ហុងកុង៖ ការបន្តប៉ះទង្គិចរយៈពេលយូរ នៅប្លុកហាងលក់ទំនិញនៅទីក្រុង ហុងកុង រវាងក្រុមបាតុករ ដែលគំាទ្រឲ្យមាន លទ្ធិប្រជាធិបតេយ្យ និងមនុស្សដែល ប្រឆំាងនឹងការតវ៉ានេះ គឺបានបញ្ចប់ហើយកាលពី ព្រឹកព្រលឹមថ្ងៃសៅរ៍នេះ បន្ទាប់ពីប៉ូលីសចូលបំបែក។
សារព័ត៌មានជប៉ុន ក្យូដូ ចេញផ្សាយនៅថ្ងៃសៅរ៍ ទី០៤ ខែតុលា ឆ្នាំ២០១៤ថា ចលនាកណ្តាលនៃការ ចូលកាន់កាប់ដោយ សន្តិវិធីយ៉ាងធំ ប្រឆំាងនឹងផែនការរបស់រដ្ឋាភិបាលទីក្រុង ប៉េកំាង ចំពោះកំណែទម្រង់នយោបាយ បានប្រែទៅជាអាក្រក់ឡើងៗកាលពីថ្ងៃសុក្រ នៅដែលហ្វូងមនុស្ស ដែលមានកំហឹងបានចោទប្រកាន់ អ្នកកាន់កាប់លទ្ធិប្រជាធិបតេយ្យ នៅតំបន់ Mongkok ដោយបានបណ្តាលឲ្យ ក្រុមទំាងពីរប៉ះទង្គិចគ្នាទំាងយប់។
ជាមួយគ្នានោះដែរ កាលពីព្រលឹមថ្ងៃសៅរ៍នេះ ប៉ូលីសបាននិយាយថា ពួកគេបានចាប់ខ្លួនមនុស្ស ១៩នាក់ ក្នុងនោះមាន ០៨នាក់ ជាក្រុមជើងកាង។ ចំណែក ១៩នាក់ ក៏ត្រូវបានគេរាយការណ៍ថា បានរងរបួសផងដែរ ដោយក្នុងនោះមានប៉ូលីសចំនួន ០៦នាក់ ហើយបើតាមអ្នកនាំពាក្យប៉ូលីស លោក ប៉ាទ្រិក វ៉ុក បាននិយាយថា ការចាប់ខ្លួនអាចនឹងត្រូវធ្វើឡើងទៀត៕