Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

ឧទ្ទាម IS បាញ់មីស៊ីលជាង ៨០គ្រាប់ ចូលទីក្រុង កូបានី របស់ស៊ីរី

$
0
0

ដាម៉ាស៖ ក្រុមអ្នកអង្កេត សិទ្ធិមនុស្សដែលជា ក្រុមប្រឆំាងនៅស៊ីរី បានរាយការណ៍ថា ក្រុមភេរវកម្ម រដ្ឋឥស្លាម (IS) បានបាញ់គ្រាប់ មីស៊ីលជាង ៨០គ្រាប់ទៅលើទីក្រុង កូបានី របស់ពួកគេឃឺដ ដែលនៅភាគខាងជើង ប្រទេសស៊ីរី កាលពីថ្ងៃសុក្រ ដែលនេះផ្នែកមួយនៃអំពើហិង្សា ដែលកំពុងបន្តវាយប្រហារ ត្រួតត្រាទីក្រុងពួកឧទ្ទាម។

ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃសៅរ៍ ទី០៤ ខែតុលា ឆ្នាំ២០១៤ថា ការបាញ់ផ្លោងនូវ អាវុធធុនធ្ងន់ នេះ គឺបានវាយសម្រុកទៅលើ ភាគខាងកើត ខាងលិច និងភាគខាងត្បូងនៃជាយក្រុងនោះ ចំណែកប្រជាជនឃឺដ ចំនួន ៣.០០០នាក់ បានជាប់គំាងនៅភ្នំ តាល់ស៊ែរ។

ក្រុមអ្នកស៊ើបអង្កេតបាននិយាយទៀតថា ឆ្មាំព្រំដែនតួកគី មិនអនុញ្ញាតឲ្យប្រជាជនឃឺដដែល បាត់បង់ផ្ទះសម្បែង ទំាងនោះ ឆ្លងកាត់ព្រំដែនក្នុងពេលឧទ្ទាមរដ្ឋឥស្លាមបាញ់ប្រហារឡើយ។

ជាមួយគ្នានោះដែរ ក្រុមកងពលការពារប្រជាជនរបស់ពួកឃឺដចំនួន ១៣នាក់ ក៏បានស្លាប់ផងដែរ ក្នុងការវាយ ប្រហារ ថ្មីៗជាមួយពួកឧទ្ទាមនេះ។

សូមបញ្ជាក់ផងដែរថា ប្រជាជនឃឺដជាង ១ម៉ឺននាក់ បានរត់ភៀសខ្លួនទៅព្រំដែនប្រទេស តួកគី ចាប់តំាងពីឧទ្ទាម រដ្ឋឥស្លាម ចាប់ផ្តើមវាយប្រហារ និងបាញ់ផ្លោងដាក់ទីក្រុង កូបានី និងបានឡោមព័ន្ធទីប្រជុំជន និងភូមិស្ថានពួក គេរយៈពេល ១៧ថ្ងៃមកនេះ ហើយសកម្មជនឃឺដ ក៏បានចោទប្រកាន់តួកគីថា បានផ្តល់ជំនួយដល់ក្រុម IS ក្នុងការ ប្រយុទ្ធជាមួយពួកគេ នៅទៅក្រុង កូបានី ៕

Photo by DAP-News


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>