Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

មេដឹកនាំថៃ ពន្យល់មន្ត្រីជាន់ខ្ពស់ រដ្ឋាភិបាលជប៉ុន រឿងធ្វើរដ្ឋប្រហារ

$
0
0

បាងកក ៖ នាយករដ្ឋមន្ត្រីថៃលោក ប្រាយុទ្ធ ចាន់អូឆា បានជួបជាមួយមន្ត្រីជាន់ខ្ពស់នៃរាជ រដ្ឋាភិបាលជប៉ុន កាលពីថ្ងៃ ព្រហស្បតិ៍ កន្លងទៅនេះ ដើម្បីពិភាក្សាពីបញ្ហាសេដ្ឋកិច្ច និង កិច្ចសហប្រតិបត្តិការនានា ដែលនេះជាជំនួបផ្លូវការ លើកទីមួយហើយ រវាងប្រទេសទាំងពីរ ចាប់តាំងពីការធ្វើរដ្ឋប្រហារដោយមិនបង្ហូរឈាម កាលពីខែឧសភា កន្លងទៅនេះ។ ក្នុងនោះ ថៃក៏បានព្យាយាមពន្យល់ជប៉ុន ពីមូលហេតុនាំរករដ្ឋប្រហារផងដែរ។

ទីភ្នាក់ងារព័ត៌មានជប៉ុន ក្យូដូ បានចេញផ្សាយនៅថ្ងៃសុក្រ ទី០៣ ខែតុលា នេះថា ទស្សនកិច្ច នៅថៃពេលនេះ ធ្វើឡើងដោយ លោក មីណូរុ គីអ៊ូជី ដែលជាអនុរដ្ឋមន្ត្រីការបរទេសមួយក្នុង ចំណោមអនុរដ្ឋមន្ត្រីការបរទេសជាន់ខ្ពស់ទាំងពីររូបរបស់ជប៉ុន។ អ្នកនាំពាក្យរាជរដ្ឋាភិបាលថៃ លោក យ៉ុងយុទ្ធ ម៉ៃយ៉ាឡាប បានប្រាប់អ្នកសារព័ត៌មាននានាថា លោក ប្រាយុទ្ធ បានពន្យល់ ទៅកាន់លោក មីណូរុ អំពីមូលហេតុដែលថៃត្រូវតែធ្វើរដ្ឋប្រហារ ជាពិសេសគឺផែនទីចង្អុរផ្លូវ ដើម្បីបង្កើតរដ្ឋាភិបាល ស៊ីវិលវិញនៅថ្ងៃអនាគត។

រាជាណាចក្រទាំងពីរបានសម្តែងការយោគយល់គ្នាលើបញ្ហានេះ ដោយលោក មីណូរុ បាន បង្ហាញក្តីសង្ឃឹមរបស់ជប៉ុន ដែល ចង់ ឃើញថៃផ្លាស់ប្តូរទៅរកលទ្ធិប្រជាធិបតេយ្យពេញលេញ ដូចមុន ឲ្យសមស្របទៅនឹងអ្វីដែលលោកឧបនាយរដ្ឋមន្ត្រី និង ជារដ្ឋមន្ត្រីក្រសួងការបរទេស ថៃ ថាណាសាក់ ផាទីម៉ាប្រាកន បានពិភាក្សាជាមួយនឹងលោករដ្ឋមន្ត្រីការបរទេសជប៉ុន ហ៊្វូមីអូ គីស៊ីដា ក្នុងផ្នែកមួយនៃកិច្ចប្រជុំមហាសន្និបាតអង្គការសហប្រជាជាតិ កាលពីថ្ងៃ២៥ ខែកញ្ញា នាបុរីញូយ៉ក ដូច្នោះឯង។

គួរបញ្ជាក់ថា ប្រទេសថៃ និង ជប៉ុន បានផ្សាភ្ជាប់គ្នាយ៉ាងខ្លាំង ទំាងផ្នែកនយោបាយ វប្បធម៌ ជាពិសេសសេដ្ឋកិច្ចជិត មួយសតវត្សរ៍មកហើយ ដោយក្រុមហ៊ុនធំៗរបស់ជប៉ុនជាច្រើនបាន បណ្តាក់ទុនរកស៊ី និង បើករោងចក្រដោយផ្ទាល់ នៅប្រទេសថៃមានដូចជារោងចក្រផលិត រថយន្ត, គ្រឿងអេឡិចត្រូនិក, កសិកម្ម និង ចំណីអាហារជាដើម។ ក្នុងកិច្ចជំនួបនេះ ភាគីទាំង ពីរ បានសន្យាពង្រឹង និង ពង្រីកវិស័យសេដ្ឋកិច្ចឲ្យបានខ្លាំងជាងមុនទៀត ស្របពេលដែល ស្ថានការ នយោបាយប្រទេសទាំងពីរក៏បានប្រសើរឡើងព្រមគ្នាដែរនោះ៕


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>