Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

សហគមន៍ខ្មែរ កម្ពុជាក្រោម បន្តការតវ៉ា ជាលើកទី២ របស់ពួកគេ នៅមុខស្ថានទូត វៀតណាម

$
0
0

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៤ នេះ បងប្អូនសហគមន៍ខ្មែរកម្ពុជាក្រោម រួមមាន ព្រះសង្ឃឯករាជ្យ និង ប្រជាពលរដ្ឋប្រមាណ ២០នាក់ បាននាំគ្នាតវ៉ាជាលើកទី២ របស់ពួកគេ នៅមុខស្ថានទូតវៀតណាម ដើម្បីទាមទារឲ្យមន្ត្រី ស្ថានទូតវៀតណាម បកស្រាយរឿងថា ទឹកដីខ្មែរកម្ពុជាក្រោម ជារបស់វៀតណាម តាំងយូរលង់ណាស់មកហើយនោះ ។

គិតត្រឹមម៉ោង ៩និង៣០នាទី ព្រឹកថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៤ នេះ ក្រុមបាតុករមកតវ៉ា នៅមុខស្ថានទូតវៀតណាម មាន គ្នាប្រហែលជាង ៥០នាក់ ។

សូមបញ្ជាក់ថា កាលពីរសៀលថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៤ ក្រុមតវ៉ារបស់ សហគមន៍ខ្មែរកម្ពុជាក្រោម អមដោយក្រុម ព្រះសង្ឃឯករាជ្យ និងប្រជាពលរដ្ឋប្រមាណ ៣០នាក់ ដឹកនាំដោយ លោក ថាច់ សេដ្ឋា ប្រធានសហគមន៍ខ្មែរកម្ពុជា ក្រោមបានបន្តការតវ៉ានៅឡើយ នៅមុខស្ថានទូតវៀតណាម ។ កាលពីវេលាម៉ោង ៣និង៥៧នាទី រសៀលថ្ងៃដដែលនេះ លោក ថាច់ សេដ្ឋា បានឡើងថ្លែងទៅកាន់ក្រុមគាំទ្ររបស់ខ្លួនប្រមាណ ៣០នាក់ ដែលកំពុងឈរតវ៉ា នៅមុខស្ថាន ទូតវៀតណាមនោះ។

យ៉ាងណាក៏ដោយចំពោះការជួបជុំតវ៉ា របស់បងប្អូនសហគមន៍ខ្មែរកម្ពុជាក្រោម រហូតដល់ព្រះសង្ឃមួយចំនួន បាន ដុតទង់ជាតិវៀតណាមក៏ដោយនោះ ប៉ុន្តែពុំមានការផ្ទុះអំពើហិង្សាណាមួយនោះទេ ខណៈដែលកម្លាំងនគរ បាល និងសមត្ថកិច្ចពាក់ព័ន្ធជាច្រើននាក់ ត្រូវបានដាក់ពង្រាយការពារសន្តិសុខ នៅជុំវិញស្ថានទូត ។

សូមបញ្ជាក់ថា តាមការបញ្ជាក់របស់ប្រធានសហគមន៍ខ្មែរកម្ពុជាក្រោម ការតវ៉ារបស់ពួកគេ នឹងបន្តក្នុងរយៈ ពេល ៤-៥ថ្ងៃទៀត ទាមទារឲ្យមន្ត្រីស្ថានទូតវៀតណាម ចេញមកសុំទោស និងបកស្រាយឡើងវិញចំពោះការនិយាយ ខុសរបស់ពួកគេ ។

ដោយឡែកអ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក ឡុង ឌីម៉ង់ អះអាងថា ការ តវ៉ា និងការប្រមូលផ្តុំរបស់ សហគមន៍ខ្មែរកម្ពុជាក្រោមខាងលើនេះ ពុំមានច្បាប់ត្រឹមត្រូវនោះឡើយ ៕


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>