Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

អាម៉េរិក ដកបម្រាម ជំនួញសព្វាវុធខ្លះ ចេញពីវៀតណាម

$
0
0

វ៉ាស៊ីនតោន ៖ នេះជាដំណឹង ល្អមួយ ក្នុងរយៈពេលជាច្រើន ទសវត្សរ៍មកនេះ ចំពោះរដ្ឋាភិបាល ក្រុងហាណូយ ដែលអាម៉េរិក បានសម្រេចដកចេញ នូវការហាមប្រាម មួយចំនួនលើ ផ្នែក ជំនួញសព្វាវុធ ប្រឆាំងនឹងវៀតណាម ដើម្បីជាជំនួយដល់ ប្រទេស នេះ បន្ថែម ទៀត ក្នុងការបង្កើន សមត្ថភាព ផ្នែកការពារសន្តិសុខ នាវាចរណ៍របស់ខ្លួន។

ទីភ្នាក់ងារព័ត៌មានជប៉ុន ក្យូដូ ចេញផ្សាយនៅថ្ងៃសុក្រ ទី០៣ ខែតុលា ឆ្នាំំ២០១៤ នេះដោយ លើកឡើង ពីសម្តីអ្នកពាក្យ ក្រសួងការបរទេសអាម៉េរិក ចេន ផ្សាគី ថា “ទីក្រុងវ៉ាស៊ីនតោន បានបោះជំហានថ្មីៗទៀត ដោយអនុញ្ញាតឲ្យមានធ្វើ ចរាចរណ៍ផ្នែកគ្រឿងសព្វាវុធ ពាក់ព័ន្ធ នឹងកិច្ចការពារសន្តិសុខ ផ្នែកនាវាចរណ៍ ទៅកាន់ប្រទេសវៀតណាម។”

ចំពោះដំណោះស្រាយថ្មីរបស់អាម៉េរិកនេះ គឺជាការបន្ធូរបន្ថយទណ្ឌកម្មរបស់ខ្លួន បន្ទាប់ពីការ បញ្ចប់ សង្គ្រាម វៀតណាម កាលពីពាក់កណ្តាលទសវត្សរ៍ ១៩៧០។ ក្នុងជំនួបរវាងលោក រដ្ឋមន្ត្រីការបរទេស អាម៉េរិក ចន ឃើរី និង ឧបនាយករដ្ឋមន្ត្រី វៀតណាម ផាម ប៊ិញម៉ិញ ក្នុងកិច្ចប្រជុំនារដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃព្រហស្បតិ៍ សប្តាហ៍នេះ បានសម្រេចចេញ នូវផ្លែផ្កា បន្ថែម ទៀតសម្រាប់ ចំណង មិត្តភាពនៃប្រទេសទាំងពីរ។

គួរបញ្ជាក់ថា ការដកបម្រាមខាងលើនេះ គឺអាម៉េរិកហាក់បង្ហាញជំហរច្បាស់លាស់បន្ថែម ទៀតលើការ ឧបត្ថមវៀតណាម ទប់ទល់នឹងឥទ្ធិពលរបស់ចិន នៅក្នុងតំបន់ ជាពិសេសនោះ បញ្ហានៅសមុទ្រ ចិនខាង ត្បូង។ ក្រៅពីការដកបម្រាមនេះ លោក ឃើរី ក៏បានលើកឡើងពី បញ្ហាសិទ្ធិមនុស្ស នៅក្នុងប្រទេស វៀតណាម ដែលអាម៉េរិក ចង់ឲ្យមានការយកចិត្តទុកដាក់ ដោះស្រាយផងដែរ៕


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>