲ្យដឹងថា ជនរងគ្រោះដែលស្លាប់មានឈ្មោះ វ៉ន សាលីន អាយុ៣៧ឆ្នាំ រស់នៅភូមិសិរីសុខា ឃុំក្រែក រីឯអ្នកបើករថយន្តឈ្មោះ  បាន សាម៉ន ភេទប្រុស អាយុ៥២ឆ្នាំ និងម្ចាស់រថយន្តឈ្មោះជា រ៉ាមូ ភេទប្រុស អាយុ៣៤ឆ្នាំ ៕   


Viewing all articles
Browse latest Browse all 8042

Trending Articles