ភ្នំពេញ៖ក្រុមអ្នកយកព័ត៌មានជាច្រើននាក់ មកពីស្ថាប័នផ្សេងៗនៅកម្ពុជា នាព្រឹកថ្ងៃទី២ ខែតុលា ឆ្នាំ ២០១៤ នេះ បានមកជួបជុំគ្នា នៅសាលប្រជុំធំ ក្នុងមជ្ឈមណ្ឌល កិច្ចសហប្រតិបត្តិការជប៉ុន-កម្ពុជា (CJCC) ដើម្បីស្វែងយល់ចំណេះដឹង បន្ថែមពីអ្នកជំនាញមកពី ក្រុមហ៊ុនបច្ចេកវិទ្យា ធំបំផុតរបស់ពិភពលោក Google ដែលមានមូលដ្ឋាននៅសហរដ្ឋអាម៉េរិក ។
នេះគឺជាការបណ្តុះបណ្តាលអំពីវិធីសាស្ត្រនៃការប្រើប្រាស់ Google ដើម្បីជួយដល់អ្នកយកព័ត៌មាន ក្នុងការងាយស្រួលស្រាវ ជ្រាវព័ត៌មាន យកមកសរសេរឲ្យបានល្អ។ ការបណ្តុះបណ្តាលនេះ ត្រូវរៀបចំឡើងពេញមួយព្រឹកនៅទី២ ខែតុលា នេះ ដែលមានវាគ្មិនដ៏សំខាន់ គឺ លោក Mike Nelson អនុប្រធានក្រុមហ៊ុន Google Inc.,៕