Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

ចាប់ក្រុមចោរ លួចរថយន្ដ បុគ្គលិកវិទ្យុ ជាតិ

$
0
0

ភ្នំពេញ ៖ ជនសង្ស័យចំនួន៣នាក់ ត្រូវបានកម្លាំង នគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ រាជធានីភ្នំពេញ ឃាត់ខ្លួនរួមទាំងរថយន្ដទីកូ មួយគ្រឿង បន្ទាប់ពីជន សង្ស័យទាំង៣នាក់ ខាងលើ បានរួមគំនិតគ្នាធ្វើសកម្មភាពលួច រថយន្ដដែល ម្ចាស់ចតចោលនៅកៀនផ្ទះ កាលពីវេលា ម៉ោង២និង៣០នាទីយប់រំលង អាធ្រាត្រថ្ងៃ ទី២ ខែធ្នូ ឆ្នាំ២០១២កន្លងទៅ ស្ថិតនៅខាង ត្បូងផ្សារទួលទំពូង ក្នុងសង្កាត់ ទួលទំពូងទី១ ខណ្ឌចំការមន ។

ប្រភពព័ត៌មានពីមន្ដ្រីនគរបាលការិយា ល័យព្រហ្មទណ្ឌកម្រិតធ្ងន់ បានឱ្យដឹងថា ជន រងគ្រោះជាម្ចាស់រថយន្ដទីកូខាងលើនេះ គឺ ជាបុគ្គលិកបម្រើការងារនៅវិទ្យុជាតិ។
ប្រភពព័ត៌មានពីសមត្ថកិច្ចបានបន្ដថា ជនសង្ស័យទាំង៣នាក់ ដែលត្រូវបានឃាត់ ខ្លួនកាលពីវេលាម៉ោង៤រសៀលថ្ងៃទី០៣ ខែ ធ្នូ ឆ្នាំ២០១២ រួមមានទី១ ឈ្មោះចាន់ ដារ៉ា ភេទប្រុស អាយុ៣០ឆ្នាំ មានស្រុកកំណើត នៅស្រុកស្អាង ខេត្ដកណ្ដាល ស្នាក់នៅផ្ទះ ជួល ផ្លូវលំ សង្កាត់បឹងកេងកងទី២ ខណ្ឌទួល គោក មានមុខរបរមិនពិត ប្រាកដ,ទី២ ឈ្មោះ ស៊ិន ប៊ុនហួរ ភេទប្រុស អាយុ២៨ឆ្នាំ មាន ស្រុកកំណើតនៅស្រុកកោះសូទិន ខេត្ដកំពង់ ចាម បច្ចុប្បន្នស្នាក់នៅផ្ទះជួល ផ្លូវលំ សង្កាត់ បឹងកក់ទី២ ខណ្ឌទួលគោក មុខរបរមិនពិត ប្រាកដ និងជនសង្ស័យទី៣ មានឈ្មោះសំ ប៉ូលីន ភេទប្រុស អាយុ២៨ឆ្នាំ កូនកំព្រាតាំង តែពីតូច មានមុខរបរនិងកន្លែងស្នាក់នៅមិន ពិតប្រាកដ ។ ដោយឡែកជនរងគ្រោះមាន ឈ្មោះថន ចាន់ពុធ ភេទប្រុស អាយុ៤០ឆ្នាំ ស្នាក់នៅផ្ទះលេខ២១៧ ផ្លូវលេខ១៥៥ក្រុម ទី១ សង្កាត់ទួលទំពូងទី១ ខណ្ឌចំការមន មានមុខរបរជាបុគ្គលិកនៅវិទ្យុជាតិ ។

ប្រភពព័ត៌មានពីមន្ដ្រីនគរបាលព្រហ្មទណ្ឌ កម្រិតធ្ងន់រាជធានីភ្នំពេញ បានឱ្យដឹងថា បន្ទាប់ ពីមានករណីចោរលួចរថយន្ដនិងសេចក្ដីរាយ ការណ៍ពីជនរងគ្រោះនោះ កម្លាំងសមត្ថកិច្ច ជំនាញ បានទទួលបញ្ជាពីលោកជួន ណារិន្ទ ស្នងការរងទទួលផែនព្រហ្មទណ្ឌ ហើយក៏បាន ធ្វើការស្រាវជ្រាវតាមចាប់ក្រុមចោរទាំងនេះ បាន ខណៈដែលពួកគេកំពុងបើករថយន្ដម៉ាក ទីកូរបស់ជនរងគ្រោះ នៅចំណុចវត្ដភ្នំ ។

ជនសង្ស័យបានសារភាពប្រាប់សមត្ថកិច្ច ថា កាលពីវេលាម៉ោង២និង៣០នាទីយប់ រំលងអាធ្រាត្រថ្ងៃទី០២ ខែធ្នូ ពួកគេទាំងបី នាក់ បានជិះម៉ូតូមួយគ្រឿងម៉ាកមីអូ ពណ៌ ខ្មៅ ចេញពីហាងយ៉ាងចូវ ដើម្បីលួចរថយន្ដ របស់ប្រជាពលរដ្ឋ លុះពេលជិះម៉ូតូមកដល់ ខាងត្បូងផ្សារទួលទំពូង ក្នុងសង្កាត់ទួលស្វាយ ព្រៃទី១ ខណ្ឌចំការមន ក៏បានប្រទះឃើញ រថយន្ដម៉ាកទីកូ ពណ៌ក្រហមចតទុកចោល នៅចំហៀងផ្ទះ ហើយក៏យកដុំថ្មគប់បំបែក កញ្ចក់ខាងឆ្វេង ហើយយកតួណឺវីស ឆ្កឹះសោ បំបែកគ្រាប់ រួចហើយរថយន្ដជនរងគ្រោះ គេចខ្លួនតែម្ដង ។ បន្ទាប់មកនៅរសៀលថ្ងៃ ទី៤ ខែធ្នូ ក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួនពេលកំពុង បើករថយន្ដរបស់ជនរងគ្រោះ ដោយពាក់ ស្លាកលេខក្លែងក្លាយ ភ្នំពេញ 2T-4739 ខណៈដែលស្លាកលេខពិតប្រាកដ ភ្នំពេញ 2S-3847 លាក់ទុកក្នុងរថយន្ដ។

ដាច់ដោយឡែកមួយទៀត កម្លាំងនគរ បាលព្រហ្មទណ្ឌកម្រិតធ្ងន់រាជធានីភ្នំពេញ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះខុន សុធារី ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរជួស ជុលម៉ូតូ មានស្រុកកំណើតនៅស្រុកលើកដែក ខេត្ដកណ្ដាល និងស្នាក់នៅផ្ទះជួល ផ្លូវលំ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក ពីបទឆ បោកម៉ូតូ ។

សមត្ថកិច្ចបានឱ្យដឹងថា កាលពីវេលា ម៉ោង៧យប់ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១២ ជនសង្ស័យបានខ្ចីម៉ូតូពីជនរងគ្រោះម៉ាកមីអូ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ ១ឃ-៦៤៧៥ នៅចំណុចផ្សារបូរីកីឡា សង្កាត់វាលវង់ ខណ្ឌ៧មករា ដើម្បីជិះទៅទិញសម្ភារៈមួយ ភ្លែត ប៉ុន្ដែមិនបានយកម៉ូតូឱ្យមកជនរងគ្រោះ នោះឡើយ លុះដល់វេលាម៉ោង៤និង៣០ នាទី ថ្ងៃទី៣ ខែធ្នូ ក៏ត្រូវសមត្ថកិច្ចចាប់ខ្លួន តែម្ដងទៅ ។

សមត្ថកិច្ចបានបន្ដថា ជនរងគ្រោះឈ្មោះ លី រតនា ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរ ទិញលក់ម៉ូតូនៅផ្សារបូរីកីឡា ស្នាក់នៅផ្ទះ លេខ៥៧ព០ ផ្លូវលេខ១២២ សង្កាត់ផ្សារដេប៉ូ ទី៣ ខណ្ឌទួលគោក ។

បច្ចុប្បន្នជនសង្ស័យទាំង៤នាក់ ត្រូវបាន ឃុំខ្លួនជាបណ្ដោះអាសន្ន នៅការិយាល័យ ព្រហ្មទណ្ឌកម្រិតធ្ងន់ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅតុលាការ ៕

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>