Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

អ្នកឡើងភ្នំ ២០នាក់ទៀត បន្តបាត់ខ្លួននៅភ្នំភ្លើង អនធេក

$
0
0

ណាហ្គាណូ ៖ រហូតមកដល់ ថ្ងៃសុក្រ ទី០៣ ខែតុលា ឆ្នាំ២០១៤ នេះ មនុស្សប្រមាណ ២០នាក់ ត្រូវបានអាជ្ញាធរឲ្យដឹងថា នៅបន្តបាត់ខ្លួន ស្របពេលដែលប្រតិបត្តិការ ស្វែងរកបានបន្ត និង ផ្អាកជារឿយៗ ដោយយោង ទៅលើកត្តាអាកាសធាតុ ។ រហូតមកដល់ពេលនេះ មនុស្សស្លាប់ បានកើនឡើងដល់ ៤៧ នាក់ ហើយចំនួននឹងអាចកើនឡើងបន្ថែមទៀត ព្រោះក្តី សង្ឃឹមថា អ្នកកំពុងបាត់ខ្លួន អាចនឹងនៅរស់រានមានជីវិតនោះ គឺតិចតួចណាស់។

ទីភ្នាក់ងារព័ត៌មានជប៉ុន ក្យូដូ ចេញផ្សាយនៅថ្ងៃសុក្រ នេះដោយយោងតាមការ លើកឡើងពី ក្រុមអ្នកវិទ្យាសាស្ត្រ ក្រោយបន្ទុះ ភ្នំ ភ្លើង កាលពីចុងសប្តាហ៍មុននេះថា មនុស្សស្លាប់ទាំង ៤៧ នាក់នោះ គឺ ៤៦នាក់ត្រូវគេបញ្ជាក់ថា ស្លាប់ដោយសារដុំថ្ម ហោះធ្លាក់មកត្រូវ និង ម្នាក់ទៀត ស្លាប់ដោយសារកម្អែលភ្នំភ្លើងដ៏ក្តៅគគុក។ ក្រុមអ្នកវិទ្យាសាស្ត្រមកពីសកលវិទ្យាល័យស្រាវ ជ្រាវគ្រោះរញ្ជួយដីនៃទីក្រុងតូក្យូ បានបញ្ជាក់ទៀតថា ដុំថ្មជាច្រើនបានហោះចេញពីភ្នំភ្លើង ក្នុងបរិវេណ ១គីឡូម៉ែត្រឯណោះ ក្រោយវាបានផ្ទុះឡើងដោយគ្មានការព្រលានជាមុននោះ។

គួរបញ្ជាក់ថា ភ្នំភ្លើងអនធេក បានផ្ទុះនៅក្បែររយៈកម្ពស់ ៣ គីឡូម៉ែត្ររបស់វា ដោយគ្មានការ ព្រលានទុកជាមុននោះឡើយ កាលពីវេលាល្ងាចថ្ងៃសៅរ៍ សប្តាហ៍មុន។ ចំពោះរដូវនេះ គឺត្រូវ បានចាត់ទុកជារដូវដែលសម្បូរភ្ញៀវ ជាពិសេសអ្នកឡើងភ្នំ បានតម្រង់ជួរគ្នាឡើងភ្នំ ទាំងតាម ថ្មើជើង និង តាមខ្សែរ៉ក ហេតុដូច្នេះហើយទើបបានបណ្តាល ឲ្យមនុស្សជាច្រើន បាត់បង់ជីវិត៕


Viewing all articles
Browse latest Browse all 8042

Trending Articles