Microsoft Account ប្រៀបបានទៅនឹងកូនសោ សម្រាប់ចាក់ បើកទ្វារចូលទៅប្រើប្រាស់ សេវាកម្ម និងផលិតផលទាំងឡាយរ បស់ក្រុមហ៊ុន Microsoft ។
បន្ទាប់ពីបានបើកសោហើយ (Sign-in) យើងអាចប្រើប្រាស់ Skype, ប្រើប្រាស់ Office 365, ទាញយកកម្មវិធី ហ្គែម ចម្រៀង វីដេអូ ពី Windows ឬ Windows Phone Stores, ចូលទៅមើលរូបភាព វីដេអូ និងឯកសារនានាដែលរក្សាទុក នៅក្នុងទូឯកសារអនឡាន OneDrive មិនថានៅក្នុងទូរស័ព្ទ ធែប្លិត ឬកុំព្យូទ័រ។
មិនត្រឹមតែប៉ុណ្ណោះ យើងក៏អាចភ្ជាប់ Microsoft Account ទៅប្រើប្រាស់សេវាកម្មដទៃ ទៀតដូចជា Facebook, twitter និង KinkedInជាដើម ។ Microsoft Account រួមមាន ៖ អាសយដ្ឋានអ៊ីមែលនិង លេខសម្ងាត់។
http://windows.microsoft.com/en-US/windows-live/sign-in-what-is-microsoft-account
ការបង្កើត Microsoft មានភាពងាយស្រួល ។ ដោយគ្រាន់តែចូលទៅក្នុង Internet Explorer វាយបញ្ចូល signup.live.com ហើយចាប់ផ្តើមចុះឈ្មោះ ដោយវាយបញ្ចូលអ៊ីមែល ដែលយើងមានស្រាប់ដូចជា Hotmail, Outlook, Yahoo, Gmail ។ល។ ឬបង្កើតអ៊ីមែលថ្មី សន្លាងមួយទៀតក៏បាន ។ បន្ទាប់មកបំពេញព័ត៌មាន ផ្ទាល់ខ្លួនមួយចំនួនទៀត តាមការស្នើសុំនៅលើទំព័រនោះ ។
ប្រសិនបើយើងចុះ ឈ្មោះដោយប្រើប្រាស់ Yahoo ឬមួយ Gmail យើងចាំបានចូលទៅ ក្នុងប្រអប់សំបុត្រ Yahoo ឬ Gmail របស់យើងនោះដើម្បីចុចលើ Link មួយដែលក្រុមហ៊ុន Microsoft ផ្ញើឲ្យដើម្បីបញ្ជាក់ថា យើងពិតជាម្ចាស់កម្មសិទ្ធិនៃអ៊ីមែលនោះប្រាកដមែន ៕