Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

មនុស្ស ៨០នាក់ ចាប់ផ្តើមត្រួតពិនិត្យ រកជំងឺអ៊ីបូឡា នៅអាម៉េរិក

$
0
0

ហ៊ូសស្តុន ៖ មន្ត្រីសុខាភិបាល ក្នុងរដ្ឋតិចសាស់ សហរដ្ឋអាមេរិក បាននិយាយ កាលពីថ្ងៃព្រហស្បតិ៍ ទី០២ ខែតុលាថា ពួកគេបានត្រួតពិនិត្យសុខភាព លើមនុស្សប្រហែល ៨០នាក់ ដែលមានទំនាក់ទំនង ដោយ ផ្ទាល់ ឬប្រយោលជាមួយអ្នកជំងឺអ៊ីបូឡា ជនជាតិសហរដ្ឋអាមេរិក លើកដំបូង សម្រាប់រោគសញ្ញានៃជំងឺ នេះ។

ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយ កាលពីថ្ងៃព្រហស្បតិ៍ ទី០៣ ខែតុលា ឆ្នាំ២០១៤ ដោយផ្អែក តាមការលើកឡើង របស់អ្នកនាំពាក្យក្រសួងសេវាសុខាភិបាល ប្រចាំក្រុងដាឡាស់ លោក អេរិកកា ន័ររ៉ូស ប្រាប់អ្នកសារព័ត៌មានថា មនុស្សទាំងនេះត្រូវបានគេស្នើឲ្យរាយការណ៍ ទៅមន្ត្រីសុខាភិបាលរដ្ឋ តិចសាស់ ឬមជ្ឈមណ្ឌលសម្រាប់គ្រប់គ្រង និងការពារជំងឺ ប្រសិនបើពួកគេ មានរោគសញ្ញា នៃមេរោគដ៏ សាហាវនេះ ។

មុននេះក្រុមមន្រ្តីបានឲ្យដឹងថា មនុស្សរហូតដល់ទៅ ១៨ នាក់ ដែលមានទំនាក់ទំនង យ៉ាងជិតស្និទ្ធជា មួយនឹងលោក ថូម៉ាស់ អេរិក ដាន់ ដែលជាអ្នកជំងឺផ្ទុកមេរោគអ៊ីបូឡា ជាលើកដំបូង របស់សហរដ្ឋអាមេ រិក បានកំណត់ថា ជាបុរសវ័យកណ្តាល ដែលធ្វើដំណើរមកពីប្រទេសលីបេរីយ៉ា។ លោក ដាន់ខេន  ដែលបានធ្វើដំណើរទៅលេងសាច់ញាតិ នៅទីក្រុងដាឡាស់ បានធ្លាក់ខ្លួនឈឺ កាលពីថ្ងៃទី២៤ ខែកញ្ញា ហើយត្រូវបានគេបញ្ជាក់ថា បានឆ្លងមេរោគអ៊ីបូឡា ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ប៉ុន្តែលក្ខខណ្ឌស្ថិរភាព គឺ នឹងនរនៅឡើយ ។

អាជ្ញាធរសហរដ្ឋអាមេរិកបានឲ្យដឹងថា គ្មាននរណាម្នាក់ក្នុងចំណោម ៨០នាក់ ដែលបានទាក់ទងដោយ ផ្ទាល់ ឬដោយប្រយោលជាមួយនឹងលោក ដាន់ខេន បានបង្ហាញរោគសញ្ញានៃជំងឺអ៊ីបូឡានោះទេ។

មន្រ្តីសុខាភិបាល កាលពីល្ងាចថ្ងៃពុធកន្លងទៅ បានស្នើឲ្យសមាជិកគ្រួសារទំាង៤នាក់របស់លោក ដាន់ ខេន ស្នាក់នៅតែក្នុងផ្ទះ ដោយមិនមានការសួរសុខទុក្ខ រហូតដល់យ៉ាងហោចណាស់ថ្ងៃទី១៩ ខែតុលា ដែលជារយៈពេល ដែលមេរោគគួរតែបង្ហាញរោគសញ្ញាឡើង ។

ជាមួយគ្នានោះដែរ អាជ្ញាធរអាម៉េរិក កំពុងអំពាវនាវឲ្យមានភាពស្ងប់ស្ងាត់ បន្ទាប់ពីមន្ត្រីបានឲ្យដឹងថា សិស្សចំនួន ០៥នាក់ ដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយអ្នកជំងឺអ៊ីបូឡា  បានទៅសាលារៀនចំនួន ៤ផ្សេងគ្នានៅសប្តាហ៍នេះ ។ មន្រ្តីបានបញ្ជាក់ថា មិនអាចមានការឆ្លងមេរោគខ្ពស់នោះទេ ខណៈឪពុក-ម្តាយមួយចំនួន និងសិស្ស និស្សិត បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយថា ពួកគេបានស្ទាក់ស្ទើរ ក្នុងការត្រឡប់ ទៅសាលារៀនវិញ ៕


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>