ភ្នំពេញ ៖ ដើម្បីបង្កើតក្រុមការងារ ត្រួតពិនិត្យ និងគាំទ្រ ការអនុវត្តន៍ កម្មវិធីនយោបាយ និងយុទ្ធសាស្ត្រ ចតុកោណ ដំណាក់ កាលទី៣ របស់រាជរដ្ឋាភិបាលកម្ពុជា នៅ របស់ខណ្ឌដូនពេញ បានបើកកិច្ចប្រជុំ ថ្នាក់ក្រោមជាតិ នារសៀលថ្ងៃទី២ ខែតុលា ឆ្នាំ២០១៤ នៅវិទ្យាល័យព្រះស៊ីសុវត្ថិ, ក្រោមអធិបតីភាព លោកហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួង អប់រំយុវជន និង កីឡា ដែលជាប្រធាន ក្រុមការងារ ចុះជួយ ខណ្ឌដូនពេញ ។
ក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានខណ្ឌដូនពេញ មានតួនាទីលើកកម្ពស់ កិច្ចសហការសម្របសម្រួល ក្នុងការដោះស្រាយ បញ្ហានានា ដើម្បីបំរើផលប្រយោជន៍ ជូនប្រជាពលរដ្ឋ នៅមូលដ្ឋាន ដោយផ្សារភ្ជាប់ រវាងរាជរដ្ឋាភិបាល ជាមួយនឹង ប្រជា ពលរដ្ឋ តាមរយៈការផ្សព្វផ្សាយឲ្យ បានទូលំទូលាយ នូវកម្មវិធី នយោបាយ យុទ្ធសាស្រ្តចតុកោណ ដំណាក់កាលទី៣, ផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ គោល នយោបាយភូមិ សង្កាត់មានសុវត្ថិភាព គោលនយោបាយ តាម វិស័យដូចជា សភាពការណ៍រួម របស់ប្រទេសជាតិ ដោយផ្សារភ្ជាប់សភាពការណ៍ នៅមូលដ្ឋាន ។ទន្ទឹមនឹងនេះ ក្រុមការងារក៏មានតួនាទី សហការជំរុញ លើកកំពស់ការទទួលខុសត្រូវ គណនេយ្យភាព របស់ក្រសួង ស្ថាប័ន ក៍ដូចជា រដ្ឋបាល ថ្នាក់ក្រោមជាតិ ក្នុងការផ្តល់សេវាសាធារណៈ និង ការអភិវឌ្ឍន៍មូលដ្ឋាន ឲ្យមានប្រសិទ្ធិភាព តាមរយៈការ ត្រួតពិនិត្យតាមដាន និងគាំទ្រការ អនុវត្តកម្មវិធីគំរោងផែនការ សកម្មភាពនានានៅតាមូលដ្ឋាន។
លោកហង់ ជូនណារ៉ុន មានប្រសាសន៍ទៀតថា ក្រុមការងារនេះក៍បានដើរតួនាទី សហការរៀបចំវេទិកាសាធារណៈ ដើម្បី ស្តាប់និង សហការដោះស្រាយនូវរាល់សំណើរនិង សំណូមពរ បញ្ហាប្រឈម និងការលំបាកនានា របស់ប្រជាពលរដ្ឋ នៅតាមមូលដ្ឋាន ដោយផ្អែកលើច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានា។
ជាមួយគ្នានោះលោកគួច ចំរើន អភិបាលខណ្ឌដូនពេញ ក៍បានរាយការណ៍ឲ្យដឹងផងដែរថា ក្នុងរយៈពេល កន្លងមកនេះ ទោះបីជាពុំទាន់បានប្រកាស ក្រុមការងារថ្នាក់ជាតិក៍ដោយ តែខណ្ឌដូនពេញ និង សង្កាត់ បានចុះបំពេញសកម្មភាពផ្ទាល់ នៅនឹងមូលដ្ឋាន ដោយអនុលោមតាមស្មារតី នៃសេចក្តីសំរេចលេខ ០៩សសរចុះថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៤ ស្តីពីការ បង្កើតក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន។ ការងារ ដែលទទួលបានក្នុងឆ្នាំ២០១៤នេះ គឺបានរៀបចំបើក វេទិការសធារណៈ បានចំនួន១១លើក ដោយមាន ប្រជាពលរដ្ឋចូលរួមចំនួន៧៨០នាក់ និងដោះស្រាយសំណូមពរ ជូនប្រជាពលរដ្ឋ បានចំនួន៦ករណី។ ក្រៅពីនេះនៅមានការងារផ្សេងៗ ជាច្រើនទៀត ដែលរដ្ឋបាល ខណ្ឌដូនពេញ បានធ្វើ និងទទួលលទ្ធផល ជាច្រើន ៕